ភាគ7(រួចខ្លួនវិញហើយ)

1.3K 78 3
                                    

មិនយូរប៉ុន្មានព្រឹកថ្ងៃថ្មីក៍ចូលមកដល់
Geminiបើកភ្នែកមកក៍ឃើញថាFourthគេងបែរខ្នងដាក់ទេគេ
គេក៍បានក្រោកអង្គុយ
"Fourth..យើង...."Gemini
"មិនបាច់និយាយទេ"Fourthបាននិយាយកាត់ពាក្យសម្តីGeminiភ្លាមតែម្តង
"តែ..យើង ...."Gemini
"មិនអីទេយ៉ាងណាខ្ញុំគ្រាន់តែជារបស់លេងរបស់លោកតែប៉ុណ្ណោះ"Fourthនិយាយទាំងអួលដើមករ
"មិនមែនអញ្ចឹងទេ..."Gemini
"ហើយវាយ៉ាងមិច!?"Fourth
"កុំបែរខ្នងដាក់យើងបានទេ!"Geminiនិយាយហើយក៍ទាញ់មុខFourthអោយងាកមើលមុខរបស់គេ
"ឯងយំហ៎....."Geminiនិយាយឡើងនៅពេលឃើញមុខរបស់Fourth
"អត់ទេមិនបានយំទេ"Fourthនិយាយហើយក៍យកដៃវាស់ទឹកភ្នែកចេញ
"យើងសុំទោស"Gemini
"សុំទោសហើយអាចអោយអ្វីគ្រប់យ៉ាងដូចដើមវិញទេ"FourthនិយាយនឹងមើលមុខGemini
Geminiមិនបាននិយាយអ្វីទេគេក៏បានដើរទៅយកសោហើយមកចាក់ដោះច្រវ៉ាក់ចេញពីកជើងរបស់Fourth
"យើងឈប់ដាក់ចង្វាក់ឯងទៀតហើយពេលនេះឯងមានសេរីភាពហើយ"Gemini
Fourthក៏មិនបាននិយាយអីទៀតដែរគេក៏បានងាកមុខចេញ
Geminiឃើញបែបហ្នឹងគេក៏មិនបាននិយាយអីទៀតដែរព្រោះគេប្រញាប់រៀបចំខ្លួនទៅធ្វើការព្រោះថ្ងៃនេះមានចុះកង់ត្រាផង
ពេលGeminiដើរចូលបន្ទប់ទឹកបាត់Fourthក៏ស្ទុះដើរទៅបើកទ្វារតែម្ដងប៉ុន្តែចៃដន្យអីGeminiបានចាក់សោបាត់ទៅហើយ
"អោ...មិញថាមានសេរីភាពហើយទ្វារចាក់សោបាត់ហើយហ្នឹងអោយចេញតាមណាទៅ"Fourthនិយាយហើយក៏រត់ទៅមើលខាងបង្អួតវិញម្ដង។
"ស្លាប់ហើយបើខ្ពស់ដល់ថ្នាក់នេះយើងលោតទៅប្រាកដជាបាក់ករជាមិនខានទេ"Fourthគេពិតជាទាល់ខ្លាំងមែនទែនដំបូងគេគិតថាគេនឹងរួចខ្លួនហើយតើអ្នកណាទៅដឹងទៅលោកអើយ។
គេឲ្យរួចខ្លួនប៉ុន្តែមិនបានអោយចេញពីទីនេះឯណា
Fourthក៏អង្គុយរកវិធីដើម្បីចេញពីទីនេះបន្តិចក្រោយមកGeminiក៏បានចេញមកវិញFourthឃើញបែបហ្នឹងគេក៏ប្រញាប់រត់ទៅអង្គុយលើគ្រែវិញ។ធ្វើដូចគ្មានរឿងអីកើតឡើងអញ្ចឹង។
"យើងទៅធ្វើការហើយណា ចាំយើងឱ្យគេយកអាហារមកឲ្យឯង"Geminiនិយាយឡើងប៉ុន្តែFourthនៅតែធ្វើមិនដឹងមិនឮបែបហ្នឹងឯង
Geminiឃើញបែបនេះគេក៏បានដើរទៅជិតFourthហើយយកដៃចាប់មុខFourthរួចក៏ឱនទៅថើបបបូរមាត់របស់Fourthបន្តិតហើយក៍ដកចេញមកវិញ
"យើងប្រញាប់មកវិញទេថ្ងៃនេះនោះ"Geminiនិយាយហើយក៏បានដើរចេញទៅក្រៅ
