ភាគ10(ស្រីបិសាចមកនៅជាមួយ)

1.4K 80 7
                                    

ព្រឹកថ្ងៃថ្មីក៍បានចូលមកដល់
ពួកគេទាំងបីអ្នកកំពុងអង្គុយហូបអាហារពេលព្រឹកជុំគ្នា
"P'Gem ថ្ងៃនេះចង់ទៅដើរផ្សារជាមួយពួកខ្ញុំទេ"NiNi
"អត់ទេបងមិនទំនេរដូចឯងទេ"Gemini
"មិនបាច់មកធ្វើខ្លួនជាមនុស្សរវល់ទេស្មានខ្ញុំមិនដឹងអីការងារបងនៅក្នុងក្រុមហ៊ុនរាល់ថ្ងៃមិនបានធ្វើអីទេអង្គុយៗចាំតែគេយកឯកសារមកឲ្យពិនិត្យ"NiNi
"បានហើយឈប់និយាយគ្នាទៅឆាប់នាំគ្នាហូបឯងទៅក្រែងប្រញាប់ហី"Fourth
"លឺនៅ"NiNiក៍បានបន្ថែមទៅអោយបងប្រុស
"NiNiក៍ដូចគ្នា"Fourthក៍បានបន្ថែមតឹចទៅកុំអោយNiNiបានដៃពេក
ពួកគេក៏នាំគ្នាហូបអាហារពេលព្រឹករួចរាល់
"យើងទៅសិនហើយ"Geminiបាននិយាយប្រាប់ទៅFourth
"អូយ..ដឹងហើយឃើញរៀបឡើងឡានហើយស្មានតែគេមិនដឹងហ៎ចាំបាច់ប្រាប់"NiNiបាននិយាយទៅវិញភ្លាមតែម្ដង។
"បងមិនបានប្រាប់ឯងទេ"Geminiក៍បាននិយាយអោយNiNiវិញ
"អរ៎...មែនហើយគិតនាំគ្នាចង់ទៅផ្សារមែនទេ?"Gemini
"មែនហើយ"Fourth
"Dim....."Geminiក៏បានហៅកូនចៅម្នាក់ឲ្យមក
Dimក៏ជាកូនចៅចិត្តស្និតជាមួយនឹងGeminiដែរការងារទាំងអស់បន្ទាប់ពីKimគឺ
ហើយអ្នកទាំងអស់គ្នាមានដឹងអត់ថាWinកូនលួចចាប់អារម្មណ៍ជាមួយហ្នឹងDimដែលប៉ុន្តែគេមិនហ៊ានសូម្បីតែមើលមុខរបស់Dim
មានតែDimហ្នឹងហើយជាអ្នកធ្វើ
"បាទចៅហ្វាយ"Dimក៏បានឆ្លើយទៅកាន់អ្នកដែលជាចៅហ្វាយ។
"ថ្ងៃនេះឯងមិនបាច់ទៅជាមួយយើងទេឯងទៅមើលថែអ្នកប្រុសហើយនិងអ្នកនាងឯងឱ្យបានល្អទៅបានហើយ កុំឱ្យមានរឿងអីឲ្យសោះបើសិនជាមានបញ្ហាអីសូម្បីតែបន្តិចឯងដឹងហើយមែនទេថានឹងជួបអី"Gemini
"បាទចៅហ្វាយខ្ញុំដឹងហើយ"Dimនិយាយនឹងអោនបន្តិច
Winគេក៏បានញញឹមឡើងនៅពេលដែលដឹងថាDimទៅជាមួយខ្លួន។
"អេ៎មិនបាច់ឱ្យគេទៅទេខ្ញុំត្រូវតែបីនាក់ទៅបានហើយ"Fourthក៏បាននិយាយឡើងដែលធ្វើឲ្យក្តីសង្ឃឹមរបស់Winរលាយតែម្ដង
"មិនបានទេទៅតែបីនាក់មិនបានទេត្រូវឱ្យគេទៅជាមួយ"Gemini
