ភាគ13(បង្ហូរឈាមអ្នកដទៃគឺសប្បាយណាស់)

1.1K 85 18
                                    

ពេលយប់ក៍បានចូលមកដល់ហើយយើងក៍ឃើញថាGeminiមិនចេញទៅណាគឺអង្គុយចាំFourthនៅក្នុងបន្ទប់នឹងឯងចំណែកFourthគេក៍មិនចេញពីក្នុងបន្ទប់ទឹកដែល
ហើយយើងក៍ឃើញថាNiNiបានត្រឡប់មកដល់ផ្ទះផងដែល ពេលមកដល់គឺឃើញថាផ្ទះស្ងាត់មែនទែនមិនដឹងបាត់ទៅណាអស់
"អរ៎...អ្នកនាងតូចត្រឡប់មកវិញហើយឬ??"Winក៍បានដើរមក
"ចា៎...ហើយគេទៅណាអស់ហើយ ហេតុអីផ្ទះស្ងាត់ម្លេស??"NiNiនិយាយព្រមទាំងអើតរកមើលមនុស្ស
"ពួកគេទៅធ្វើការរាងខ្លួនអស់ហើយបាទ"Win
"ហើយ P'Fourth នៅឯងណា??"NiNi
"នៅក្នុងបន្ទប់បាទ"Winតបទៅវិញដោយទឹកមុខមិនរីកសោះ
"មានបញ្ហាអីមែនទេ P'Win ??"NiNiឃើញទឹកមុខWinបែបនឹងគេក៍បានសួរភ្លាម
"គឺថា ព្រឹកមិញនេះFourthបានឈ្លោះគ្នាជាមួយចាហ្វាយដោយសាររឿងអ្នកនាងRinnបាទ"Win
"ឈ្លោះគ្នា,....!!"NiNiលឺបែបនឹងក៍ឡើងបើកភ្នែកធំៗតែម្តង
បន្ទាប់មកគេក៍បានដើរទៅបន្ទប់Gemini
"P'Gem.....បើកទ្វា"NiNiស្រែកប៉ុន្តែមិនយកដៃគោះទ្វាទេក៍យកជើងធាក់ទ្វាតែម្តង
Geminiនៅពេលលឺសម្លេងប្អូនហើយគេក៍ដកដង្ហើមធំបន្តិចមុននឹងដើរទៅបើទ្វា
"ឯងមានការអី??"Geminiបើទ្វារព្រមទាំងសួរទៅប្អូន
"P'Fourth នៅឯណា??"NiNiគឺមិនចាប់អារម្មណ៍នូវសំណួររបស់Geminiទេតែនាងបែរជាសួរបកទៅវិញ
"នៅក្នុងបន្ទប់ទឹក"Gemini
NiNiគ្រាន់តែលឺចម្លើយហើយគេក៍ដើរបុកGeminiចូលទៅក្នុងតែម្តង
"P'Fourth P'Fourth បើទ្វាអោយខ្ញុំបន្តិចបានទេ P'Fourth "NiNiនិយាយព្រមទាំងគោះទ្វា
ប៉ន្តែក៍មិនមានការឆ្លើយតបមកវិញទេ
"មិនបាច់ប្រឹងទេបងហៅគេឡើងមួយថ្ងៃហើយ"Geminiក៍បាននិយាយឡើង
NiNiលឺហើយគេក៍ងាក់ទៅទះGeminiមួយដៃតែម្តង
"ទាំងអស់នេះដោយសារអ្នកណា មិនមែនដោយសារតែបងទេឬ?? រឿងទាំងអស់ដោយសារនាងRinnមែនទេ?..?.បាន"NiNiនិយាយព្រមទាំងងោកក្បាល់តឹចៗហើយនាងក៍ដើរចេញ
"NiNiចង់ធ្វើអី??"Geminiនិយាយព្រមទាំងដើរទៅតាមNiNi
ហើយក៍ឃើញថាNiNiដើរទៅដល់បន្ទប់Rinnនាងក៍ធាក់ទ្វារចូលទៅតែម្តង
ហើយក៍ចាប់បោចសក់Rinnទាញចុះទៅក្រោមតែម្តង
"ដោយសារតែវាមែនទេទើបបងក្លាយជាមនុស្សបែបនេះ"NiNiនិយាយហើយក៍ទះRinn 2កំផ្លៀងព្រមទាំងបោចសក់ផងដែល
"NiNiឈប់ភ្លាម"GeminiបានចូលទៅហាមNiNiតែដែលឬដែលថាNiNiស្តាប់គេនោះ
