ភាគ1 (ត្រូវគេចាប់ខ្លួន)

2.8K 108 6
                                    

បើកក្បាលដំបូងក៏ឃើញក្មេងប្រុសម្នាកគេមានឈ្មោះថាFourth Nattawat គេកំពុងតែដើរតាមផ្លូវដើសុខៗស្រាប់តែឃើញ ពួកអ្នកលេងកំពុងធ្វើបាបលោកពូម្នាក់គេក៏បានចូលទៅជួយ
"ឈប់ៗភ្លាម...."Fourthស្រែកមួយទំហឹងដែលធ្វើឲ្យអ្នកលេងអស់នោះងាក់មកចាប់អារម្មណ៍គេ
"អាល្អិតយល់ល្អឆាប់ទៅផ្ទះទៅបើមិនចង់ឈឺខ្លួន ស្បែកមុខទន់ៗបែបនេះបើជាំទៅស្តាយណាស់"បុរសម្នាក់ក្នុងក្រុមក៏បាននិយាយឡើង
"ឈប់និយាយអត់ប្រយោជន៍ទៅ ហេតុអីក៏ពួកឯងមកវាយដុំគ្នាតាមផ្លូវបែបនេះ"Fourth
"មកពីវាមិនសងលុយពួកយើង"បុរសម្នាក់ក្នុងក្រុមបាននិយាយឡើងហើយនិងចង្អុលទៅលោកពូដែលត្រូវគេវាយ។
"ហើយចុះហេតុអីត្រូវប្រើកម្លាំងបាយបែបនេះ"Fourth
"បានហើយអាល្អិតឆាប់ទៅឲ្យឆ្ងាយទៅយើងត្រូវការប្រដៅអាអ្នកជំពាក់លុយមិនសង ប្រយ័ត្នជាំមុខជាំមាត់ដោយមិនដឹងណាអាល្អិត"
"ពួកឯងសាកទៅយើងបានខលទៅប៉ូលីសរួចហើយ។"Fourthនិយាយហ្នឹងលើកទូរសព្ទដែលមានលេខប៉ូលីសនៅទីនោះឱ្យពួកនឹងមើល
"ថ្ងៃនេះចាត់ទុកថាសំណាងឯងហើយណាវើយ។តែបើជួបគ្នាថ្ងៃក្រោយមិនប្រាកដ"ពួកវាមើលលេខនៅក្នុងទូរសព្ទដៃFourthហើយក៏ងាកទៅនិយាយជាមួយលោកពូ
បន្ទាប់មកពួកវាក៏នាំគ្នាចេញទៅអស់ទៅ។
"លោកពូៗយ៉ាងមិចហើយ??"Fourthនៅពេលឃើញថាពួកវាចេញទៅគេក៏រត់ទៅគ្រាលោកពូម្នាក់នោះ
"ពូមិនអីទេអរគុណហើយណាក្មួយប្រុស"លោកពូម្នាក់នោះតបមកវិញទាំងញញឹម។
"បាទមិនអីទេ"Fourth
"អញ្ចឹងពូសុំទៅវិញសិនហើយណា"លោកពូម្នាក់នោះនិយាយហើយក៏បានដើរចេញទៅបាត់ទៅ។

Fourthគេក៏បានត្រឡប់ទៅផ្ទះវិញ។
ក្រឡែកទៅមើលមនុស្សមួយក្រុមនោះវិញនៅពេលដែលជួបរឿងបែបនេះហើយគេក៏បានទៅប្រាប់ចៅហ្វាយរបស់គេ។
"ចៅហ្វាយថ្ងៃនេះទារលុយវាមិនបានទេបាទ"Kimដែលជាកូនចៅជិតស្និទ្ធបំផុតរបស់ចៅហ្វាយរបស់ខ្លួនបាននិយាយប្រាប់ទៅអ្នកដែលជាចាហ្វាយ។
"ហេតុអី??"អ្នកជាចៅហ្វាយនិយាយព្រមទាំងបែរខ្នង
"មានអ្នកមកជួយវាបាទ"Kim
"អ្នកណា??"អ្នកជាចៅហ្វាយក៏បានបែរមុខមកមើលកូនចៅ

ហើយក៏ឃើញថាបុរសម្នាក់នេះមានមុខមាត់ស្រស់សង្ហាខ្លាំងណាស់។មុខមាំតែមានមន្តស្នេហ៍ហើយបុរសម្នាក់នេះក៏មានឈ្មោះថាGemini Norawit

លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now