ភាគ 11NC MB💚💙

228 30 5
                                    

Episode 11

    ភ្លេីងស្នេហ៍កំពុងតែឆាបឆេះជាថ្មីទៀត Bible Build បឺតថែថេីបបបូរមាត់ គ្នាយ៉ាងផ្អែមល្ហែម ខោអាវសឹងតែដោះចេញផុតបោះទៅក្រោមកំរាលទៅហេីយ  ក៏ស្រាប់តែសំលេងគោះទ្វា និងសំលេងមនុស្សម្នាក់ដែល Build ចំាច្បាស់ បានបន្លឺឡេីងព្រមគ្នា ។ ទំាងពីរអ្នកគ្រាន់តែបានលឺកាលណា ក៏ដកមាត់ពីការថេីបដោយមិនអស់ចិត្ត សម្លឹងទៅទ្វាព្រមគ្នា ហេីយក៏បែរមកសម្លឹងទល់មុខគ្នា ញញឹមសេីចឡេីងមក ។

« ចឹងអូនទៅបេីកទ្វាសិន បងរៀបចំខ្លួនឱ្យរៀបរយ បិតឡាវអាវឱ្យជិតផង នោះជាសំលេងលោកធំ បងចំាដេីរចេញទៅចំានៅក្រៅសិនទៅណា ...អួយ»

ស្អឺប៎ !

Bible គ្រាន់តែស្ដាប់លឺម្ចាស់កាយតូចនិយាយហេីយ ក៏ញញឹមចុងមាត់បន្តិច ចាប់ទាញ Build មកឱបជាថ្មី នៅពេលនាយតូចគន្លាតខ្លួនចេញបានបន្តិចទៅហេីយនោះ ដៃក្រាស់ម្ចាងលូកក្រសោបចូលចង្កេះតូចពេញរង្វង់ដៃ  ម្ចាងទៀតចាប់ទ្រថ្ពាល់នាយតូចឱ្យងាកមកកៀកមុខរបស់នាយ រួចក៏លោរមុខថេីបបបូរមាត់ទន់ Build មុននឹងអនុញ្ញាតប្រលែងឱ្យនាយតូចទៅបេីកទ្វាបន្ត ។កែវភ្នែកមុតរបស់ Bible តាមសម្លឹងដំណេីរ Build ដេីរទៅបេីកទ្វាផង ដាក់ឡាវអាវសារ៉េក្រវ៉ាត់ករបស់ខ្លួនផង ដោយទឹកមុខស្មេីញញឹមចុងមាត់បន្តិចតាមចរឹករបស់នាយនេះឯង ដោយគ្មានការភិតភ័យ ខ្លាចអ្នកណាម្នាក់ឡេីយពិសេស Mile  ។

ក្រាក !

« Build បងនឹកអូនណាស់ ស្អឹប៎ »

«លោកធ...អឹម .! »
គ្រាន់តែទ្វាបេីលភ្លាម Mile ក៏ចាប់ឱបក្រសោប Build ចាប់ថេីបមាត់យកតែម្ដង ដោយនាយតូចមិនត្រៀមខ្លួនព្រមមុនឡេីយ ។ ដៃតូចៗព្យាយាមទះរុញស្មាធំរបស់ Mile តិចៗ ជាសញ្ញាចង់ឱ្យដកមាត់ពីការថេីបចេញ ។

«អឹម ~លោកធំ នេះធ្វេីអីចឹង អង្គរក្សអូននៅខាងក្នុងនេះជាមួយដែលណា »

«...» ពេលលឺ Build និយាយចប់ Mile ក៏ប្តូរខ្សែភ្នែកសម្លឹងទៅខាងក្នុងបន្ទប់ ទេីបឃេីញ Bible កំពុងឈរមេីលមកកាន់ខ្លួនដោយទឹកមុខស្មេីមំាចម្លែក ។

«នេះឯងនៅឈរមេីលដល់ណា ម៉េចមិនឆាប់ចេញទៅ ! »
Mile បានបណ្ដេញ Bible  ដោយសម្ដីរឹងកំព្រឹស ។Build បានសម្លឹងទៅកាន់ Bible ហេីយក៏បង្ហាញទឹកមុខក្រែងចិត្តងាកក្បាលបន្តិចឱ្យនាយចេញពីក្នុងបន្ទប់តាមបញ្ជាររបស់លោកធំ ។

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now