នាងមិនឈប់ទេគឺទះថែមតែម្តង
"នែ៎!!នាងឆ្កួតឆាប់លែងយើងទៅ"Rinn
"មនុស្សឆ្កួតគេមិនប្រកាន់ទេមែនទេ??"NiNiនិយាយហើយក៍ទះRinnថែមទៀត
"NiNiបងប្រាប់អោយឈប់"Geminiនិយាយនឹងចូលទៅចាប់NiNiតែក៍ត្រូវនាងរុញចេញមកក្រៅ
"នាងឯងខ្លាំងណាស់មែនទេ នាងឯងជាអ្នកដើរចូលរូងខ្លាដោយខ្លួនឯងទេ មើលយើងសូមមើលកន្លែងឈឺតឹចមើល"NiNiនិយាយហើយក៍ចាប់ដៃRinnមកមើលព្រមទាំងដក់ក្រណាត់ដែលរុំរបួសនោះចេញ
"ឈឺណាស់មែនទេ??"NiNiនិយាយហើយក៍ដក់កាំបិតដែលសៀតនៅចង្កះគេយកមកវះកន្លែងរបួសនោះថែមតែម្តង
"អា៎....ជួយផង ....លែងយើងទៅ ឈឺណាស់"Rinnស្រែកដោយការឈឺចាប់
"NiNiបងប្រាប់អោយឈប់ ពួកឯងឆាប់ទៅចាប់អ្នកនាងមក"Geminiបាននិយាយឡើងហើយ
យើងក៏ឃើញថាមានកូនចៅរបស់គេពីរនាក់បានចូលទៅរកចាប់NiNiប៉ុន្តែនៅពេលដែលចូលទៅជិតNiNi NiNiធាក់តែមួយជើងគឺថាដួលទាំងពីរតែម្ដង។ដែលធ្វើអោយអ្នកនៅទីនោះនាំគ្នាភ្ញាក់ផ្អើលតែម្ដងព្រោះពួកគេមិនដែលដឹងថាNiNiចេះវាយគ្នាឡើយសូម្បីតែGeminiដែលជាបងប្រុសក៏មិនដែលដឹងដែរ
"អ្នកណាក៏ដោយអោយតែបំផ្លាញ់ក្តីសុខរបស់គ្រួសសារយើងគឺស្លាប់"NiNiនិយាយដោយមុខស្មើរតែម្តងហើយដៃរបស់នាងក៍បន្តវះដៃកន្លែងរបស់របួសRinnយឺតៗ ហើយជើងរបស់នាងមួយចំហៀងក៏បានជាន់ទៅលើដៃមួយចំហៀងទៀតរបស់Rinn
NiNiពេលនេះគឺដូចបិសាចចឹងចរឹកមិនខុសពីGeminiទេ សប្បាយនៅពេលបង្ហូរឈាមអ្នកដទៃ
Winនៅពេលដែលឃើញស្ថានការណ៍មិនស្រួលបែបនេះគេក៏បានរត់ទៅហៅFourth
"Fourth.....Fourth...បើកទ្វារខ្ញុំគឺWinណា"Win
"មានការអី??"Fourth
"មានរឿងធំហើយឯងឆាប់ចេញមក"Win
Fourthគ្រាន់តែឮបែបហ្នឹងភ្លាមគេក៏បានបើកទ្វារចេញមក។
"ឯងឆាប់ទៅជួយឃាត់អ្នកនាងNiNiផងទៅបើមិនចង់ឱ្យមានមនុស្សស្លាប់ក្នុងផ្ទះនេះ"Win
"NiNi....."Fourthនិយាយហើយក៏បានរត់ចុះទៅខាងក្រោមហើយក៏ឃើញហេតុការណ៍ដែលគេនឹកស្មានមិនដល់។
"NiNiឈប់បានហើយ"Fourthបានស្រែកឡើងធ្វើឲ្យNiNiងាកមកចាប់អារម្មណ៍គេវិញពេលនោះRinnក៏បានឆ្លៀតឱកាសរុញNiNiចេញពីលើខ្លួនហើយក៏បានរត់ទៅពួននៅខាងក្រោយGemini
"គឺដោយសារតែវាទើបរឿងទៅជាបែបនេះ"NiNiនិយាយព្រមទាំងលើកដៃដែលកាន់កាំបិតចង្អុលទៅRinnដែលនៅខាងក្រោយGemini
"បានហើយៗ បងមិនបានកើតអីទេ បងគ្រាន់តែអន់ចិត្តនឹងបងប្រុសឯងបន្តិចបន្តួចទេ"Fourth
