ភាគ26:ចន ជុងហ្គុក ត្រូវតែបាន គីមថេយ៉ុង

260 23 0
                                    

ដោយសារឥលូវ ជីមីនមិនសូវទៅក្លឹប ទេីបណាមជុនមិនសូវបានឃេីញ ព្រោះទម្រាំដល់វែនការងារ ជីមីន គេក៏ដល់ពេល ធ្វេីការដូចគ្នា ដោយនឹកលោកក្មួយជេីងល្អ ក៏រកមកលេងនឹងស្គាល់ប៉ាម៉ាក់គេផងដូចគ្នាហេតុបង្កេីតបានកូនស្អាតឆ្លាត គួរឲ្យស្រឡាញ់យ៉ាងនឹងនោះ។

"សួរស្តី!នេះផ្ទះ ផាកជីមីនមែនទេ "សុខៗក៏មានមនុស្សម្នាក់ដេីរចូលមកទាំងញញឹមថ្ពាល់ខួចចូលមកកាត់ចង្វាក់មនុស្សកំពុងនិយាយដេីមកូនៗ

"ប្អូនថ្លៃ .../Namjoon...."មនុស្សបីនាក់ដែលនិយាយគ្នាមុននេះក៏ងាកមករកសម្លេងនេះថាអ្នកណាមករកអ្វី!តែនេះ!?ស្គាល់គ្នាមែនទេ?

"បងថ្លៃ ខ្ញុំតាមរកបងឃេីញហេីយ នេះមកនៅទីនេះមែនទេហេតុអីក៏ខ្ញុំតាមរកបងមិនឃេីញ បងមិនអីទេមែនទេ"Namjoon ប្រញាប់រត់មកចាប់អ្នកដែលប្រុងរត់គិចមុននេះ ហេតុអីក៏ចេះតែរត់ចេញពីគេចឹង

"ខ្ញុំមិនមែនបងថ្លៃលោកទេ លោកប្រុស គីម ណាមជុន ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុនោះ មិចនឹងហានយកខ្លួនទៅដំលេីងធ្វេីជាបងថ្លៃលោកទៅ"
អ្នកស្រីយីសុន និយាយទាំងព្យាយាមគិចក្រសែរភ្នែកបុរសនៅនឹងមុខខ្លួនទាំងភ័តខ្លាច

"អ្នកបង កុំព្យាយាមគិចបានទេ បងដឹងថា ខ្ញុំតាមរកបងពិបាកប៉ុន្នារទេ "ណាមជុន និយាយទាំងអន់ចិត្ត ហេតុអីក៏ចេះតែរត់គិចចឹង

"ខ្ញុំមិនបានឲ្យលោកតាមរកទេ ខ្ញុំមិនចង់ស្គាល់មនុស្សត្រកូលគីម ទេ"អ្នកស្រីយីសុន ព្យាយាមធ្វើធម្មតាទាំងដែល ក្នុងចិត្តស្ទេីរតែខ្ជិចជាបំណែកៗ ពេលនឹកដល់មនុស្សក្នុងត្រកូលមួយនេះ

"អ្នកបងដឹងថាលោកបងគាត់ពិបាកចិត្តប៉ុន្នារទេ គាត់តាមរកអ្នកបងរហូត មិនឃេីញ រហូតពិបាកចិត្ត ធ្លាក់ខ្លួនឈឺដេកនឹងពេទ្យ"មែនហេីយ លោកគីម ពេលស្រលាញ់កេរ្តិ៍លុយមែន តែក្រោយ អ្នកស្រីយីសុន ចាកចោលគាត់គាត់ទេីបដឹងថាគាត់ស្រលាញ់អ្នកណា គាត់មិនបានស្រលាញ់ ប្រពន្ធគាត់ទេ ទេីបដាច់គិតលែងលះវិញ តែអ្នកណាទៅដឹង តាមរកប្រពន្ធដែលជាម្ចាស់បេះដូងពិតមិនបានប៉ុន្មានក៏ត្រូវបានគ្រោះថ្នាក់ ដេកនឹងលេីគ្រែ រួមទាំងពិបាកចិត្តទៀត ធ្វើឲ្យគាត់កាន់តែមិនអាច ដេីរបានវិញ

ព្រោះខ្ញុំជាខ្ញុំមែនទេ🙂❤️‍🩹(ចប់)Where stories live. Discover now