ភាគ15(បញ្ហាដដែលៗ)

1.1K 75 14
                                    

បន្ទាប់ពីការប្រយុទ្ធរបស់ពួកគេនឹងKinមួយសន្ទុះធំមកក៍ឃើញថាទីបំផុតខាងKinក៍បានដក់ថយចេញប៉ុន្តែអ្នកខាងនេះក៍ត្រូវរបួសមិនតឹចដែល ពួកគេទាំងអស់គ្នាក៍បាននាំគ្នាត្រឡប់ទៅវិញដោយទ្រមរាងខ្លួនតែម្តង
នៅពេលដែលពួកគេត្រឡប់ទៅដល់ផ្ទះវិញមេឃក៍រាងយប់បាត់ទៅហើយពួកគេក៍នាំគ្នាដើរចូលក្នុងផ្ទះ ហើយយើងក៍ឃើញថាGeminiគេកំពុងអង្គុយផឹកកាហ្វេ ហើយNiNiគឺថាដើរទៅដើរមកនៅពេលឃើញFourthត្រឡប់មកវិញនាងក៍រត់ទៅមើលភ្លាម
"P'Fourth.....បងយ៉ាងមិចហើយ??"NiNiបានសួរដោយបារម្ហ
រីឯFourthក៍បានមើលទៅGeminiដែលមិនខ្វល់ពីគេពេលនេះឡើយ
"បងមិនអីទេ"Fourthនិយាយទៅកាន់NiNiតែភ្នែកមើលទៅGemini
ហើយFourthក៍បានឈានជើងដើរទៅតែក៍ត្រូវដួលសន្លប់តែម្តង
"P'Fourth....."NiNiស្រែកភ្លាត់សម្លេងតែម្តងទើបGeminiបែរមកមើលទាំងបារម្ហតែគេក៍មិនបានដើរទៅជួយFourthដែល
តែថាហេតុអីបានជាគេមិនព្រមមកជួយFourthបែបនឹងតើគេមានបញ្ញាអីទៅ??
"P'Gem ជួយ P'Fourthផង"NiNiស្រែកអោយបងប្រុសមកជួយតែបងប្រុសបែរជាដកដង្ហើមធំទៅវិញ
"Kimយកគេទៅបន្ទប់ទៅ"Gemini
Kimបានលឺហើយក៍អោនបន្តិចរួចក៍ចូលទៅបីFourthដើរទៅបន្ទប់
ដែលធ្វើអោយអ្នកទាំងអស់គ្នាឆ្ងល់ខ្លាំងមែនទែននេះគេកើតអីអោយប្រាកដទៅតាំងពីដើមមកគេបារម្ហពីFourthណាស់តែពេលនេះមើលចុះគេមិនសូម្បីតែយកភ្នែកមើល
"P'Gemបងកើតអីទៀតហើយ ត្រូវមីបិសាចនោះបង្វួកទៀតហើយមែទេ??"NiNiដោយហេតុទ្រាំនឹងចរិកបងមិនបាននាងក៍សួរឡើង
"មិនពាក់ព័ន្ធនឹងRinnទេ"Geminiបាននិយាយឡើង
"ហើយបងកើតអី??"NiNiនៅតែបន្តសួរ
"រឿងខ្លះក្មេងកុំដឹងល្អជាង"Geminiនិយាយហើយក៍ដើរឡើងទៅខាងលើបាត់ដោយមិនខ្វល់ពីអ្នកទាំងអស់
"អា Gem វាឆ្កួតស្អីនឹងនេះមិនមើលមិត្តវាសូម្បីបន្តិចហ៎??"Tinnបាននិយាយឡើង
"សង្សារគេៗមិនមើលផងអោយគេមកមើលឯងហ៎!!?"Gunនិយាយឡើង
NiNiពេលនេះនាងពិតជាមិនអស់ចិត្តសោះ
ប៉ុន្តែនាងក៍សម្រួលអារម្មណ៍ឡើងបើមិនចឹងទេមនុស្សក្នុងផ្ទះនេះស្លាប់មិនខានទេ
"បងៗមកអង្គុយមកចាំខ្ញុំទៅយកថ្នាំមកអោយ"NiNiនិយាយហើយនាងក៍ដើរទៅយកថ្មាំបាត់ទៅ
ពួកគេ4អ្នកក៍បានដើរទៅអង្គុយ
"P'Dimបងមិនអីទេឬ??"WinសួរទៅDimទាំងទឹកមុខបារម្ភ