"តែខ្ញុំមិនចង់ទៅគ្នាច្រើនវារញ៉េរញ៉ៃ"Fourth
"តែយើងឱ្យDimទៅជាមួយ"Gemini
"ខ្ញុំមិនឲ្យទៅ"Fourth
"បើមិនឱ្យទៅក៏មិនបាត់ទៅទាំងអស់គ្នាចូលទៅក្នុងផ្ទះទាំងអស់ទៅ"Gemini
"ឈប់ៗៗៗបានហើយឈប់ពូកែគ្នាទៅ P'Fourthអោយ P'Dim ទៅជាមួយក៍ល្អណា មានអារម្មណ៍ថាមានសុវត្ថិភាពផង"NiNi
"មែនហើយៗ"Winក៏បានបន្ថែមពីក្រោយព្រោះគេរងចាំពាក្យនេះយូរហើយ។
"ក៏បានដែរ"Fourth
"អញ្ចឹងយើងទៅធ្វើការហើយDimតាមមើលអ្នកប្រុសឯងកុំឲ្យបាត់ពីក្រសែរភ្នែកឱ្យសោះ"Geminiនិយាយហើយក៍ចេញដំណើរទៅមុនបាត់
ហើយអ្នកដែលត្រូវទៅផ្សារក៍ចេញទៅដូចគ្នា
+នៅផ្សារ
"យើងគួរទៅណាមុនទៅ!?"Fourthនិយាយឡើងនៅពេលចុះពីលើឡាន
"ពួកយើងទៅរកទិញសម្លៀកបំពាក់សិនទៅល្អទេ"Winបាននិយាយឡើង
"តែខ្ញុំចង់ញុំាការ៉េម"NiNiនិយាយនឹងចង្អុលទៅកន្លែងដែលគេលក់ការ៉េម
"ចុះ Dimចង់ទៅណាទេ??"Fourthក៍បានងាក់ទៅសួរDimដែលនៅឈរស្ងៀម
"ស្រេចតែអ្នកប្រុសទេបាទ"Dimក៍បានតបទៅវិញទាំងញញឹម
"អញ្ចឹងពួកយើងទៅញ៉ាំការ៉េមសិនទៅហើយចាំទៅទិញសំលៀកបំពាក់"Fourth
"ហុឹម...ចឹងក៍បានដែល"Winបាននិយាយឡើង
NiNiលឺបែបនឹងគេក៍រត់ទៅមុនគេតែម្តងហើយបងៗក៍បានដើរទៅតាមក្រោយ
"ត្រូវការអីដែលនាងតូច"អ្នកលក់ក៍បានសួរទៅNiNi
"ខ្ញុំចង់បានការ៉េមរស់ជាតិសូកូឡានេះ"NiNiនិយាយនឹងចង្អុលទៅការ៉េមក្នុងទូ
"ចាំតឹចបាទ!!ហើយអ្នកប្រុសទាំងបីត្រូវការអីដែលបាទ"អ្នកលក់ក៏បានបែរមកសួរកំលោះទាំងបីរបស់យើង
"ខ្ញុំយកសូកូឡាដែលចុះ ហើយWinនឹងDimត្រូវការអីដែល?"Fourthនិយាយជាមួយអ្នកលក់ហើយក៍បែរមកនិយាយជាមួយDimនឹងWin
"យកទឹកដោះគោនឹងត្រាវ..."DimនឹងWinនិយាយដំណាល់គ្នាតែម្តងហើយពួកគេក៍ងាក់មើលមុខគ្នា
ឯបងប្អូនថ្លៃមួយគូរនោះក៍ងាក់មើលមុខគេទាំងពីរអ្នកផងដែល
"យកដូចគ្នាមែនទេបាន!?"អ្នកលក់ក៍បានសួរបញ្ចាក់
"បាទ"Dimក៍បែរទៅប្រាប់អ្នកលក់ហើយពួកគេក៍នាំគ្នាទៅអង្គុយចាំបន្តិចមកគេក៍លើកការ៉េមទៅអោយពួកគេ