ប៉ុន្តែនៅពេលដែលគេដើរចេញទៅដល់ខាងក្រៅស្រាប់តែឃើញNiNiឈរនៅមុខបន្ទប់គេទៅវិញដូចជាមនុស្សកំពុងមានរឿងអីអញ្ចឹង
"អោNiNiថ្ងៃនេះអត់ទៅសាលាទៀតហើយហ្អ៎?"Geminiនិយាយឡើងនៅពេលដែលឃើញប្អូនក្បាលខូចរបស់ខ្លួនមិនទៅសាលា។
"អត់ទេថ្ងៃនេះគ្រូសម្រាកបងចង់ឱ្យខ្ញុំទៅរៀនជាមួយអ្នកណាទៅរៀនជាមួយខ្មោចហ៎!!"NiNi
"ហើយឯងមកនៅមុខបន្ទប់បងធ្វើអី??"Gemini
"អត់ទេគឺខ្ញុំ....ខ្ញុំចេះតែដើរៗទៅ"NiNiនិយាយហ្នឹងញញឹមតិចៗ
"អើ!!បងគ្មានពេលនិយាយជាមួយឯងទេបងប្រញាប់ទៅធ្វើការសិនហើយ។"Gemini
"ចា៎,..សូមអញ្ជើញ"NiNi
Geminiក៏បានដើរចេញទៅបាត់ទៅ។
NiNiវិញនៅពេលដែលដឹងថាGeminiបានចេញពីផ្ទះបាត់គេក៏បានដើរទៅបើកទ្វារប៉ុន្តែវាចង្រៃត្រង់ថាGeminiបានចាក់សោបន្ទប់
"អោ...ចាក់សោមបន្ទប់ធ្វើអី??រាល់ថ្ងៃមិនឃើញចាក់ផង"NiNiនិយាយហ្នឹងព្យាយាមអើតមើលទៅខាងក្នុង
ពេលនោះWinក៍បានលើកអាហារមកដល់ល្មម
"P'Win យកបាយអោយអ្នកណា??"NiNi
Winលឺសំណួរនឹងភ្លាមគឺថាគាំងតែម្តង
"អរ៎...គឺបងយកឲ្យបងប្អូនរបស់បងហ្នឹងណា"Winតបទៅវិញដោយញញឹមតិចៗ
"អញ្ចឹងហ្អ៎.....បើអញ្ចឹងក៏ឆាប់ចាក់សោទៅខ្ញុំក៏ចង់ចូលទៅមើលបងប្អូនរបស់បងដែរហើយក៏ឆ្ងល់ដែរថាហេតុអីក៏បងប្អូនរបស់បងមកនៅក្នុងបន្ទប់បងប្រុសរបស់ខ្ញុំទៅវិញ"NiNiនិយាយទាំងញញឹមតែម្ដង។
"អ្នក...អ្នកនាងដឹងហើយហ្អ៎??"Win
"បើខ្ញុំមិនដឹងខ្ញុំឲ្យបងចាក់សោទ្វារធ្វើអី? ឆាប់ឡើងទៅ"NiNiនិយាយហើយក៏កញ្ឆក់សោទ្វារនោះមកចាក់ខ្លួនឯងតែម្ដង។
"P'Fourth..."NiNi
"NiNiជួយបងផងទៅណា....ជួយបងអោយចេញពីទីនេះផងទៅបងមិនចង់នៅទីនេះទៀតទេបងអង្វរណា"Fourthនិយាយទាំងទឹកភ្នែករលីងរលោង
"មានរឿងអីទៅយប់មិញបងប្រុសខ្ញុំធ្វើបាបបងមែនទេ??"NiNi
Fourthឮសំណួរបែបហ្នឹងហើយគេក៏បានយកដៃអោបជុំវិញខ្លួនរបស់គេហើយក៏លុតជង្គង់ចុះតែម្ដងទឹកភ្នែកក៏បានស្រក់ហូរមក
NiNiឃើញបែបហ្នឹងគឺគេដឹងតែម្ដងថាមានរឿងអីកើតឡើង។
"អាបងប្រុសចង្រៃ...."NiNiស្រែកជេរអ្នកដែលជាបងប្រុសទាំងខឹង។
"Fourthចាហ្វាយធ្វើបាបឯងមែនទេ!?"Winក៍បានសួរនាំផងដែល
"យើងមិនដឹងទេកុំសួរយើងបានទេឯងជួយយកយើងចេញពីផ្ទះនេះផងទៅណាយើងសុំអង្វរ..ហិហិ..."Fourthនិយាយនឹងយំ
