ភាគ 1

525 49 9
                                    


__________________

នៅសហរដ្ឋអាមេរិច រដ្ឋហ្លូរីដា

   បុរសវ័យ 40ឆ្នំា ក្នុងឈុតខ្មៅរូបកាយមំាក្រាស ធ្វេីដំណេីរយ៉ាងញាប់ស្វាហាប់ចូលមកក្នុងបន្ទប់ដ៏ធំមួយ នៃវិមានដ៌ធំទូលាយមួយនៅចំកណ្ដាលទីក្រុង  ។ ពេលចូលមកដល់ក៏ដេីរតម្រង់ទៅក្បៀងបន្ទប់ ដែលមានបុរសកំលោះស្រស់សង្ហាម្នាក់កំពុងអង្គុយគងទាក់ខ្លារងចំា ដោយ ក្នុងដៃមានកាន់កែវស្រា ហេីយច្រ័តកែងដៃលេីសាឡុងធំនោះ ។

«ចៅហ្វាយតូចបាទ .! »
លោក សាន់ ជាមេអង្គរក្សពិសេសប្រចំាត្រកូលអ្នកធុរៈកិច្ចដ៏ល្បីល្បាញម្នាក់ ។គាត់បានដេីរមកចំហៀង ឱនគោរពចៅហ្វាយហេីយងេីបមុខឡេីងញញឹមយ៉ាងស្រស់ ហាសម្ដីហៅអ្នកជាចៅហ្វាយដោយសេចក្ដីគោរពបំផុត ។

« ...យ៉ាងម៉េចហេីយ រឿងដែលបានឱ្យទៅធ្វេីនោះ ?»
Rom 28ឆ្នំា រូបកាយមំាសង្ហា ស្បែកស មុខមាត់ស្រស់ស្អាត មានអំណាច ជាកូនរបស់លោក ឆាម ដែលជាអ្នកធុរះកិច្ចដ៏ល្បីល្បាញហេីយជោគជ័យម្នាក់នៅប្រទេសអាមេរិច ។ បានងាកមុខបន្ដិចសម្លឹងតបសួរទៅលោក សាន់ ដោយទឹកមុខមំាញញឹមចុងមាត់បញ្ចាក់ពីអត្តចរឹកដែលមុឺងម៉ាត់ មានអំណាចរបស់នាយ ។

«បាទ នេះ .! »
លោកសាន់មិនឆ្លេីយនឹងសំនួរ តែគាត់បានហុចសាមីខ្មៅមួយទៅឱ្យចៅហ្វាយតូច។ Rom ក៏បានយកកែវស្រាទុកលេីតុ ហេីយទទួលសាមីនោះពីដៃលោក សាន់ យកទៅបេីកមេីល ដោយញញឹមចុងមាត់មិនឈប់ ។

«ល្អ ! ល្អណាស់  ពិតជាធ្វេីបានល្អមែន ចឹងលោកពូជួយរៀបចំសំបុត្រយន្ដហោះឱ្យខ្ញុំផង »

«ចៅហ្វាយតូចចង់ទៅពេលណាបាទ? »

«ស្អែកនេះ ! »

«តែ ...»

«មិនបាច់តែទេ ខ្ញុំដឹងលោកពូខ្វល់ពីអី រឿងលោកប៉ា ខ្ញុំបាននិយាយប្រាប់គាត់រួចហេីយ ចំជាពេលដែលគាត់ចុះកិច្ចសន្យាសាងសង់អាគារនៅទីនោះល្មម ប៉ាបានប្រគល់ការងារនេះឱ្យខ្ញុំអ្នកកាន់ ហេីយអរគុណពូសម្រាប់រឿងនេះផងដែរ»
Rom និយាយបណ្ដេីរ ញញឹមសម្លឹងទៅកាន់សាមីខ្មៅនោះបណ្ដេីរ ដោយពេញចិត្តបំផុត ។

«តាមចិត្តចៅហ្វាយតូចចុះចឹង ហេីយសម្រាប់រឿងដែលឱ្យទៅបន្លំប្រវត្តិរូបនេះ ពូធ្វេីមកងាយបាន ដោយសារ Bible គេជាក្មួយប្រុសរបស់ពូបង្កេីតល្មម ពូបានចរចារជាមួយគេឱ្យមកបំរេីចៅហ្វាយធំវិញ ហេីយឱ្យចៅហ្វាយតូចបន្លំខ្លួនជា Bible ក្មេងនេះទម្រង់មុខស្រដៀងនឹងចៅហ្វាយតូច កម្ពស់ក៏ដូច តែទាស់ត្រង់អាយុក្រោមចៅហ្វាយតូច 3 ឆ្នំា ប៉ុណ្ណោះ តែទាស់រឿងប៉ុណ្ណឹងមិនអាចឱ្យខាងនោះសង្ស័យឡេីយ ព្រោះមុខវ័យ28 ឆ្នំារបស់ចៅហ្វាយតូច នៅក្មេងសង្ហាបែបនេះនោះ »

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now