NiNiវិញគឺថារឿងរហូតអង្គុយញុំាមិនបានប៉ុន្មានផងនាងក៍ងាក់ទៅកេសFourth
"P'Fourth"NiNi
"មានការអី!?"FourthនិយាយនឹងបែរមុខទៅរកNiNi
"ខ្ញុំចង់ទៅបន្ទប់ទឹក"NiNi
Fourthងាក់មើលឆ្វេងស្តាំហើយនិយាយឡើង
"ចាំបងជូនទៅ"Fourthនិយាយហើយក៍នាំNiNiដើរទៅបាត់ដែលទុក្ខអោយWinនឹងDimអង្គុយញុំាការ៉េមតែពីរអ្នក
រីឯNiNiវិញគឺថាខូចខ្លាំងណាស់តាមពិតគេមិនបានទៅបន្ទប់ទឹកទេគេបែរជានាំFourthមកលួចមើលWinនឹងDimទៅវិញ
"NiNiមកទីនេះធ្វើអីគ្រែងទៅបន្ទប់ទឹកហី!?"Fourth
"បងមែន!...ខ្ញុំមិនបានចង់ទៅបន្ទប់ទឹកទេខ្ញុំនាំបងមកលួចមើល P'Win នឹង P'Dimតើ"NiNi
"ហើយលួចមើលធ្វើអី!?ឆាប់ទៅបន្ទប់ទឹកទៅអាងទៅវិញ"Fourth
"បើទៅបន្ទប់ទឹកបាត់តាមដានជីវិតគេមិចទាន់ទៅ!!"NiNi
"ក្លាយជាអ្នកតាមដានជីវិតអ្នកដទៃពីកាលយើងនៀគ!!"Fourth
"ចងចាំមើលទៅញុមនឹងធ្វើអោយ P'Win នឹង P'Dim ស្រឡាញ់គ្នាអោយបាន"NiNiនិយាយនឹងក្រលែកទៅមើលភាពជោគជ័យរបស់ខ្លួននៅពេលអនាគត
"ក្លាយជាមេអណ្តើកហើយហ៎យើង"Fourth
"ក្លាយជាមេអណ្តើកតាំងពីរឿងបងនឹង P'Gem មេសហ៎....."NiNiនិយាយបានប៉ុន្នឹងនាងក៍យកដៃបិទមាត់របស់នាង
(បែកការអស់ហើយពេលនេះ)
"មានន័យថាមិច នេះយើងជាអ្នកប្រាប់ Gem ហ៎!!"Fourth
"ចា...ចា៎..តែក៍មិនត្រូវបន្ទោសខ្ញុំដែល បងគិតមើលទៅបើខ្ញុំមិនប្រាប់ P'Gem ពីរឿងនេះទេហើយកុហុសគាត់ថាបងមានសង្សារនេះគិតថាគាត់ទៅរកបងវិញទេគឺគ្មានថ្ងៃ បងគួរតែអរគុណខ្ញុំទើបត្រូវ"NiNiនិយាយដោយមានមោតនភាពលើខ្លួនឯង
"បាទ...អរគុណណាស់"Fourth
"បានហើយឈប់និយាយគ្នាទៅបងមើលទៅ"NiNiនិយាយនឹងចង្អុលទៅកាន់DimហើយនឹងNiNi
ដោយសុខៗDimក៍បានយកដៃទៅជូតមាត់អោយWin
ដែលធ្វើអោយNiNiតាមមើលដោយញញឹមញញែមតែម្តង
"បងឃើញទេមិនទាន់ចាប់ផ្តើមផងប៉ុន្នឹងហើយចុះទំរាំខ្ញុំចាត់ការនោះ គ្រាន់តែគិតក៍រីករាយដែល"NiNiនិយាយនឹងសើចតឹចៗ
ធ្វើអោយFourthដែលឈរនៅទីនោះទប់សំណើចនិងចរិតរបស់NiNiមិនបានទេ