"យើងក៏ចង់ជួយដែរ....ប៉ុន្តែឯងក៏ដឹងថាយើងឋានៈត្រឹមតែជាអ្នកបម្រើតែប៉ុន្នោះហើយក្នុងផ្ទះនេះក៏មានអង្គរក្សច្រើនដែរទោះបីជាយើងនាំឯងចេញទៅក៏មិនអាចរត់រួចដែរ"Win
"បងកុំបារម្ហអីទុក្ខអោយខ្ញុំជាអ្នកជួយបង ទោះខ្ញុំមិនអាចជួយបងអោយចេញពីទៅនេះបានក៍ខ្ញុំអាចជួយបងចាក់ការបងGemបានដែល"NiNiនិយាយទាំងមុខខឹងទេម្ដងបើអាចពេលនេះគេខឹងដល់ថ្នាក់ចង់ទៅវាយGeminiដល់ក្រុមហ៊ុនតែម្ដង
ក្រលែងទៅមើលអ្នកនៅក្រុមហ៊ុនវិញម្តងGeminiគេកំពុងពិភាក្សាការងារជាមួយលោកFanហើយក៍មានRinnដែលកំពុងអង្គុយស្តាប់ផងដែល
ប្រហែលជាមួយម៉ោងក្រោយមកការពិភាក្សាក៍ត្រូវបានបញ្ចប់ហើយក៍បានចុះកុងត្រាចូលភាគហ៊ុនរួចរាល់ផងដែល
"ពូរីករាយណាស់ដែលបានធ្វើការជាមួយក្មួយ"លោកFan
"បាទលោកពូមិនបាច់បារម្ហទេ កុំអោយតែលោកពូក្បត់ខ្ញុំ ខ្ញុំក៍មិនធ្វើអីលោកពូដែល"Geminiតបទៅវិញទាំងមុខស្មើរ
"អីយ៉ា ក្មួយកុំបារម្ហអីពូមិនធ្វើបែបនឹងទេ"លោកFan
"សង្ឈឹមចឹងចុះ"Gemini
"P'Gemពេលចេញពីទីនេះយើងទៅញុំាបាយជាមួយគ្នាទៅល្អទេ ខ្ញុំស្គាល់ហាងមួយទើបតែបើកទេតែឆ្ងាញ់ណាស់ធានាថាបងញុំាហើយ ប្រាកដជាចង់ទៅទៀតមិនខាន"Rinnនិយាយនឹងដើរទៅគៀកដៃរបស់Gemini
"សុំទោសផងថ្ងៃនេះបងប្រហែលទៅជាមួយRinnមិនបានទេបងការប្រយាប់ទៅជួបអាTinn"Geminiនិយាយហើយក៍បានដើរទៅបាត់ទៅ
ដែលធ្វើអោយRinnឈរមើលដំណើររបស់Geminiទាំងអន់ចិត្ត
"យ៉ាងមិចហើយ កូនស្រី"លោកFanបានសួរទៅកូនដែលកំពុងឈរមើលGeminiរហូតដល់តែដាច់កន្ទុយភ្នែក
"យ៉ាងមិនលោកប៉ា លោកប៉ាមិនឃើញទេឬថាគាត់ធ្វើយ៉ាងមិចជាមួយកូននោះគាត់មិនដែលខ្វល់ពីកូនទេ"Rinn
"មិនអីទេកូនយើងនៅមានវិធីផ្សេង"លោកFan
ក្រលែកទៅមើលGeminiវិញគេកំពុងតែធ្វើដំណើរទៅជួបលោកប្រុសមិត្តរបស់គេ
+ពេលទៅដល់
"អាGemឯងហៅយើងមកជួបធ្វើអី!?"TinnសួរឡើងនៅពេលដែលGeminiដើរចូលទៅអង្គុយ
"យើងមានរឿងអោយឯងជួយ ហើយឯងនាំវាមកធ្វើអី!??"Geminiនិយាយនឹងក្រវាស់ភ្នែកមើលទៅអ្នកនៅខាងស្តាំដៃរបស់Tinn
"អោ...ក៍វាជាសង្សារយើងមិនអោយយើងយកវាមក"Tinn
ហើយក៍ឃើញថាម្នាក់នេះមានឈ្មោះថាGunក៍ជាមិត្តរបស់Geminiផងដែល
"អីហា៎.....កាលនៅរៀនឃើញឈ្លោះគ្នារហូតសោះដល់ពេលរៀនចប់បានធ្វើសង្សារគ្នាអីណា!?"Gemini
"ក៍កាលនោះយើងស្រឡាញ់វាប៉ុន្តែមកពីវាទេ កាចនោះកាច ជាពិសេសក្បាលរឹងនោះ"Tinn
"ពួកឯងឈប់និយាយពីយើងបានទេ គ្រែងមកនិយាយការងារហី យ៉ាងមិចឬចង់ទៅវិញ!?"Gunដោយគេនិយាយពីខ្លួនច្រើនពេកក៍បាននិយាយលូកមាត់ម៉ងទៅ
