ភាគ28:បងសុំទោស...

220 16 0
                                    

ងាកមកមេីលខាងគូរស្នេហ៍នេះវិញកន្លងទៅ2_3ថ្ងៃហេីយគ្មានទៅផ្អែមល្ហែមណាទេ លោកអេីយនិយាយពីថាដូចស្អីមិនដឹងទេ បានម៉ែគេបេីកដៃ ជុងហ្គុកនិយាយពីថា សឹងតែរេីបង្វិចខោអាវមកនៅទីនេះទៅហេីយ។

"សួរស្ដីម៉ាក់ក្មេក"ជុងហ្គុកដេីរចូលមកខាងក្នុងផ្ទះ
ថេយ៉ុងទាំងញញឹមរាក់ទាក់ម៉ាក់ក្មេកទាំងព្រឹកប្រលឹម

"យ៉ា កូនប្រសារតេីនេះ មករកថេយ៉ុងហេ? គេចុះមកឥលូវហេីយ អង្គុយញុាំបាយសិនទេ"អ្នកស្រី យីសុន ញញឹមផ្អែមដាក់លោកកូនប្រសារ មិនដឹងស្អីជាស្អីខ្លះទេដូចជាត្រូវគ្នាជាងនៅជាមួយ ថេយ៉ុងផង

"មិនបានទេ ផ្ទះ គេមិនមែនអត់បាយឯណា ញុាំអីម៉ាក់កុំចិត្តល្អពេក"ថេយ៉ុងចុះមកស្រែកតែម្ដង គេមិនចង់ឲ្យ ជុងហ្គុកមកទាក់ទងនឹងគេទេ ដឹងហេីយថាម៉ាក់ ជុងហ្គុកមិនបានពេញចិត្តគេ

"អគុណ ម៉ាក់ក្មេង ចាំខ្ញុំជួយរៀបចំតុចុះ"ជុងហ្គុកឃេីញ ថេយ៉ុងចុះមកឃាត ក៏ប្ដូរចិត្តមកញុាំវិញទាំងមុននេះមិនបានគិតសោះ តែគេចង់ឌឺ ថេយ៉ុងជាងកុំឲ្យក្មេងនេះបានដៃ និយាយពីថា ធ្វេីបាបគេសម្បេីមដៃណាស់

"ល្អៗ តែកូនមិនបាច់ធ្វេីទេ ទុកឲ្យថេយ៉ុងទៅ ថេយ៍ឆាប់រៀបចំតុ ដួសបាយឲ្យកូនប្រសារម៉ាក់ទៅ"អ្នកស្រីយីសុនប្រាប់ទៅកូនប្រុសតែមួយទាំងញញឹមតែមុខកូនគាត់មិនញញឹមសោះហេីយ

"ស្អីទេ គេឃ្លានយកញុាំខ្លួនឯងទៅ "ថេយ៉ុងមិនខ្វល់ដេីរមកតុអាហា រកអីញុាំវិញ ដូចជុងហ្គុកគ្មានវត្តមានចឹង។ហេីយនេះរកកន្លែងឃេីញទៀតហេីយទេដឹង រកន្លែងឲ្យ ជុងហ្គុកធ្វេីបាបនោះអី

"យី កូនជាម្ចាស់ផ្ទះណា"អ្នកស្រីយីសុនដេីរមកវៃកូនមួយដៃព្រោះខ្នាញ់ពេកហេតុអីធ្វេីចរឹកចឹង

"បានៗ ញុាំលឿនៗទៅហេីយចេញពីផ្ទះនេះ"
ថេយ៉ុងរៀបចំរួចរាល់ក៏អង្គុយញុាំបាយបន្ដរ ការពិតក្នុងចិត្តក៏ចង់នៅជិត ជុងហ្គុដែរ តែព្យាយាមរុញចេញព្រោះដឹងថាគ្រួសារមិនសំគ្នា កាត់ចិត្តមុនល្អជាង ស្រលាញ់ត្រូវគេបំបែកវាឈឺណាស់។ ក្រោយញុាំបាយរួចរាល់ក៏បំបែកគ្នាធ្វេីការាងខ្លួន ទៅតាមអ្វីដែលជាតួរនាទី ជុងហ្គុកក៏ទាញថេយ៉ុងមកក្នុងឡាន  ចាប់
ថេីបកូនគេទាំងព្រឹកព្រោះថាអង្គុយខ្នាញ់មួយថ្ងៃហេីយ លួងមិនបាត់ទេ នៅឌឺមិនឈប់ទៀតលោកព្រះ

ព្រោះខ្ញុំជាខ្ញុំមែនទេ🙂❤️‍🩹(ចប់)Where stories live. Discover now