ភាគ២៥:នាយអាចជួបកូនដែលទេ?

823 53 1
                                    

" ជេហ៉ីហេតុអ្វីកូននិយាយបែបនេះ? "

"ម៉ាក់ប្រាប់មកថាវាជាអ្នកណា?នៅទីណា? "

" ម៉ាក់ទើបតែដឹងដែរទេ គឺថេយ៉ុងជាថេវីពិតមែន "

"ថេយ៉ុង??? ម៉ាក់និយាយថាជាគេមែនទេ? " ជេហ៉ីភាំងស្លត់ព្រលឹងគ្រាន់តែលឺថាជាថេយ៉ុង នេះនាងស្ទើតែមិនជឿនាងស្ទើតែសម្លាប់ប្អូនប្រុសខ្លួនព្រោះតែប្រុសម្នាក់ទាំងដឹងថាគេនឹងរាងក្រាស់ស្រលាញ់គ្នាតែនាងនៅតែបង្ខំឲពួកគេបែកបាក់

Skip

ថេយ៉ុងត្រឡប់មកគេងនៅផ្ទះរបស់នាយS.coupsហើយតែនៅតែមិនស្ងប់ចិត្តប្រផ្នូលមិនល្អសុបិន្តឃើញតែរាងក្រាស់ នឹងខ្លួនជួបគ្នាដំបូងថ្ងៃនោះត្បិតថាពួកគេមិនសូវជាល្អនឹងគ្នាតែវាជាការចងចាំមួយរបស់ខ្លួនមានចំពោះនាយ ទោះនាយធ្វើបាបប្រមាថមើលងាយតែសម្រាប់ខ្លួននៅតែនឹកនៅតែស្រលាញ់នាយ

" ថេ ក្មួយចង់ទៅណាឬ?ជិតដល់ថ្ងៃមង្គល់ការហើយមិនទៅមើលឈុតជាមួយបងទេឬ?" អ្នកជាអនាគតម្តាយក្មេកសួរព្រោះមិនឃើញរាងតូចខ្វាយខ្វល់បន្តិចសោះ

" ថ្ងៃនេះខ្ញុំមានការបន្តិចអ៊ុំស្រី លោកប៉ាអ្នកម៉ាក់គាត់មកថ្ងៃនេះដូច្នេះចាំស្អែកចាំខ្ញុំទៅជាមួយពួកគាត់ " រាងតូចប្រញ៉ាប់ចេញទៅផ្ទះសំណាក់ម្សិលមិញព្រោះផ្ញើសារទៅរាងក្រាស់មិនតបខលក៏មិនលើកខ្លាចថាមានរឿងមិនល្អចំពោះនាយ

+ផ្ទះសំណាក់

" បងជុង បងនៅទេ?ទៅណាហើយ? " ថេយ៉ុងដើរចូលមកឃើញកាបូបលុយនឹងទូរស័ព្ទនៅលើតុរដដែលក៏ចូលទៅមើលក្នុងបន្ទប់ទឹកតែមិនឃើញអ្នកណាសោះហេតុអ្វីនាយចេញទៅមិនយកទូរស័ព្ទតាមខ្លួន

" បើអូនឃើញសំបុត្រនេះបងបានចាកចេញហើយខ្សែរកមួយខ្សែរនេះទុកឲកូនរបស់ពួកយើងជាតំណាងរបស់បង កុំព្យាយាមតាមរកបងអីបងដឹងថាអូនស្រលាញ់បងតែបងនៅតែនិយាយថាបងមិនបានស្រលាញ់អូនដូច្នេះបើមាននិស្ស័យពួកយើងនឹងជួបគ្នាម្តងទៀត មានតែមិត្តរបស់បងទេដែលអាចថែអូនបានជំនួសបងបងសុំទោសសម្រាប់គ្រប់យ៉ាងថែខ្លួននឹងកូនផង សំបុត្រ ពី ជុងហ្គុក ចន "  ថេយ៉ុងអានបណ្តើស្រក់ទឹកភ្នែកមិនយល់ថាហេតុអីខ្លួនយំហេតុអ្វីក៏សំបុត្រនេះហាកបីដូចជានាយមិនបានជួបខ្លួនទៀតនាយចង់ទៅណាទៀតហើយខ្លួនតែងតាមនាយ តែនាយតែងតែគេចមែនទេ? នាយនិយាយថាមិនស្រលាញ់ខ្លួនទេនាយនៅតែនិយាយពាក្យនេះតើហេតុអ្វីទៅ?

💔កូនប្រពន្ធចុង💔Where stories live. Discover now