"អើ!!ហើយឯងមានការអី,!?"TinnបានសួរទៅGeminiម្តងទៀត
"យើងចង់អោយឯងជួយសើុបពីអាKinបានទេ?"Gemini
"យ៉ាងមិចទៅ!?"Tinn
"យើងគ្រាន់តែចង់ដឹងថាពួកវាកំពុងរៀបចំផែនការអីខ្លះដើម្បីយើងស្រួលទប់ទោល"Gemini
"អត់ទេអត់មានទេណា អង្គរក្សឯងច្រើនណាស់មិចមិនអោយទៅសើបទៅ មកនាំសង្សារយើងទៅផ្សងគ្រោះថ្នាក់បែបនេះយើងមិនព្រម"Gunចាប់ផ្តើមតវ៉ាភ្លាមតែម្តង
"កុំបារម្ហអី បងអោយកូនចៅបងទៅទេបងមិនបានទៅខ្លួនឯងឯណា"Tinnនិយាយនឹងយកដៃទៅញីក្បាលGun
ដែលធ្វើអោយGeminiជ្រេញតែម្តង
"យើងទៅវិញហើយ មិនចង់នៅរំខាន"Geminiនិយាយហើយគេក៍បានចេញទៅបាត់ទៅ
គេបានត្រឡប់មកដល់ផ្ទះវិញគ្រាន់តែឈានជើងដើរចូលភ្លាមក៍ឃើញថាNiNiអង្គុយចាំតែម្តង
"ឈប់សិន"NiNiបាននិយាយឡើងនៅពេលឃើញGeminiដើរចូលមក
"ឯងមានការអីទៀតហើយ!?"Geminiបានសួរទៅប្អូនស្រី
"បងមានអីនិយាយប្រាប់ខ្ញុំទេ?"NiNi
"អត់មានទេ"Gemini
"អត់មានមែនទេ!!"NiNiនិយាយហើយក៍ដើរទៅទះGeminiមួយកំភ្លៀងតែម្តង
"ឯងកើតឆ្កួតអីហេតុអីសុខៗមកវាយបងចឹង!?"Gemini
"ត្រូវហើយខ្ញុំឆ្កួតៗដោយសារមានបងប្រុសចោលម៉ាសៀតដូចបងនឹង"NiNi
"ឯងមានរឿងអី!?"Geminiនៅតែមិនយល់នូវអ្វីដែលប្អូនគេបានធ្វើ
"មានរឿងអីហ៎!,..."NiNiនិយាយហើយក៍ទាញដៃGeminiដើរទៅបន្ទប់របស់Geminiតែម្តង
"នេះជាស្អី...!?"NiNiសួរនឹងចង្អុលទៅFourthដែលកំពុងអង្គុយជាមួយWin
"ឯងដឹងហើយឬហេតុអីក៍ចូលមកក្នុងបន្ទប់បង?"Gemini
"ខ្ញុំសូមមិនឆ្លើយតែបងត្រូវបងស្រាយនូវអ្វីដែលបងបានធ្វើ"NiNi
"NiNi គឺយប់មិញបងគ្មានចេតនាទេប៉ុន្តែពេលនោះបងត្រូវថ្នាំ"Gemini
"ហើយចុះបងចាប់គាត់មកធ្វើអី!?"NiNi
"គឺដោយសារតែគេមកបំផ្លាញការងាររបស់បង"Gemini
"ហើយបងក៍ចាប់គាត់មកដាក់ច្រវ៉ាក់គាត់ដូចសត្វបែបនឹងឬ?"NiNi
"ហើយឯងចង់អោយបងធ្វើយ៉ាងមិច!?"Gemini
"ដោះលែងគាត់ទៅ"NiNi
"ហាស៎...."Gemini
"ដោះលែងគាត់ទៅ "NiNi
"បាន..."Geminiគេគ្មានចម្រើសទេពេលនេះទោះបីជាគេមិនចង់ដោះលែងក៍ដោយ
បន្ទាប់ពីនិយាយជាមួយNiNiរួចគេក៍បានដើរទៅក្រៅបាត់ទៅហើយបើកឡាន់ចេញទៅយ៉ាងលឿន
"បងអរគុណហើយណាNiNi ហើយក៍Winដែលណា បើមិនមានអ្នកទាំងពីរទេខ្ញុំប្រហែលមិនបានរួចខ្លួនទេ"Fourth
"មិនអីទេប៉ុន្តែលើកក្រោយប្រយ័ត្នផង"NiNi
