ភាគ 6

165 41 7
                                    

________ត

( អាកូនអ្នកបំរេី ឯងឱ្យដឹងផង ឯងមិនមែនកូនបង្កេីតយេីងទេ យេីងនិងប្រពន្ធយេីងអាណិត ខំយកមកចិញ្ចឹម ឱ្យបានរស់ស្រួលលេីគំនរមាសប្រាក់ រៀនសាលាល្អៗ តែឯងឈាមអ្នកថោកទាបចិញ្ចឹមកែមិនឡេីង សន្ដានអាក្រក់ សន្ដានតរិច្ចាន អាក្មេងនំាចង្រៃ , អាក្មេងនំាសយ ចេញពីមុខយេីងទៅ ទៅស្លាប់ទីណាក៏ទៅៗ )
( អាក្មេងអាក្រក់ ខំយកឯងឱ្យរស់នៅជាមួយមានផ្ទះជ្រោកកោង មានបាយសុីគ្រប់គ្រាន់ ឯងរមិលគុណ មិនជួយយេីង ចំាតែបំផ្លាញថែម បង្កតែបញ្ហា ទៅចុះ ទៅនៅកន្លែងដែលសាកសមនឹងសន្ដានអាក្រក់របស់ឯងទៅ ចាប់ពីពេលនេះទៅយេីងលក់ឯងឱ្យម្ចាស់កាសុីណូនោះហេីយ ជាថ្លៃបំណុលរបស់យេីងដែលជំពាក់គេ ឆាប់ទៅៗ កុំឱ្យយេីងឃេីញមុខឯងទៀត អាក្មេងនំាសយ !! ! )

អាក្មេងនំាសយ ..!!

កាយតូចគេងផ្អៀងខ្លួនបែរទៅខាងបង្អួត ដោយហេតុពន្លឺព្រះអាទិត្យនាពេលព្រឹកបានជះចូលមកបំន្លឺក្នុងបន្ទប់ បានធ្វេីឱ្យ Build ដឹងខ្លួនពីសុបិននៃអតីតកាល ដែលតាមមកលងបន្លាចសឹងរាល់យប់ ។ តំណត់ទឹកថ្លាៗ បានជ្រៀតចេញពីភ្នែកដែលនៅមិនទាន់បេីកនៅឡេីយ ហូរចេញពីភ្នែកម្ខាង កាត់លេីត្របកភ្នែកម្ខាងទៀត ហេីយនេត្រាទំាងសងក៏ចាប់ផ្ដេីមបេីកឡេីងម្ដងបន្តិចៗ Build មិនបានស្ទុះងេីបមានប្រតិកម្មអ្វីឡេីយ អាចថាវាជាសុបិនអាក្រក់ដែលក្លាយជាទម្លាប់មួយក្នុងជីវិតរបស់នាយតូចទៅហេីយ ។ កែវភ្នែកទំាងគូរមានសភាពក្រហមច្រាល ដែលពោលពេញទៅដោយការឈឺចាប់ ក្នុងទ្រូងសែនចុកអួលណែន ចង់ណាស់ ចង់ស្រែកយំមកឱ្យធូរចិត្ត តែBuild ខំតឿនចិត្ត ខ្លួនឯង ខ្លួននាយតូចពេលនេះមិនមែននៅជាកូនក្មេងទៀតឡេីយ នាយតូចធំហេីយ មិនអាចទន់ជ្រាយបានទៀតនោះទេ មិនថាទំាងនៅពីមុខអ្នកដទៃ ឬក្រោយខ្នងគេ ខ្លួនត្រូវតែ រឹងមំា ជានិច្ច។

«ហ្ហឹម .! ...អេ ? ហុឹស ! នេះមិនទៅគេងបន្ទប់របស់ខ្លួនឯងវិញទៀត ? »
Build សេីចនៅនឹងដេីមក៏បន្តិច ញញឹមសម្លឹងទៅកាន់ប្រុសម្នាក់ដែលបានគេងនៅក្រោយខ្នងរបស់ខ្លួន ដែលមិនពិបាកដឹងទេថា ម្នាក់នោះមិនមែនជាអ្នកណាឆ្ងាយ គឺ ជានាយអង្គរក្សថ្មីនឹងឯង ។ នេះមានន័យថា រឿងកាលពីយប់មិញ នាយតូចនៅចងចំាច្បាស់ មានបំណងមានសិចជាមួយគេស្រាប់ហេីយមេីលទៅ បេីទោះមិនស្រវឹងក៏ដោយនោះ ទេីបគ្មានភ្ញាក់ផ្អេីលអ្វីសោះ ។

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now