"បងមិនអីនោះទេចុះWinឈឺខ្លាំងទេ??"Dimនិយាយព្រមទាំងយកដៃទៅប៉ះមុខWinដែលមានរបួស
"អត់ទេខ្ញុំមិនអីនោះទេ"Winនិយាយព្រមទាំងញញឹមឡើង
"ហេតុអី្វក៏ឯងទៅកន្លែងគ្រោះថ្នាក់នោះតែម្នាក់ឯង??"Tinnក៏បានចាប់ផ្ដើមសួរទៅWin
ដែលធ្វើឱ្យWinងាកមើលមុខTinnដូចជាមិនចង់ឆ្លើយនិងសំណួររបស់Tinnសោះ
"មែនហើយបងក៏ចង់សួរដែរហេតុអីក៏ទៅកន្លែងនោះតែម្នាក់ឯង"Dimក៏បានបន្ថែមពីក្រោយ
Winក៏អោនមុខចុះបន្តិច
"ខ្ញុំក៏ចង់ហៅបងឱ្យមកជួយដែរប៉ុន្តែខ្ញុំឃើញមករវល់ជាមួយចៅហ្វាយខ្លាំងពេកខ្ញុំក៏មិនហ៊ានរំខាន"Win
"ហើយកាលដែលឯងទៅផ្សងគ្រោះថ្នាក់តែម្នាក់ឯងនេះវាធ្វើឱ្យបងសប្បាយចិត្តមែនទេ??"Dim
"មែនហើយលើកក្រោយបើមានរឿងហ្នឹងទៀតកុំទៅម្នាក់ឯងអីនេះសំណាងហើយដែលពួកខ្ញុំពីរនាក់មកទាន់កុំអីទាំងពីរនាក់មិនដឹងជាកើតអីទេ"Gunនិយាយឡើង
"បងៗនេះថ្នាំខ្ញុំយកមកឱ្យហើយ"NiNiបានដាក់ថ្នាំលើតុហើយមានក៏បានអង្គុយចុះ។
ពួកគេទាំង 4 នាក់ក៏បានជួយគ្នាលាបថ្នាំឲ្យគ្នាទៅ។
"អ្នកណាអាចប្រាប់ខ្ញុំបានទេថាមានរឿងអីទៅ??ហេតុអីក៏បញ្ហាមិនចេះចប់បែបនេះ??"NiNiនិយាយព្រមទាំងជ្រួញចិញ្ចើមចូលគ្នា។
"អ្នកនាងតូចបងមានរឿងចង់ប្រាប់អ្នកនាង"Winបាននិយាយឡើង
តាមពិតទៅគេក៏មិនចង់ប្រាប់អ្នកនាងតូចរបស់គេប៉ុន្មានដែរព្រោះគេខ្លាចថាអ្នកនាងតូចរបស់គេមិនអាចទប់អារម្មណ៍ជាប់។
"មានរឿងអីទៅឆាប់និយាយមកកុំធ្វើមុខដូចភ័យៗមើល"NiNiបាននិយាយឡើងដោយការចង់ដឹង
"រឿងដែលកើតឡើងទាំងអស់នេះគឺជាស្នាដៃរបស់អ្នកនាងRinnនាងបានដាក់ថ្នាំឲ្យFourthគេងលក់ហើយនាងក៏ឱ្យលោកKinមកយកFourthចេញទៅនេះសំណាងហើយណាដែរFourthគេឆ្លាតមិនជឿសំដីរបស់នាង នេះខ្ញុំបានថតវីដេអូទៀតផង។"Winនិយាយហើយក៏បានដកទូរសព្ទមកបង្ហាញទេអង្គុយនៅទីនោះ។
ពួកគេទាំងអស់គ្នាក៏បានអង្គុយមើលជុំគ្នាទៅ។នៅពេលដែលមើលចប់NiNiនាងដកដង្ហើមមិនចង់ដល់គ្នាតែម្ដងគឺថាពេលនេះនាងខឹងៗខ្លាំងតែម្ដង។
"P'Winផ្ញើវីដេអូឲ្យបងប្រុសខ្ញុំមើលផង"NiNiនិយាយហើយនាងក៏ងាកមុខទៅសម្លឹងមុខបន្ទប់របស់Rinn
"នាងម្នាក់នេះមិនចេះរាងពិតមែន"NiNiនិយាយហើយនាងដើរប្រុយទៅបន្ទប់របស់Rinnតែម្តង
យើងក្រឡែកទៅមើលGeminiដែលនៅក្នុងបន្ទប់ឯនេះវិញមើលទៅគេដូចជាមិនបារម្ភពីFourthសោះ
