ភាគ19 (មិត្តភាពគឺការលះបង់)

982 80 9
                                    

បន្ទាប់ពីពេទ្យបាននិយាយប្រាប់ពួកគេពីអាការះFourthហើយគឺមិនមានអ្នកណាមានឈាមប្រភេទនេះទេ
Winគេគិតបន្តិចរួចក៏បានលើកដៃឡើង។
"ទុកឱ្យខ្ញុំជាអ្នកបរិច្ចាគឈាមទៅចុះខ្ញុំមានជាប្រភេទនេះ"Win
"Win......"Dimបាននិយាយឡើងទាំងទឹកមុខបារម្ភ ព្រោះមួយរយះនេះសុខភាពWinក៍មិនសូវល្អដែលគេខ្លាចថាបើWinបរិច្ចាគឈាមអោយFourth Winប្រាកដជាមានគ្រោះថ្នាក់ជាមិនខាន
"កុំបារម្ភអី"Winក៍តបមកវិញ
"អរគុណឯងហើយណាWin"Gemini
"មិនអីទេទោះយ៉ាងណាក៏គេជាមិត្តរបស់ខ្ញុំខ្ញុំមិនអាចឱ្យគេមានគ្រោះថ្នាក់បានទេ"Win
"បើសម្រេចចិត្តរួចហើយសូមអញ្ចើញមកតាមពេទ្យមក"គ្រូពេទ្យនិយាយហើយក៍ដើរចូលទៅក្នុងវិញ
Winបានងាក់សម្លឹងមើលទីមុខមនុស្សគ្រមគ្នា
"ទោះយ៉ាងណាក៍បានជួយមនុស្សម្នាក់អោយមានជីវិតដែល"Winនិយាយហើយគេក៏បានដើរទៅតាមគ្រូពេទ្យបាត់ទៅ។
ការព្យាបាលនិងការវះកាត់ចាប់ផ្ដើមឡើងការបង្ហូរឈាមពីមនុស្សម្នាក់ទៅដាក់មនុស្សម្នាក់ទៀតក៏បានចាប់ផ្ដើមឡើងផងដែរ។
យើងរកចាំមើលទាំងអស់គ្នាថាការវះកាត់មួយនេះតើនឹងទទួលបានជោគជ័យឬអត់??
"មុននឹងផ្ទេរឈាមគ្រូពេទ្យសូមពិនិត្យសុខភាពលោកសិនណា"គ្រូពេទ្យ
"បាទ"Win
គ្រូពេទ្យក៍បានយកឧបករណ៍មកពិនិត្យអោយWin
"សូមលោកគេងនៅលើគ្រែសិនបាទ"គ្រូពេទ្យ
Winក៍បានដាក់ខ្លួនគេងទៅលើគ្រែព្រមទាំងងាក់មុខទៅមើលមុខFourthផងដែល
គ្រូពេទ្យក៍ចាប់ផ្តើមពិនិត្យនៅពេលពិនិត្យរួចក៏បាននិយាយឡើង
"សុខភាពរបស់លោកគឺខ្សោយខ្លាំងណាស់បើសិនជាបូមឈាមចេញថែមនោះវានឹងអាចប៉ះពាល់ដល់ជីវិតបាន"គ្រូពេទ្យនិយាយដោយទឹកមុខព្រួយបារម្ភ។
"តើមានវិធីផ្សេងទៀតទេដែលអាចជួយមិត្តខ្ញុំបាន??"Win
"មិនមាននោះទេហើយនេះក៏ជាការសម្រេចចិត្តរបស់លោកដែរថាលោកនៅតែបរិច្ចាគឈាមឬក៏អត់??"គ្រូពេទ្យក៏បាននិយាយបន្ត
Winឮសំណួររបស់គ្រូពេទ្យហើយគេក៏បានងាកទៅមើលមុខFourthដែលគេងនៅក្បែរគ្រែរបស់គេបន្តិចរួចក៏និយាយឡើង
"ខ្ញុំព្រមតែគ្រូពេទ្យត្រូវតែសន្យាថានឹងឲ្យមិត្តខ្ញុំរស់បាន"Win