"អរ៎ បងឯងក៍ចឹងដែលកុំអោយឃើញ P'Fourthយំម្តងទៀតអោយសោះបើមិនចឹងស្លាប់ទាំងពីរ"NiNiនិយាយហើយក៍កប់កាំបិតទៅឈរនៅកណ្តាលតុតែម្តង
ហើយក៍អូសដៃFourthទៅខាងក្រៅបាត់Fourthក៍បានទាញWinទៅជាមួយផង
គឺថាGeminiគេគាំងនិងចរិតរបស់NiNiតែម្ដងព្រោះតាំងពីដើមមកNiNiគ្រាន់តែជាក្មេងស្រីធម្មតាប៉ុណ្ណោះប៉ុន្តែពេលនេះមើលចុះ។នាងគួរឲ្យខ្លាចជាងការគិតទៅទៀត។
"P'Gemខ្ញុំខ្លាចណាស់"Rinnនិយាយឡើងនេះមិនមែនដោយការទាក់ទាញចំណាប់អារម្មណ៍ទេណានាងគឺខ្លាចNiNiពិតមែន
អ្នកណាទៅដឹងទៅក្មេងធម្មតាៗសោះបែរជាឃោរឃៅដ៏ថ្នាក់នេះ។
"របួសចេញទៅឈាមច្រើនណាស់"Geminiនិយាយឡើង
ហើយRinnក៏បានដើរចេញទៅបាត់ទៅ។
ក្រលែងមកមើលអ្នកនៅខាងក្រៅផ្ទះឬនៅវិញ
NiNiកំពុងឈរមើលដៃរបស់គេដែរប្រឡាក់សុទ្ធតែឈាម។ទាំងញញឹម
"អ្នកនាងតូចទៅលាងដៃសិនទៅ"Winបាននិយាយឡើង
NiNiគេស្រាប់តែឈប់ញញឹមភ្លាមៗហើយងាកមកមើលមុខWinនឹងFourthដែលធ្វើឱ្យពួកគេទាំងពីរនាក់លេបទឹកមាត់តែម្ដង។
មិនដឹងជាគ្នាភ័យយ៉ាងណាទេ
"P'Fourth P'Winពួកបងគិតថាខ្ញុំគួរអោយខ្លាចទេ??"NiNiបានសួរទៅអ្នកទាំងពីរ
ហើយអ្នកទាំងពីរនោះក៏មិនបានឆ្លើយដែរពួកគេក៏ងាកមើលមុខគ្នាហើយងាកសម្លឹងទៅNiNiវិញ
ហើយក៏ងក់ក្បាលព្រមគ្នាតែម្ដង ដែលធ្វើឱ្យអ្នកនាងតូចNiNiសើចឡើង
អ្នកទាំងពីរនោះនៅពេលដែលឃើញNiNiធ្វើចរិតម្ដងមុខស្មើម្ដងសើចបែបនេះពួកគេពិតជាឆ្ងល់ខ្លាំងមែនទែន។ពួកគេក៏មិនហ៊ាននិយាយអីដែរបានត្រឹមតែងាកមើលមុខគ្នាតែប៉ុណ្ណោះ។
"តាមពិតខ្ញុំក៏មិនចង់ឲ្យខ្លួនឯងទៅជាបែបនេះដែរខ្ញុំបានព្យាយាមរស់នៅឲ្យខ្លួនឯងក្លាយជាធម្មតាមិនចង់ដូចP'Gemទេ "NiNiនិយាយទាំងទឹកមុខញញឹម ហើយក៏ទម្លាក់ទឹកមុខចុះវិញទៀតហើយធ្វើជាមុខស្មើហើយក៍និយាយបន្ត។
"ចរិតខ្ញុំដូចដើរវិញដោយសារតែនាងនោះ ចាំមើលទៅបើវាមិនស្លាប់មានតែខ្ញុំទេជាអ្នកស្លាប់"NiNiនិយាយដោយសម្លឹងទៅខាងមុខទាំងមុខស្មើតែម្ដង។
"NiNiកុំធ្វើអញ្ចឹងអីធ្វើជាធម្មតាដូចមុនទៅ"Fourthក៏បាននិយាយឡើង
NiNiក៏បានងាកទៅមើលមុខFourthហើយគេក៏ទើបតែចាប់អារម្មណ៍នៅលើមុខរបស់Fourthមានស្នាមផ្ទះកំផ្លៀងទៀតផង។
ហើយNiNiក៏បានចាប់មុខរបស់Fourthមកមើល
"នាងនឹងមែនទេ??"NiNiសួរឡើងដែលធ្វើឲ្យFourthមិនហ៊ានឆ្លើយទៅសំណួររបស់គេទេ
"ខ្ញុំសួរថានាងហ្នឹងមែនទេ។ដែលធ្វើឱ្យបងមានរបួស"NiNiបានសួរម្ដងទៀតដោយសង្កត់សំឡេង
"បាទ...."Fourth
