Special Ep 1 ❤️‍🔥

159 26 6
                                    

...ត

«យកខ្លួនអាគ្រីចូលមក »លោកស្រីសនបានឱ្យកូនចៅទៅយកនាយគ្រីចូលមកខាងក្នុង ហេីយឱ្យមកលត់ជង្គងនៅកណ្ដាលគ្រប់គ្នា ដោយមានចំណងចងជាប់នឹងដៃថែមទៀតផង ។

«ឯងប្រាប់គ្រប់គ្នាទៅ ...ថាមានរឿងអ្វីខ្លះដែលឯងដឹង និងធ្វេី បន្ទាប់ពីថ្ងៃកេីតរឿងនោះមក ព្រោះឯងតែម្នាក់ដែលជាសាក្សី បញ្ចាក់រឿងរ៉ាវទំាងអស់ឱ្យគ្រប់គ្នាបានដឹង » លោកស្រីសនបានដេីរមកចាប់កអាវ នាយគ្រីនិយាយសង្រ្គឺតធ្នេញ ហេីយញញឹមកំណាច សម្លឹងទៅកាន់ លោកម៉ាន់ និង Build  នាយគ្រីឱនៗមុខ មិនចង់និយាយរឿងរ៉ាវការពិតនាពេលអតីតកាលនោះឡេីងមកឡេីយ តែអាចថាវាដល់ពេលហេីយ ដែលត្រូវលាតត្រដាងការពិតនូវថ្ងៃនេះ ។

«ឆាប់និយាយភ្លាមទៅឬឯងចង់ស្លាប់អាគ្រី !! »
លេីកនេះលោកស្រីសនគំរាមយកកំាភ្លេីងមកភ្ចុងក្បាលនាយគ្រីតែម្ដង ។

«បាន ! យេីងនឹងនិយាយ តែការដែលព្រមនិយាយ មិនមែនមានន័យថាយេីងខ្លាចស្លាប់នោះទេ តែយេីងមិនចង់ឱ្យរឿងដែលយេីងដឹង និងបានធ្វេីត្រូវស្លាប់តាមយេីងទៅ ...លោកម្ចាស់ »
នាយគ្រីបានរំកិលជង្គង់ខិតទៅរកលោកម៉ាន់ ដោយទឹកមុខដឹងកំហុសអ្វីម្យ៉ាង ។

«ឱ្យខ្ញុំសុំ..ទោស បេីពេលនោះខ្ញុំសម្លាប់លោកធំ ហេីយមិនកុហកថាអ្នកប្រុស Build ជាទារកពិការខួរក្បាល ថ្ងៃនេះនឹងមិនកេីតមានរឿងនេះឡេីយ ខ្ញុំល្ងង់ ល្ងង់ដែលមានចិត្តអាណិត ល្ងង់ដែលស្រលាញ់ស្រីសន្ដានពស់ដូចជានាងសន » នាយគ្រីស្រលាញ់គ្នាជាមួយលោកស្រីសនតំាងពីគ្រួសារនៃត្រកូលទំាងពីរមិនទាន់មានជម្លោះនឹងគ្នាម្លែះ ពេលមុនមានរឿងនាយគ្រីមិនហ៊ានផ្ដល់ពត៌មានទៅកាន់លោកស្រីសន និងលោកសាន់ឡេីយ ព្រោះនាមត្រឹមជាកូនចៅគេ នាយមិនអាចជួយអ្វីបានក្រៅពីលាក់រឿងនោះឡេីយ បេីមិនចឹងសូម្បីជីវិតរបស់អ្នកទំាងពីរថ្ងៃនោះក៏គ្មានសល់។

«និយាយឱ្យអស់ភ្លាមទៅ ហេីយវាយ៉ាងម៉េចបន្តទៀត » លោកស្រីសនស្រែកសម្លុតបន្ថែម ហេីយគ្រប់គ្នាដែលនៅជុំវិញកំពុងតែស្លុតចិត្តនឹកស្មានមិនដល់រងចំាស្ដាប់រឿងហេតុបន្តយ៉ាងស្ងៀមស្ងាត់និងយកចិត្តទុកដាក់ ។

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now