"អឹុម ចឹងបងទៅសិនហើយណាWinយើងទៅហើយណា"Fourth
"យើងប្រាកដជានឹកឯងស្លាប់ហើយ"Win
"យើងក៍នឹងឯងដែល"Fourth
"ចាំខ្ញុំជូនបងទៅវិញណា"NiNi
"មិនអីទេបងទៅវិញខ្លួនឯងបាន"Fourth
"ចា៎!ចឹងទៅវិញស្រួលបួលណា"NiNi
បន្ទាប់មកNiNiនឹងWinក៍បានជូនដំណើរFourthដល់មុខផ្ទះ
ហើយFourthក៍បានចេញទៅបាត់
ក្រលែកមកមើលអ្នកដែលចេញទៅមុននេះវិញគេមិនបានទៅណាទេគេបានមកដល់ក្លឹបមួយកន្លែងដែលជាក្លឹបរបស់Tinnនឹងឯង គ្រាន់តែចូលមកដល់ភ្លាមគឺអ្វីដែលគេធ្វើនោះគឺផឹកតែម្តង គេផឹកហើយផឹកទៀតដោយមិនខ្វល់ពីTinnនឹងGunដែលកំពុងអង្គុយនៅទីនោះទេ
"Tinnឯងជួយឃាត់វាតឹចទៅតឹចផឹកៗដាច់ខ្យល់បាត់គ្មានអ្នកណាទទួលខុសត្រូវទេវើយ"Gunបាននិយាយឡើង
"អោយយើងឃាត់យ៉ាងមិចទៅបើវាមិននិយាយរកបងផងនឹងមកដល់គិតតែពីផឹក មិននិយាយអីផង"Tinn
"ហើយវាកើតស្អីវា ថ្ងៃមិញដូចអត់អីផងនឹងហាស៎ ដល់ពេលយប់ឆ្កួតប៉ាដោយ"Gun
"កុំនិយាយចឹងប្រហែលវាពិបាក់ចិត្តរឿងអីហើយ"Tinn
ពេកកុំពុងផឹកក៍មានស្រីស្អាត់ម្នាក់ដើរមករកGeminiហើយក៍នាំGeminiទៅកន្លែងស្ងាត់ ដែលមានតែពីរអ្នក
Geminiរៀបនឹងអោនទៅថើបនាងស្រាប់តែមុខរបស់Fourthបានលិចឡើងក្នុងខួរក្បាលគេតែម្តងព្រមទាំងរូបរាងរបស់Fourth
ទើបធ្វើអោយគេបញ្ឈប់សកម្មភាពគ្រប់យ៉ាងហើយក៍បានបើកឡានត្រឡប់ទៅផ្ទះវិញ
"ហើយវាកើតអីនឹងមកដល់ផឹក ផឹកហើយក៍ចេញទៅវាមើលមិនឃើញក្បាលយើងជាម្ចាស់ហាងទេឬបានជាធ្វើចឹង"Gun
រីឯGeminiវិញពេលមកដល់ផ្ទះគេក៍បានដើរទៅបន្ទប់របស់គេ ពេលគេបើកទ្វាចូលទៅក៍ស្រាប់តែឃើញFourthអង្គុយនៅលើគ្រែបែរមកញញឹមដាក់គេយ៉ាងស្រស់ស្អាតដែលធ្វើអោយGeminiបញ្ចេញនូវស្នាមញញឹមដែលមិនធ្លាប់មានពីមុនមក
Geminiក៍បានដើរទៅរកFourthពេលដើរទៅជិតដល់ស្រាប់តែបាត់Fourthទៅណាក៍មិនដឹង ទើបធ្វើអោយGeminiដឹងខ្លួនថាត្រឹមតែជាការស្រម៉ៃប៉ុន្មាន
"នេះយើងលង់នឹកឯងដល់ថ្នាក់មើលឃើញតែឯងគ្រប់កន្លែងបែបនេះហ៎"Geminiនិយាយហើយក៍បានដាក់ខ្លួនគេងទៅលើគ្រែដោយទឹកមុខសោកសៅ
ហេតុអីបានជាគេនឹងដល់Fourthដល់ថ្នាក់នេះឬមួយក៍គេបានលង់ស្រឡាញ់Fourthបាត់ទៅហើយ ក្នុងខួរក្បាលគេពេលនេះមិនមានអ្វីសោះឡើយគឺទទេរស្អាត់តែម្តង

Thank you for reading 💗😊សូមរង់ចាំអាននៅភាគបន្ត.....


លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now