(ហេឡូ ជុងហ្គុក ឯងនៅឯណា? )S.coups ជាមិត្តនៅអាមេរិករបស់ ជុងហ្គុក គេបានមកប្រទេសកូរ៉េក៏ចង់មកជួប រាងក្រាស់ក៏ខលមកទាំងថ្ងៃ
" ឯងមានការអីឬ? "
(យើងមកដល់ប្រទេសរបស់ឯងហើយ )
"ហាសថាមិច? ឯងមកជាមួយអ្នកណា? " ជុងហ្គុកពិតជាភ្ញាក់ផ្អើលណាស់មិនគិតថា S.coupsមកមែនព្រោះតែគេធ្លាប់និយាយថានឹងមករកក្មេងប្រុសម្នាក់ជាអាយដលរបស់គេនៅក្នុងទស្សនាវដ្តីមួយ តែរាងក្រាស់មិនដឹងថាជាតារារូបណាដែរព្រោះគេមិនចាប់អារម្មណ៍(មកម្នាក់ឯងទេ ឯងមកយកយើងបន្តិចមកយើងមិនដឹងថាទៅណាទេ យើងនិយាយភាសាឯងអត់ច្បាស់ទេហៅឡានតាក់ស៉ីអត់បានជិះមិនដឹងទៅណា )
"ឯងនៅព្រលានយន្តហោះឬ? "
(មែនហើយ )
"នៅទីនោះហើយយើងទៅយក ""បងចង់ទៅណា? "
"ជារឿងយើងឯងមានសិទ្ធអីមកត្រួតក្បាលយើង? "ជុងហ្គុកឆ្លើយមួយម៉ាត់ឆ្អែតបាយមួយអាទិត្យរាងតូចក៏លែងហ៊ានតបតគេទុកខ្លួនជាក្មេងបម្រើពិតមែមឬ? សូម្បីតែសម្តីគេនិយាយជាមួយខ្លួនមិនបានប្រហែលស្រីបម្រើផង+ព្រលានយន្តហោះ
" ជុងហ្គុក ..ហឺុមយើងចាំឯងយូហើយ "
"នេះឯងមកព្រោះតែក្មេងប្រុសម្នាក់ឯងនិយាយនោះឬ?"
"មែនហើយយើងនឹងមកជួបគេឲបាន "
" បានឈប់និយាយទៅឡើងឡានទៅក្រុមហ៊ុនយើងសិនចយើងរកកន្លែងសម្រាកឲ្យ" ថាហើយពួកគេក៏ចេញឡានទៅ"ឯងមើលនេះទៅ "
"កុំទាន់និយាយដើរឲដល់បន្ទប់ការងារយើងសិនបានទេ? " ឯជុងហ្គុកនឹង S.coupsដើរសម្តៅបន្ទប់ការងារគេគិតតែនិយាយមិនឈប់ដកទស្សនាវដ្ដីនោះឲរាងក្រាស់មើលតែគេឲទុកវិញ" អូខេ ជុងហ្គុក ឯងត្រូវជួយយើងរកក្មេងប្រុសម្នាក់នេះគេជាតារាល្បីណាស់កាលពី2ឆ្នាំមុនតែនៅសុខៗក៏បាត់ខ្លួនពីតារាម៉ូឌែលមួយនេះយើងចង់ជួបគេ " S.coupsដើរចូលជាមួយជុងហ្គុកតែគេមិនចាប់អារម្មណ៍អ្វីទាំងអស់ក្នុងបន្ទប់សូម្បីតែរាងតូចនៅអង្គុយត្រើយម្ខាងទៀតក៏គេមិនមើលឃើញផងគិតតែដកទស្សនាវដ្ដីមួយនោះឲរាងក្រាស់មើល
"អូខេៗ ចាំយើងមើលបន្តិច ហើយតារាដែល៉ងនិយាយនោះឈ្មោះស្អី? ឯណារូបគេបានជាឯងលង់ដល់ថ្នាក់ហោះមកប្រទេសកូរ៉េដោយផ្ទាល់"
"នេះ "
"......." ជុងហ្គុករកអ្វីនិយាយមិនឃើញគ្រាន់តែ S.coupsដកទស្សនាវដ្តីនោះបង្ហាញមកគេសិតតែរូបស្លៀកស៉ិចស៉ីរូបខ្លះវិញស្ទើតែគ្មានអ្វីបិតបាំងមានតែអាវក្នុងមួយស្ដើងណាស់គេភ្ញាក់ផ្អើលព្រោះតែមនុស្សល្នុងរូបនោះគេស្គាល់ច្បាស់ទៀតផងតែគេមិនដឹងថារាងតូចទៅថតអីបែបនឹងពីមុនមកទេ
"គេ ឈ្មោះ...គីម...ថេស្អីទេយើងភ្លេច"
"គីម ថេយ៉ុង"
"អឺនឹងហើយហេតុអីឯងស្គាល់? " ពួកគេនិយាយគ្នាតែរាងតូចក៏អត់បានចាប់អារម្មណ៍ខ្វល់ស្តាប់អីដែរកំពុងតែធ្វើការ ជុងហ្គុកឯណេះវិញក្តៅស្លឹកត្រចៀកងឺង គេលែងឆ្ងល់ហើយហេតុអីគ្រប់គ្នាស្គាល់រាងតូចព្រោះតែទស្សនាវដ្តីមួយនេះហើយ