ភាគ8:សុីនំឲ្យលុយ

387 26 1
                                    

ភាពព្រួយបារម្ភ ភ័យខ្លាចជាបានបញ្ចេញមកយ៉ាងច្បាស់នៅនឹងមុខ ហេតុអី បុរសដែលគេលឺមកតតគ្នាថាស្ងៀនស្ងាត់ មឹងម៉ាត់ ឈាមត្រជាក់ មិនសូម្បីញញឹម ចុះហេតុអីតាំងពីឃេីញមកមិនដូចអ្វីដែលគេនិយាយចឹង មានរឿងអី? សូម្បីតែពេលនេះ...

"មានថ្នាំកុំឲ្យនឹកឃេីញការចងចាំចាស់ៗជារាងរហូតទេ ថ្នាំដែលលេបហេីយមិនអាចនឹកឃេីញវិញសោះ"លឺសំណួរនេះភ្លាម លោកគ្រូពេទ្យសម្លឹងមុខ Yoongi ទាំងមុខស្មេីរភ្លាម មានរឿងអីហេតុអីមិនចង់ឲ្យចងចាំ? ធម្មតាមានតែអ្នកចង់ឲ្យឆាប់ជា ចុះនេះជាអីទៅវិញនឹង

"លោក ខ្ញុំថា លោករកខុសមនុស្សហេីយ មិនដឹងថាលោកមានរឿងអ្វីទេហេតុអីមិនចង់ឲ្យអ្នកជំងឺមានការចងចាំវិញលេីយ តែលោកធ្វេីបែបនឹង ដូចធ្វេីបាបអ្នកជំងឺរហូតចឹង ហេីយអាចនឹងខុសច្បាស់ទៀតផងណាលោក"លោកគ្រូពេទ្យនិយាយតិចៗព្យាយមពន្យល់

"ខ្ញុំមិនចង់ដឹងច្រេីនទេ កុំនិយាយច្រេីន គុកច្រវ៉ាក់ស្អី ឆ្លេីយតែសំណួរខ្ញុំសួរមក មានថ្នាំអីលេបហេីយ មិនចាំអ្វីទេ?" Yoongi នៅតែនិយាយដ៏ដែលតែខ្សែរភ្នែកមួយនេះចាប់ផ្ដេីមដូរពីបារម្ភមក និតខ្លាំងណាស់ហាក់ព្យាយាម លាក់អ្វីចឹង ហេីយទោះមិននិយាយក៏ដឹងថា ជាខ្សែរភ្នែកកម្រាម

"លោក ខួរក្បាលមនុស្សណា ទោះជាយ៉ាងណា ថ្នាំទាំងនោះមានតែសម្លាប់កោសិការខួរក្បាលចោលថែមទទេៗ ណាមួយកំពុងមានបញ្ហាចឹងផង បេីសិនជាអ្នកជំងឺ ប្រេីគិតទៀតនោះវាប្រឆាំងនឹងថ្នាំ អាចមានបញ្ហាដល់ជីវិតបានណាលោក "

"គ្មានបានការទាល់តែសោះ!! ចាំមេីលយេីងនឹងធ្វេីគ្រប់វិធី" Yoongi និយាយទាងខឹងភ្នែកចង់ក្រហមទៅហេីយ គេថារួចក៏ដេីរចេញទៅបាត់ ទុកឲ្យលោកគ្រូពេទ្យហួសចិត្តម្នាក់ឯង មនុស្សស្អីចឹង

"លោកចេញមកហេីយហេ ហិសៗ"Minni ញញឹមស្រស់ដាក់អ្នកជាគូដណ្ដឹង គេក៏សប្បាយចិត្តមេីលទៅ Yoongi បារម្ភពីគេណាស់ ណាមួយមួយរយៈនេះគេនឹង Yoongi ស្និតគ្នាផងណា អាចថាគេក៏លង់នឹង Yoongi ខ្លះៗដែរ ចឹងបានគេយកចិត្តទុកដាក់វារំភេីមមកតែម្ដងហេីយ

"យេីងមិនបានជូនទៅផ្ទះទេ ទៅជាមួយកូនចៅយេីងទៅមានគេមកយកហេីយ យេីងមានការនៅឃ្លាំងបន្តិច"ថាហេីយ Yoongi ក៏ចេញទៅ ទុកឲ្យ Minni នៅតែឯង អន់ចិត្តបន្តិចដែរ ខំថា បានដេីរលេងជាមួយគ្នា ចេញមកក៏មុខស្មេីរមាំងៗ នៅផ្ទះអស់សក់ទៀតមិនខាន ក្រោយ Yoongi ចេញទៅ minni ក៏មកផ្ទះវិញដូចគ្នា

ព្រោះខ្ញុំជាខ្ញុំមែនទេ🙂❤️‍🩹(ចប់)Where stories live. Discover now