តាមពិតទៅមុននេះWinបានញ៉ាំការ៉េមទើបធ្វើឱ្យមាត់របស់គេប្រឡាក់បន្តិចហើយDimក៏ជូតឱ្យទៅ
Fourthគេក៏បានចេញដើរទៅវិញមុនNiNiតែធ្វើឱ្យNiNiរត់ទៅតាមចង់បាក់ករទៅហើយ។
ពេលទៅដល់កន្លែងអង្គុយវិញFourthក៏បាននិយាយឡើង
"អ្នកទាំងពីរលើកក្រោយប្រយ័ត្នតិចទៅទីនេះមានអ្នកស៊ើបអង្កេតខ្ពស់ណាស់"Fourthនិយាយហ្នឹងញញឹមតិចៗ
"ប្រយ័ត្នរឿងអីទៅ?អ្នកណាជាអ្នកស៊ើបអង្កេត?"Winក៍បានសួរ
"បានហើយៗឆាប់នាំគ្នាញ៉ាំទៅអាងទៅទិញសម្លៀកបំពាក់មិនអញ្ចឹង"NiNiដោយហេតុខ្លាចបែកការផងនោះគេក៏បាននិយាយកាត់ហើយនិងដួសការ៉េមមកញ៉ាំ បន្ទាប់ពីញ៉ាំរួចរាល់ពួកគេទាំង 4 នាក់ក៏នាំគ្នាដើរទិញសម្លៀកបំពាក់តទៀតទៅ។
យើងក្រឡែងមកមើលGeminiនៅក្រុមហ៊ុនឯណេះវិញ
"យ៉ាងម៉េចហើយឯងរកឃើញអ្នកចូលមកលួចឯកសារឬនៅ!?"GeminiបានសួរទៅKim
"បាទចៅហ្វាយរកឃើញហើយហើយពេលនេះកំពុងតែបញ្ជូនកូនចៅឲ្យទៅចាប់វាបាទ"Kim
"នៅពេលដែលចាប់វាបានយកវាទៅទុកក្នុងបន្ទប់ក្រោមដី នៅផ្ទះរបស់យើង"Geminiនិយាយដោយកែវភ្នែកមុតខ្លាំងមែនទៀន
ទោះបីជាឯកសារនោះគ្រាន់តែមួយភាគតូចនៅក្រុមហ៊ុនក៏ដោយក៏គេមិនចង់ឲ្យអ្វីដែលជារបស់គេបានបាត់ទៅដែរ
និយាយសុខៗRinnក៍បានដើរចូលមកជាមួយលោកFan
"Geminiអ៊ំមានរឿងចង់និយាយជាមួយក្មួយបន្តិច"លោកFanនិយាយព្រមទាំងដើរចូលទៅអង្គុយ។
"មានរឿងអីទៅ!?"Geminiតបទៅវិញទាំងមុខស្មើ
លោកFanមិនទាន់និយាយទេគាត់បែរជាកន្លែងមើលទៅKimដែលឈរនៅក្បែរGemini
Geminiក៏បានយល់ន័យគេក៏បានឲ្យKimទៅចាំនៅខាងក្រៅសិន។
"អ៊ំមានរឿងអីក៏ឆាប់និយាយមក"Geminiបានសួរម្តងទៀត
"គឺចេះទេក្មួយមួយរយៈនេះផ្ទះអ៊ំមានបញ្ហាបន្តិចបន្តួច ទើបអ៊ំចង់ឱ្យRinnទៅនៅផ្ទះក្មួយមួយរយៈ"លោកFan
"ទៅនៅផ្ទះខ្ញុំហ៎!!"Gemini
"មែនហើយតើក្មួយអាចឱ្យកូនស្រីរបស់អ៊ំទៅនៅផ្ទះក្មួយសិនបានទេ អ៊ំសន្យាថានៅពេលដែលផ្ទះអ៊ំលែងមានបញ្ហាអីអ៊ំនឹងទៅយកកូនស្រីរបស់អ៊ំត្រឡប់មកវិញ"លោកFan
"បាន"Gemini
"អរគុណហើយណាក្មួយ"លោកFan
