ភាគ២៩:ពួកយើងបែកគ្នាទៅ

1.4K 63 1
                                    

" ហឹម ក្រោកបានហើយ បងនៅគេងស្ពឹកដល់ណាថ្ងៃរនេះបងត្រូវមានណាត់ជួបពេទ្យមិនអញ្ចឹង? " រាងតូចនឹងរាងក្រាស់បានមកនៅផ្ទះដែលលោកចនទិញនៅទីនោះជាច្រើនខែរហើយពោះរាងតូចកាន់តែធំ រាងក្រាស់វិញដើរបានខ្លះៗហើយនៅតែភ្នែកនាយមិនទាន់បើកបង់រុំព្រោះនាយមានលក្ខណ:ធ្ងន់ធ្ងបន្តិចឯអ្នកស្រីគីមនឹងលោកចនបានទៅប្រទេសកូរ៉េវិញដើម្បីមើលការខុសត្រូវទីនោះ

" បងចង់អោបអូនបន្តិចទៀតបានទេ? "

" បានហើយៗ អូនមិនចង់គេងទេបងល្មមៗបានហើយនៅតែមិនកែចរឹកសោះ " ថេយ៉ុងនិយាយទាំងខ្នាញ់ភ្នែកមើលមិនឃើញទេតែដៃរវិញរាវមិនឈប់គេស្ទើតែឆ្គួតហើយបានប្តីអីបែបនេះ

+មន្ទីពេទ្យ

"អ៊ុំខ្ញុំមានសង្ឃឹមទេ? "

" ហឹម អ៊ុំក៏មិនច្បាស់ដែរ ឯងសាកបើកមើល បើមិនឃើញអាចនឹងមួយខែរអីទៀតលេបថ្នាំឲទៀងទាត់នឹងដូចដើម"

" អ៊ុំ ខ្ញុំមើលឃើញអ៊ុំហើយ " រាងក្រាស់ត្រេកអរហក់អោបអ៊ុំខ្លួនទាំងរំភើបចិត្តឯអ្នកជាប្រពន្ធនៅចាំភ័យអរនៅខាងក្រៅមុខបន្ទប់

" ឯងដើរបាន??? ហេតុអីឯងនៅជិះរទះ?? "

"..." ជុងហ្គុកញញឹមមិនសមនឹងទឹកមុខអះអុញៗញញឹមដាក់អ៊ុំរបស់នាយ

" ក្លូស ល្បិចណាស់អាក្មួយចង្រៃឯងនេះ "

"អូយ ឈឺ "ជុងហ្គុកត្រូវមួយការញ៉របស់អ៊ុំនាយថាគាត់ខ្នាញ់អើយខ្នាញ់អាក្មេងល្បិចច្រើនអារឿងអញ្ចឹងក៏ចេះបោកទៅកើតមិនដឹងថាគេបារម្ភទេ

"បងជុង " រាងតូចបើកទ្វាចូលមក រាងក្រាស់ប្រញ៉ាប់ឡើងជិះរទះរុញវិញយ៉ាងលឿន

" បង អ្ហឹកៗ បងមើលអូនឃើញទេ? " ទឹកភ្នែកហូរមកវូពេលឃើញអ្នកជាប្តីបើកភ្នែកតែភ្នែកនាយហាក់នៅស្ងៀមដូចជាមិនឃើញអ្វីសោះ

" បងមិនអីទេ ទោះបងមើលមិនឃើញតែឲតែបងលេបថ្នាំទៀតទាត់នឹងដូចដើមហើយ "

" ឯង ហឺយ និយាយគ្នាចុះ "

"....." កំលោះតូចពោះធំមួយខែររុញប្តីចេញពីមន្ទីពេទ្យទាំងគ្មានសង្ឃឹមទឹកមុខមិនស្រស់ 

💔កូនប្រពន្ធចុង💔Where stories live. Discover now