ភាគ3

188 33 9
                                    


___ Enjoy Reading ja ! 🥰

__________________ត

    

.... សម្រឹបជេីង នៃបុរសមំាក្រាស់ប្រហែល 4នាក់
បានដេីដំណេីររស្មេីជេីងគ្នាយ៉ាងស្វាហាប់ តាមពីក្រោយអ្នកជាចៅហ្វាយ ដែលមានកម្ពស់ខ្ពស់ រូបកាយមំាកំលំាង ជាមួយនឹងផ្ទៃមុខ ស្រស់សង្ហា ចិញ្ចេីមក្រាស់ កែវភ្នែកមុតស្រួច មានអំណាចជាអ្នកដឹកនំា មិនពិបាកទាយ គេគឺ លោកធំ អ្នកស្នងត្រកូលនាគខ្មៅជំនាន់ថ្មី Mile RamManThaVong NeakDam ។

Mile បានដេីរចូលមកក្នុងផ្ទះ ហេីយតម្រង់ទៅអង្គុយកៅអី នៅកន្លែងតុទទួលភ្ញៀវនៅកណ្ដាលផ្ទះ ដេីម្បីមករងចំាទទួល អ្នកប្រុសតូច Build សំណព្វចិត្ត ទៅចូលរួមកម្មវីធីដេញថ្លៃជាមួយសម្រាប់យប់នេះ ។ ថាណាត់ក៏បានដេីរមកកៀកចំហៀងក្បែត Mile ហេីយឱនគោរពទៅកាន់ចៅហ្វាយនាយ។

«តេី Build រួចរាល់ឬនៅ? »
រូកកាយសង្ហាគងទាខ្លា ផ្អែកខ្លួនលាដៃសងខាងមួយអស់ដៃដាក់លេីកៅធំ ទឹកមុខមំា បង្វែរខ្សែភ្នែកសម្លឹងទៅកាន់ជណ្ដេីរផ្ទះ ហាសម្ដីយ៉ាងរឹងកំព្រឹស សួរទៅថាណាត់ ដែលជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់នាយ ។
« បាទ ! ខ្ញុំទេីបតែឡេីងទៅសួរ នាយផារ៉ាត់ លឺថាកំពុងតែរួចរាល់ហេីយនឹងចុះមកអាលូវហេីយលោកធំ !»

«ហឹម !! ល្អ ! ហេីយចុះ អង្គរក្សថ្មី .? »

«បាទ ! ខ្ញុំបាននំាទៅបន្ទប់សម្រាកហេីយ ស្អែកពេលព្រឹកនឹងឱ្យទៅជួបនៅ ការិយាល័យធ្វេីការរបស់លោកធំ »
«ចុះអាតូច វា ...»

«...» នឹករក ក៏មកដល់ Mileបម្រុងនឹងសួរថាណាត់ រកលោកតូច Mun  ដែលជាប្អូនប្រុសរបស់ខ្លួន នាយកំលោះក៏ដេីរចូលមកក្នុងផ្ទះល្មម តែពេល Mun ចូលមកបានឃេីញបងប្រុសរបស់ខ្លួន ក៏ចងចិញ្ចេីមចូលគ្នា រួចដេីរកាត់ទៅធ្វេីដូចជាមិនបានឃេីញ Mile ដែលជាបងប្រុសផ្ដាច់ការរបស់នាយ។

« ឈប់ ! ! អា Mun នេះឯងទេីបមកពីណា ? »

«...» Mun ឈប់ដំណេីរបន្តិចដៀងក្រខ្សែភ្នែកដោយអារម្មណ៍គួរឱ្យធុញបំផុត រួចក៏បែរខ្លួនច្រ័តដៃចូលខោប៉ាវ ធ្វេីមុខស្មេីដាក់ Mile ។

«ឯងលឺយេីងសួរឯងទេ អា Mun !! ...ហេីយនាឡិកា ?? នេះកុំប្រាប់ណាថាឯង មកពីភ្នាល់ប្រណំាងម៉ូតូចាញ់ យកនាឡិកាដែលយេីងទិញឱ្យឯងទៅឱ្យគេ ជំនួសការដែលយេីងបិតកុងធនាគារឯង !! »
Mile បានស្ទុះងេីបពីកៅអីទៅក្របួចកអាវ Mun សម្លត់សួរខ្លំាងៗ ក្រោយពេលក្រឡេកឃេីញនៅកដៃរបស់ Mun មិនមាននាឡិកាដែល ខ្លួនខំទិញឱ្យប្អូនប្រុសក្នុងថ្ងៃខួប 23 ឆ្នំាដែលទេីបរំលងបាន 3 បីថ្ងៃមកប៉ុណ្ណោះ ។

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now