"អរគុណណា P'Gem"Rinn
"អញ្ចឹងអ្នកទាំងពីរចេញសិនទៅខ្ញុំដែលធ្វើការសិន។រួចរាល់ចាំខ្ញុំទៅទទួលRinnនៅផ្ទះ"Gemini
"មិនអីទេខ្ញុំនៅចាំបងក៏បានដែរខ្ញុំក៏បានរៀបចំអីវ៉ាន់រួចហើយដែរ។"Rinnនិយាយផ្ទះញញឹម
"អញ្ចឹងអ៊ុំទៅវិញសិនហើយណាផ្ញើមើលកូនស្រីអ៊ំផងណា"លោកFanនិយាយហើយក៏បានដើរចេញទៅបាត់
តើពិតមែនទេដែលថាផ្ទះរបស់គាត់មានបញ្ហានោះឬក៏វាគ្រាន់តែជាល្បិចដែលឲ្យកូនស្រីរបស់គាត់មកចាប់Geminiធ្វើជាប្ដី
ប្រហែលជា 1 ម៉ោងក្រោយមកGeminiក៏បានបញ្ចប់ការងាររបស់ខ្លួន
ហើយក៍បាននាំRinnទៅផ្ទះរបស់គេ
+នៅផ្ទះ
"អ៊ំYai NiNiអត់ទាន់មកវិញទេឬ!?"Geminiគ្រាន់តែទៅដល់ភ្លាមគេក៍បានសួរភ្លាម
"នៅទេចា៎"អ៊ំYaiតបទៅវិញដោយការឆ្ងល់ ដោយសារតែឃើញRinnមកជាមួយនឹងGeminiព្រមទាំងអីវ៉ាន់ជាច្រើន
"មិនអីទេ ពួកឯងជួយយកអីវ៉ានអ្នកនាងRinnមក"Geminiបានប្រាប់អោយអ្នកបំរើជួយកាន់អីវ៉ាន់របស់Rinn
Geminiក៏បាននាំRinnឱ្យទៅគេងនៅក្នុងបន្ទប់របស់Fourthដោយនេះក៏ជាលេសរបស់Geminiផងដែរដែលគេចង់ឱ្យFourthមកគេងជាមួយគេ
នៅពេលដែលរៀបចំឲ្យRinnរួចរាល់ហើយពួកគេទាំងពីរនាក់ក៏ចុះមកខាងក្រោម។
បន្តិចក្រោយមក4អ្នកនោះក៏បានមកដល់គ្រាន់តែបើកទ្វារចូលមកដល់ក្នុងផ្ទះភ្លាមគឺថាNiNiមួរម៉ៅតែម្ដងនៅពេលដែលឃើញRinnអង្គុយនៅក្នុងផ្ទះខ្លួនបែបនេះ
"អ្នកណា?អ្នកណាអនុញ្ញាតឲ្យគេចូលមកអង្គុយនៅទីនេះ?"NiNiបានឡូឡាឡើងនិងដើរទៅជិតRinn
"NiNi..."Geminiដែលនៅទីនោះក៍បានហៅឈ្មោះប្អូនស្រី
"បងមែនទេបងជាអ្នកឱ្យស្រីបិសាចនេះមកនៅទីនេះមែនទេ"NiNiចាប់ផ្ដើមច្រឡោតតែម្ដង
និយាយត្រង់ចុះNiNiនាងសែនស្អប់Rinnតែម្ដងទោះបីជាឪពុកម្ដាយរបស់ពួកគេស្គាល់គ្នាប៉ុន្តែនាងពិតជាស្អប់នឹងចរិករបស់Rinnណាស់
"មែនហើយបងជាអ្នកឱ្យRinnមកនៅទីនេះមួយរយៈ"Gemini
"មួយរយៈ??អត់ទេខ្ញុំមិនព្រមជាដាច់ខាតឆាប់រើអីវ៉ាន់របស់នាងចេញពីផ្ទះរបស់ខ្ញុំឥឡូវនេះ។"NiNiស្រែកខ្លាំងៗតែម្តង
