ភាគ 8 NC 🌶️🌶️

301 35 15
                                    




នៅកាសុីណូនាគខ្មៅ

នាពេលល្ងាច ផ្ទៃមេឃចាប់ផ្ដេីមប្រែពណ៌លឿងក្រហមឆ្អៅដោយសារព្រះអាទិត្យចាប់ផ្ដេីមលិចអសង្គតម្ដងបន្តិចៗ ។
សំលេងឡានបេីកចូលមក កាសុីណូដ៏ធំនេះ ជាច្រេីនបន្តបន្ទាប់។ កាសុីណូនាគខ្មៅ ត្រូវបានបង្កេីតឡេីងមក 3ជំនាន់ហេីយ តំាងពីជីតារបស់ Mile មកម្លែះ ។ត្បិតគ្រួសារនាគខ្មៅជាខ្សែស្រឡាយចិន ជាគ្រួសារអ្នកធុរៈកិច្ចពីមួយជំនាន់ទៅមួយជំនាន់ក៏ពិតមែន តែគ្រួសារនេះក៏បានបង្កេីតកាសុីណូមួយផងដែរ។ ដោយមានការចូលទន់គ្នាជាមួយនឹងត្រកូលនាគភ្លេីងដែលជាគ្រួសារសម្លាញ់នឹងគ្នា តែបច្ចុប្បន្ន កាសុីណូនេះជា កម្មសិទ្ធិផ្ដាច់មុខ របស់គ្រួសារត្រនាគខ្មៅតែមួយប៉ុណ្ណោះ ។ រហូតមកដល់ពេលនេះ ដោយលោកម៉ាន់ ជាឪពុកធ្លាក់ខ្លួនឈឺ ធ្វេីការចាត់ការអ្វីមិនកេីតទៀត លោកក៏ប្រគល់ឱ្យកូនប្រុសពៅប្រចំាគ្រួសារជាអ្នកគ្រប់គ្រង តែដោយសារលោកតូច រៀនមិនទាន់ចប់ ទេីបផ្ទេរឱ្យ Build ដែលជាកូនចិញ្ចឹមក្នុងគ្រួសារមេីលថែជំនួសសិន ។

ឌឹប !
«អាចង្រៃ ! ចេញទេីសមុខយេីងណាស់ »
កាយតូច ចរឹកកោងកាច បង្ហាញនូវទឹកមុខដែលមានអំណាច ដេីរចូលមកក្នុងកាលសុីណូ ដោយមានកូនចៅជាច្រេីន ប្រហែល 7 8 នាក់ ឈរអបសងខាងផ្លូវចំាទទួល គ្រាន់តែមានម្នាក់ឈររាងខុសជួរបន្តិច Build ក៏សម្លក់ហេីយដេីរបុកមួយទំហឹង រួចចាប់ក្របួចកម្នាក់នោះបោះទៅបុកផ្ទប់នឹងកូនចៅផ្សេងទៀតក្បែរនោះ ។

«អាមីន អ្នកប្រុសតូចថ្ងៃនេះ ហុឺ !...»
ផារ៉ាត់ ដែលដេីរពីក្រោយ Build ក៏បានងាកហៅនាយមីនដែលនាយតូចដេីរបុកអំបាញ់មិញ និយាយហេីយក៏ធ្វេីកាយវិការឆ្មាខឹងដាក់នាយ ។

«បានបងខ្ញុំដឹង »
នាយមីន មិនខឹងឬអន់ចិត្ត នោះទេ នាយដឹងខ្លួនថាឈរខុសជួរខុសវិន័យដោយខ្លួនឯង ណាមួយទម្លាប់នឹងចរឹកចាហ្វាយទៅហេីយ ពេលណាដែលកាចក៏អាចដឹងថាដោយសារមានខឹង ឬមួម៉ៅនឹងអ្វីមួយហេីយ ពេលណាសប្បាយចិត្តក៏ដូចជាកូនឆ្មាចិត្តល្អគួរឱ្យស្រលាញ់ ធម្មតាៗណាស់មិនថាមីន ឬកូនចៅផ្សេងទៀត ។ Build អាចថាកាចឃោឃៅវិន័យតឹងរឹង តែក៏មានពេលចិត្តល្អដាក់កូនចៅដូចគ្នា ។

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now