នេះដល់ថ្នាក់Fourthត្រូវរបួសដ៏ថ្នាក់ហ្នឹងហើយគេនៅតែធ្វើមិនដឹងអង្គុយចុចកុំព្យូទ័រធ្វើមិនដឹងទៅវិញ
ពេលគេកំពុងអង្គុយចុចកុំព្យូទ័រក៏មានសារលោតចូលក្នុងទូរសព្ទរបស់គេនោះគឺជាវីដេអូដែរWinផ្ញើមកឱ្យគេ
គេក៏បានទម្លាក់កុំព្យូទ័រចុះហើយក៏យកទូរសព្ទមកមើលគេបានចុចវីដេអូនោះមើលហើយព្យាយាមសង្កេតគ្រប់សកម្មភាពទាំងអស់។
គ្រាន់តែមើលចប់ភ្លាមភ្នែករបស់គេស្រាប់តែឡើងសរសៃតែម្ដង
បន្ទាប់មកគេក៏បានងាកទៅសម្លឹងមើលFourthដែលគេងនៅលើគ្រែ
"ពួកឯងនៅមើលថែអ្នកប្រុសអោយបានល្អណា"Geminiនិយាយប្រាប់ទៅអ្នកបំរើហើយគេក៏បានដើរចេញទៅបាត់ទៅ។
តាមពិតគេមិនបានទៅណានោះទេគេក៏បានដើរទៅបន្ទប់Rinnដូចគ្នាពេលទៅដល់ស្រាប់តែឃើញNiNiកំពុងនៅទីនោះដូចគ្នា
ប៉ុន្តែមិនឃើញRinnនៅក្នុងបន្ទប់នោះទេ
"Rinnទៅណា??"GeminiបានសួរឡើងហើយNiNiក៍ងាកមកមើលមុខគេ
"មិនដឹងទេចូលមកក៏មិនឃើញសម្លៀកបំពាក់ក៏បាត់អស់"NiNiនិយាយព្រមទាំងរើកកាយមើលគ្រប់កន្លែង
Geminiក៏បានដើរចុះមកក្រោម
ហើយក៏ឃើញថាKimរត់មកទាំងប្រហែបក្រហប។
"ចៅហ្វាយ...."Kim
"មានរឿងអី??"Gemini
"ពួកយើងដឹងហើយថាអ្នកណាជាអ្នកបញ្ចូនឲ្យគេមកលួចឯកសាររបស់ក្រុមហ៊ុន"Kimនិយាយទាំងដកដង្ហើមសឹងតែមិនដល់គ្នា
"អ្នកណា??"Gemini
"គឺលោកFanបាទគាត់បានចុះចូលជាមួយនឹងលោកKinដើម្បីមកលួចឯកសាររបស់ក្រុមហ៊ុនយើង"Kim
"កូនស្រីមានបញ្ហាមិនទាន់ដោះស្រាយបានផងឥឡូវចូលឪពុកម្នាក់ទៀតហើយណា៎ ពួកឯងឆាប់ទៅចាប់ពីរនាក់ឪកូនមកឱ្យយើង"Gemini
"ចាំខ្ញុំអ្នកទៅ"Dimនិយាយព្រមទាំងក្រោកឈរឡើងទាំងមានរបួសពេញខ្លួន។
"P'Dim......"Winហៅឈ្មោះDimទាំងបើកភ្នែកធំៗនេះគេត្រូវរបួសដល់ថ្នាក់នេះហើយគេនៅចង់ធ្វើការទៀត។
"មិនបាច់ទេឯងត្រូវរបួសហើយសម្រាកចុះKimចាត់ការឲ្យបានរៀបរយបំផុត"Geminiនិយាយហើយក៏បានដើរចូលទៅក្នុងបន្ទប់បាត់។
"P'Kimចាប់បាននាងRinnប្រាប់ខ្ញុំផង"NiNiនិយាយព្រមទាំងដាក់ខ្លួនអង្គុយចុះ។
"បាទអ្នកនាងតូច"Kimនិយាយហើយក៏បាននាំគ្នាគ្នាជាច្រើនទៅរុំព័ទ្ធផ្ទះរបស់លោកFan
ដែលធ្វើឱ្យឪនិងកូនពីរនាក់ដែលនៅក្នុងផ្ទះនោះភ័យតែម្ដងព្រោះគេដឹងច្បាស់ណាស់អ្វីក៏ដោយឱ្យតែGeminiចង់បានឬក៏ធ្វើត្រូវតែសម្រេចជានិច្ច
ហើយពួកគេដឹងខ្លួនឯងច្បាស់ដែរថាបើសិនជាGeminiចាប់ពួកគេបានបើមិនស្លាប់ក៍រស់នៅយ៉ាងវេទនាមួយជីវិតដែរ។
