ភាគ2

201 41 18
                                    


__________________ត

នៅប្រទេសថៃ ទីក្រុងបាងកក

  ភូមិគ្រឹស្តត្រកូលនាគខ្មៅ

....ឡានខ្មៅមួយបានបេីកសន្សឹមៗចូលមកក្នុងបរិវេនភូមិគ្រឹស្តបេីកវៀងក្រឡឹង ប្រសាទទឹកធ្លាក់មួយជុំទេីប បានមកឈប់នៅពីមុខផ្ទះ  ។ ទ្វាឡានក៏បានបេីក បង្ហាញនៅរូបរាងបុរសសង្ហា 2 នាក់ចុះពីលេីឡាន ។ ឡានបានបេីកចេញទៅ បន្សល់ទុកនៅនាយម្នាក់ក្នុងចំណោមនោះគឺ Rom បានបោះជំហានជេីង មួយជំហ៊ាន ក្រឡេកខ្សែភ្នែកមេីលទៅកាន់បរិវេនខាងក្រៅផ្ទះ ដែលមានដំារុក្ខជាតិតូចធំពណ៌បៃតងខៀវឌិត ម៉ូតផ្ទះឆ្នៃធ្វេីដោយបិតឈេីខ្មៅរលោងស្រិលពីខាងក្រៅ ពិតជាប្រណិតហេីយស្រស់ស្អាតណាស់ មិនថាខាងក្រៅ ឬមេីលចូលទៅកាន់ក្នុងផ្ទះ សុទ្ធតែបិតជាឈេីខ្មៅទំាងអស់ ធំ ហេីយទូលាយ ។

«ណែ ! ឯង នៅឈរមេីលដល់ណាទៀត ម៉េចមិនឆាប់ចូលទៅ »
កំលោះសង្ហា ថាណាត់ ជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ Mile ដែលជាចៅហ្វាយធំ ប្រចំាគ្រួសារនេះ បានទះស្មា Rom តឿនឱ្យចូលទៅក្នុងផ្ទះ នាយបានត្រឹមងាកមុខបន្តិចសម្លឹងមុខរបស់ ថាណាត់ហេីយក៏ឈានជេីងដេីរចូលទៅធ្វេីប្រងេីយ តែពេលដេីរដល់មាត់ទ្វា ក៏ងាកកមកវិញបន្តិចសម្លឹងទៅកាន់ ថាណាត់  ។

«ឯង ! ហៅយេីងថា Bible  ហេីយឯងមេីលទៅអាយុ មិនច្រេីនជាងយេីងប៉ុន្មានទេ និយាយជាមួយយេីងឱ្យស្រួលបួលផង »
Bible និយាយហេីយ ក៏ដេីរចូលទៅបាត់ ទុកឱ្យ ថាណាត់ឈរចំហមាត់គំាងនឹងសម្ដីអង្គរក្សដែលទេីបនឹងរេីសមកថ្មី នេះនាយប៉ះរបស់ពិតហេីយ ចរឹកដូចលោកប្រុស ។

«ហ្ហេីយ ! ហេីយដេីរចូលទៅ ឯងស្គាល់ផ្ទះនឹងមែន ហេ ! ឈប់ ! ចំាផងមេីល »
ថាណាត់បានដេីរចូលទៅតាម Bible យ៉ាងលឿន ក្រោយពេលដេញគេឱ្យទៅ ដល់ពេលគេទៅ ក៏ស្រែកគេឱ្យឈប់ តែ Bible មិនស្ដាប់ទេ គិតតែពីដេីរចូលទៅ រហូតគំាងឈរមួយកន្លែង នាយងេីយមុខម្ដងបន្តិចសម្លឹងមេីលទៅជញ្ជាំងធំនោះ ដែលមានបិតរូបដ៏ធំមួយចំកណ្ដាលផ្ទះ ។ Bible បានឈរសម្លឹងទៅកាន់រូបនោះដោយក្ដាប់មាត់ក្ដាប់ដៃយ៉ាងណែន ។

«មិនបានទេ អា Rom ឯងត្រូវតំាងសតិ កុំបញ្ចេញសកម្មភាពឱ្យគេសង្ស័យនៅពេលនេះអី  ល្បែងនេះមិនទាន់ចាប់ផ្ដេីមនៅឡេីយទេ ហុឹស ! »
Bible បានដកដង្ហេីមស្រូបចូលសួត ងេីយមុខឡេីងលេី រំងាប់អារម្មណ៍ដែលខឹងគំគួន ហេីយនិយាយប្រាប់តឿនខ្លួនក្នុងចិត្ត មុនបែរខ្លួន បន្តការដេីរទៅមុខទៀត ។

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now