"ប្រាកដណាស់"គ្រូពេទ្យក៏បានតបទៅវិញ
ការបូមឈាមពីមនុស្សម្នាក់ទៅឲ្យមនុស្សម្នាក់ទៀតក៏បានចាប់ផ្ដើមឡើង។
Winបូមឈាមបណ្ដើរគេក៏ងាកទៅមើលមុខFourthបណ្ដើរ
"ទោះបើយើងស្លាប់ក៏យើងស្លាប់ដោយសារបានជួបជីវិតឯង.....យើងសង្ឃឹមថានៅពេលដែលយើងបានជួយឯងហើយឯងនឹងរស់នៅឯងមានសេចក្តីសុខ...យើងស្រឡាញ់ឯងៗគឺជាមិត្តល្អរបស់យើងជារាងរហូត"Winគេបានគិតក្នុងចិត្តហើយទឹកភ្នែកក៍បានហូរចុះមកដោយឯងៗ ហើយគេក៍បានបិទភ្នែក
អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយមែនទេតែហេតុអីបានជាWinសុខចិត្តលះបង់ជីវិតខ្លួនឯងដើម្បីជួយFourthនោះ
តាមពិតទៅតាំងពីតូចដល់ធំWinគេមិនដែលមានមិត្តភក្កិនោះទេ។សូម្បីតែនៅសាលារៀនក៏គ្មានសូម្បីតែម្នាក់អាចនិយាយបានថាគេជាមនុស្សដែលឯកាតាំងពីក្មេងមកក៍ថាបាន គេមិនដែលស្គាល់ពាក្យថាមិត្តភាពនោះទេរហូតដល់តែគេបានជួបជាមួយនឹងFourthដែលជាមនុស្សទីមួយដែលចូលមកក្នុងជីវិតគេហើយក៏បានធ្វើជាមិត្តភក្កិនឹងគ្នាហើយនេះក៏ជាមិត្តភាពតែមួយគត់នៅក្នុងជីវិតរបស់គេ
គេសង្ឃឹមថាការលះបង់មួយនេះអាចធ្វើឲ្យជីវិតរបស់មិត្តតែម្នាក់របស់គេល្អប្រសើរ។ទោះបីជាគេត្រូវលំបាកខ្លួនឯងក៏ដោយក៏គេព្រម។
ទោះបីជាគេដឹងថាបើសិនជាFourthដឹងថាគេធ្វើបែបនេះប្រាកដណាស់Fourthហ្នឹងមិនយល់ព្រមជាដាច់ខាត។
និយាយឱ្យត្រង់ទៅមិត្តភាពមួយនេះគឺជាមិត្តភាពដែលមនុស្សគ្រប់រូបចង់បានមិនថាមានសេចក្តីសុខជួបទុក្ខលំបាកយ៉ាងណាក៏ដោយក៏មិនដែលបោះបង់គ្នា។
រយៈពេលមួយម៉ោងក៏បានកន្លងផុតទៅនេះគ្រូពេទ្យនៅតែមិនទាន់ចេញពីក្នុងបន្ទប់ទៀតឯអ្នកនៅឈរចាំខាងក្រៅវិញមួយៗគឺថាភ័យស្លន់ស្លោតែម្ដងព្រោះគេមិនដឹងថាពេលនេះអ្នកនៅខាងក្នុងបន្ទប់មានបញ្ហាអីឬអត់ទេជាពិសេសគឺGemini នឹងDim នេះមនុស្សជាទីស្រឡាញ់របស់គេត្រូវនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទាំងពីរនាក់ក្នុងពេលតែមួយ។
DimនឹងGeminiគឺពួកគេនៅមិនស្ងៀមនោះទេគេដើរទៅដល់មកនៅមុខទ្វារបន្ទប់ហ្នឹងឯង។

លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now