"ប៉ាយើងធ្វើយ៉ាងម៉េចទៅពេលនេះ"Rinnនិយាយនឹងឱបដៃអ្នកជាឪពុកយ៉ាងជាប់។
"កុំបារម្ភអីគ្នារបស់យើងនៅមានដែរល្មមអាចទប់ទល់បាន"Kinនិយាយហើយក៏បានបកដៃឲ្យកូនចៅដើរចេញទៅខាងក្រៅដើម្បីទប់ទល់ជាមួយក្រុមរបស់Kim
ប៉ុន្តែគ្រាន់តែកូនចៅគេដើរចេញទៅដល់ភ្លាមគឺថាគាំងតែម្ដងដោយសារតែក្រុមរបស់Kimគឺច្រើនខ្លាំងណាស់រុំព័ទ្ធផ្ទះនេះឡើងជិតឈឹងតែម្ដងគ្មានចន្លោះសូម្បីតែបន្តិច
ហើយចំណែកខ្លួនឯងនៅសល់គ្នាប្រហែលជា 50 នាក់អីហ្នឹងសង្ឃឹមអីទៅវាយឈ្នះក្រុមរបស់Kimនោះ
"ចៅហ្វាយរបស់ឯងនៅឯណា??"Kimបានសួរឡើង
ប៉ុន្តែគ្មានអ្នកណាឆ្លើយនឹងសំណួររបស់គេនោះទេ។ទើបបានជាគេបញ្ជាឲ្យកូនចៅចូលទៅចាត់ការតែម្ដង។
ចំណែកឯក្រុមរបស់Kinគេដឹងខ្លួនឯងច្បាស់ណាស់ថាគេមិនអាចយកឈ្នះក្រុមរបស់Kimបានទេដូច្នេះហើយពួកគេក៏បាននាំគ្នារត់ខ្ចាត់ខ្ចាយអស់។
ដែលធ្វើអោយចៅហ្វាយដែលនៅក្នុងផ្ទះនោះគឺភ័យញ័រមាត់តែម្ដងពេលនេះគេនឹងគ្មានសល់អ្វីទៀតទេ។
Kimនៅពេលដែលបានវាយកំចាត់កូនចៅរបស់Kinអស់ហើយគេក៏ទំលុះទ្វារចូលតែម្ដង។
"ព្រមអោយយើងយកទៅតាមសម្រួលទៅបើមិនចង់ឈឺខ្លួន"Kim
"យើងមិនព្រមទេវើយបើពួកឯងចង់យកពួកឯងយកពីរនាក់ឪកូននេះទៅកុំមករវល់ជាមួយយើង។រឿងគ្រប់យ៉ាងគឺពីរនាក់ឲ្យកូននាងអ្នករៀបចំទាំងអស់"Kinនិយាយឡើង
"ឯងនេះពិតជាថោកទាបណាស់ ឯងជាអ្នកធ្វើឲ្យគ្រួសារយើងទៅជាបែបនេះហើយឯងនៅមានមុខមកបន្ទោសយើងទៀត។"Rinnនិយាយ
"យើងមិនខ្វល់ទេមកពីពួកឯងល្ងង់ខ្លួនឯង"Kinនិយាយហើយក៏បានព្យាយាមរត់ប៉ុន្តែគិតថារត់រួចមែនទេគឺគ្នារបស់Kimបានចាប់គេជាប់នឹងវាយយ៉ាងទ្រមតែម្ដង។
ហើយក៏បាននាំខ្លួនឱកូននេះទៅវិញផងដែរ។
យើងក្រឡេកមកមើលGeminiនៅក្នុងបន្ទប់ឯណេះវិញគេបានអង្គុយសម្លឹងទៅមុខរបស់Fourthដោយភាពឈឺចាប់គេពិតជាដឹងកំហុសរបស់ខ្លួនឯងខ្លាំងណាស់។នេះសូម្បីតែមនុស្សដែលគេស្រឡាញ់ក៏គេមិនអាចការពារបានដែរ។
គេបានកាន់ដៃរបស់Fourthមកដាក់ជាប់នឹងមុខរបស់គេ
"Fourthខ្ញុំសុំទោសណា!ខ្ញុំសុំទោសដែលធ្វើឲ្យក្លាយជាបែបនេះ!ខ្ញុំសុំទោសដែលខ្ញុំមិនដែលការពារឯងបាន!ខ្ញុំសុំទោសដែលខ្ញុំមិនធ្លាប់ជឿជាក់ឯងកន្លងមក!ខ្ញុំសុំទោសដែលធ្វើឲ្យឯងជួបតែការលំបាក!ខ្ញុំសុំទោសដែលចូលបំផ្លាញទៅជីវិតរបស់ឯង!ខ្ញុំសុំទោសដែលធ្វើឲ្យឯងឈឺម្ដងទៀត....."Geminiនិយាយហើយទឹកភ្នែករបស់គេស្រាប់តែស្រកចុះមកតែម្ដង។