"សុំទោសផងណាចៃដន្យអី P'Gem ជាអ្នកឱ្យយើងនៅទីនេះដូច្នេះយើងត្រូវតែនៅ"Rinnតបទៅវិញទាំងញញឹម
"P'Gem ខ្ញុំមិនព្រមខ្ញុំមិនព្រមជាដាច់ខាត បើបងមិនឱ្យស្រីបិសាចនេះចេញទេខ្ញុំនឹងចេញពីទីនេះដោយខ្លួនឯង ហើយខ្ញុំក៏យក P'Fourthទៅជាមួយខ្ញុំផងដែរព្រោះតែទុកឲ្យ P'Fourthនៅទីនេះស្រីបិសាចនេះនឹងធ្វើបាបគាត់ជាមិនខាន"NiNi
"NiNi ឈប់បានហើយ"Fourthក៏បានឃាត់NiNiផងដែល
"Fourthហ៎ Fourthជាអ្នកណា??"Rinnក៍បានសួរ
"គាត់គឺជាបងថ្លៃរបស់យើងយ៉ាងម៉េច??"NiNi
"បងថ្លៃ..?!"Rinnក៍ចាប់ផ្តើមជ្រួញចញ្ចើមចូលគ្នា
"DimWin នាំNiNiចេញសិនទៅ"Fourth
"បាទ អ្នកប្រុស"Dim
"អត់ទេ...ខ្ញុំមិនទៅ ខ្ញុំមិនអោយនាងបិសាចនោះមកនៅផ្ទះខ្ញុំទេ"NiNiនិយាយផងរើផងប៉ុន្តែនៅតែមិនឈ្នះកម្លាំងរបស់Dim
"ខ្ញុំសុំទោសជំនួសNiNiផងណាអ្នកនាងគេនៅក្មេងមិនដឹងអីទេ"Fourthបាននិយាយទៅកាន់Rinn
"Fourth...មកអង្គុយទីនេះមក"GeminiបានហៅFourthឱ្យទៅអង្គុយជិតខ្លួន
ដែលធ្វើឲ្យRinnតាមមើលដំណើររបស់Fourth
"យើងបានឱ្យបន្ទប់របស់ឯងទៅRinnសម្រាកហើយអញ្ចឹងឯងក៏មកនៅបន្ទប់របស់យើងមក"Geminiបាននិយាយទៅកាន់Fourth
"ទៀតហើយហ៎!?"Fourth
"យ៉ាងមិច ធ្វើដូចមិនដែលគេងបន្ទប់យើង"Gemini
ពេលនេះគឺថាRinnនាងខឹងសឹងតែទ្រាំមិនបានទៅហើយ។
"ខ្ញុំសុំទៅបន្ទប់សិនហើយ"Rinnនិយាយហើយនេះក៏បានដើរទៅបន្ទប់បាត់
+នៅក្នុងបន្ទប់
"ប្រពន្ធអញ្ចឹងហ្អេ៎ស...អត់ទេមិនអាចទៅរួចទេ P'Gemត្រូវតែជារបស់យើងតែម្នាក់គត់គ្មានអ្នកណាអាចមកដណ្ដើមគាត់ពីយើងបានទេបើយើងមិនបានអ្នកណាក៏មិនបាន យើងនឹងកម្ចាត់ឯងចោល យើងមិនឱ្យឯងរស់នៅមានសេចក្តីសុខជាដាច់ខាត។"Rinnនិយាយដោយកំហឹងនៅក្នុងខ្លួន
តើនេះនាងចង់ធ្វើអីទៀតហើយនាងចង់ធ្វើបាបFourthមែនទេ??បើបែបនោះមែនតើFourthត្រូវតប់ទល់ជាមួយនាងអោយរបៀបណា??

Thank you for reading 💗😊 សូមរង់ចាំអានភាគបន្ត......🙏

លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now