នេះគេសឹងតែមិនជឿថាខ្លួនឯងអាចសម្រកទឹកភ្នែកដោយសារតែក្មេងម្នាក់បាន។តាំងពីដឹងក្តីមកគេមិនដែលសម្រក់ទឹកភ្នែកនោះទេនេះជាលើកទីមួយហើយ។នៅក្នុងជីវិតរបស់គេ។
ទឹកភ្នែករបស់គេក៏បានស្រក់ទៅប៉ះជាមួយនឹងដៃរបស់Fourthពេលនោះដៃរបស់Fourthក៏ស្រាប់តែកម្រើកឡើង។ដែលបញ្ជាក់ថាគេនឹងដឹងខ្លួននៅពេលបន្តិចទៀតនេះ
Geminiក៏ងើបមុខដែលឈ្ងោកទៅក្រោមមួយរយៈមុននេះមើលទៅមុខរបស់Fourthដោយទឹកភ្នែកនៅជាប់ភ្នែកនៅឡើយ។
Fourthបានបើកភ្នែកមកទាំងភាពឈឺចាប់ពេញរាងកាយ
"Fourth......"Geminiនិយាយឡើង
"Gemini...."Fourthនិយាយដោយសំឡេងខ្សោយ
"ញុំាទឹកទេ"Geminiក៏បានស្ទុះយកទឹកមកឲ្យFourth
Fourthក៏បានក្រោកអង្គុយយឺតៗដោយមានGeminiជួយផងដែរ
Fourthបានយកទឹកនោះមកញ៉ាំ
"Fourthឯងមិនអីទេអ្ហ៎មានឈឺត្រង់ណាទេ??"Geminiនិយាយដោយបារម្ភនេះគេបារម្ភពីFourthលើសពីការគិតរបស់ពួកយើងទៅទៀត។បើសិនជាអាចគេសុខចិត្តជាអ្នកគេងលើគ្រែនេះជំនួសFourthក៍បានដែល
"ហេតុអីក៏លោកនៅទីនេះ??"Fourthក៏បានសួរឡើង
"ខ្ញុំ....ខ្ញុំសុំទោសណា..."Geminiនិយាយឡើងដោយទឹកមុខស្រពោន
"សុំទោសរឿងអីទៅលោកធ្វើអីខុសមែនទេ??"Fourthនិយាយដោយឆ្ងល់
"ខ្ញុំសុំទោសដែលខ្ញុំមិនអាចការពារឯងបាន"Gemini
Fourthឮបែបហ្នឹងហើយគេក៏បានញញឹមឡើង។
"មិនអីនោះទេវាមិនមែនជាកំហុសរបស់លោកឯណា"Fourthនិយាយព្រមទាំងញញឹម
"នេះមិនមែនដោយសារតែខ្ញុំទេឬដែលឯងត្រូវមកគេងលើកគ្រែបែបនេះព្រមទាំងមានស្នាមរបួសទៀតផងមើលចុះមុខដែលទន់រលោងគួរឲ្យស្រឡាញ់ខូចអស់ហើយ"Geminiនិយាយព្រមទាំងយកដៃទៅប៉ះមុខFourth
"មិនអីនោះទេបន្តិចទៀតវាក៏ជាវិញហើយ"Fourth
"ឈឺខ្លាំងណាស់ត្រូវទេ"Gemini
"ឈឺមិនដល់អ្វីដែលលោកធ្វើដាក់ខ្ញុំនោះទេ"Fourthនិយាយឡើង
"ក៏ខ្ញុំសុំទោសដោយសារតែខ្ញុំល្ងង់ដែលខ្ញុំទៅជឿRinn"Gemini
"ចុះពេលនេះជឿអ្នកណា??"Fourth
"ជឿឯងហ្នឹងហើយឯងប្រុងឲ្យខ្ញុំទៅជឿនាងទៀតមែនទេ"Gemini
Fourthគេក៏បានញញឹមឡើងដោយសេចក្តីសុខ

Thank you for reading 💗😊សូមរង់ចាំអានភាគបន្ត......🙏












លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Hikayelerin yaşadığı yer. Şimdi keşfedin