"ពុទ្ធោអើយ.."NiNiនិយាយនឹងទាត់ដើមកូនឈើនៅក្បែរនោះបាក់តែម្តង
ដែលធ្វើឱ្យអ្នកទាំងពីរដែរអង្គុយនៅទីនោះគឺថាលេបទឹកមាត់ទៀតហើយឬ
"បងថាពេលនេះយប់ជ្រៅណាស់ហើយយើងគួរតែចូលទៅសម្រាន្តទៅល្អទេ"Fourthនិយាយឡើង
"មែនហើយៗ"Winក៏បានបន្ថែមតាមក្រោយ
ដើម្បីបញ្ចុះបញ្ចូលឲ្យNiNiស្ងប់អារម្មណ៍ហើយឡើងទៅគេង
"មិនបានទេបើសិនជាខ្ញុំចូលទៅក្នុងផ្ទះវិញណានាងRinnស្លាប់មិនខានទេ"NiNiនិយាយឡើងព្រោះវាជាការពិតអារម្មណ៍គេពេលនេះគឺចង់តែសម្លាប់មនុស្សទេ។
តែគេមិនចង់ទេប៉ុន្តែវាជាអារម្មណ៍របស់គេពីកំណើតតែប៉ុណ្ណោះគេព្យាយាមកែប្រែខ្លួនឯងកុំឱ្យក្លាយជាម៉ាហ្វៀដូចជាបងប្រុសរបស់គេ
គេមិនចង់ក្លាយទៅជាមនុស្សឈាមត្រជាក់នោះទេ។ប៉ុន្តែវាអាចដោយសារតាមត្រកូលក៏ថាបានដែរ។ព្រោះការពីប៉ាម៉ាក់គេនៅរស់ប៉ាម៉ាក់គេក៏ដូចជាបងប្រុសគេអញ្ចឹងដែរ។ដូច្នេះហើយបានជាបងប្រុសរបស់គេក្លាយទៅជាមនុស្សដែលសាហាវបំផុតឲ្យតែពេលខឹង
ហើយគេក៏មិនចង់ជាន់ដានតាមបងប្រុសរបស់ខ្លួនដែរគេមិនចង់សម្លាប់មនុស្សទេ
"អញ្ចឹងពួកយើងទៅណាទៅ??ពេលនេះក៏យប់ផងដែរ"Winបាននិយាយឡើង
"ពួកយើងទៅគេងនៅខុនដូខ្ញុំសិនល្អទេ??"NiNiនិយាយឡើង
"ខុនដូហ៎!?"Fourth
"មែនហើយខុនដូររបស់ខ្ញុំនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ"NiNi
"អញ្ចឹងពួកយើងឆាប់ទៅ"Fourth
ពួកគេទាំងបីនាក់ក៏បានចេញដំណើរទៅដល់ខុនដូមួយកន្លែង
+ពេលទៅដល់NiNiក៏បានលាងដៃដែលប្រឡាក់ឈាមនោះចេញ។ប៉ុន្តែដោយសារតែទុកយូរហើយវាបានក៏ទើបលាងមិនច្រាសសោះ។
"P'Fourthជួយខ្ញុំបន្តិចមកលាងមិនច្រាសទេ ឈាមនាងនេះអីកាតោងសិទ្ធយ៉ាងនេះមនុស្សបែបម៉េចឈាមក៏បែបហ្នឹងដែរហ្អ៎"NiNiនិយាយព្រមទាំងព្យាយាមលាងឈាមនោះចេញ។
"មើលចាំបងលាងឱ្យ"Winនិយាយរួចក៏ចូលទៅលាងឲ្យNiNi
លាងទម្រាំតែច្រាសគឺថាដៃរបស់NiNiឡើងក្រហមឡើងពេញហ្នឹងតែម្ដង។
ពួកគេទៅបីនាក់ក៏បានអង្គុយមើលមុខគ្នាទៅមកទៅមកដោយសារតែគ្មានអីញ៉ាំនោះទេឃ្លានខ្លាំងណាស់។
"អូហូ! អ្នកនាងតូចចង់នាំពួកខ្ញុំមកអត់អាហារមែនទេនៀក"Winនិយាយឡើងព្រមទាំងយកដៃទៅអង្អែលពោះរបស់ខ្លួន
"ឃ្លានណាស់បងមិនមានអីញ៉ាំតាំងពីព្រឹក"Fourthនិយាយឡើងព្រោះវាជាការពិតណាស់គេនៅក្នុងបន្ទប់ទឹកតាំងពីព្រឹកតែម្ដងមិនបានអីញ៉ាំនោះទេ
"អរ៎!!ចាំតឹច"NiNiនិយាយហើយក៏បានរត់ទៅចង្រ្កានបាយបាត់
ប្រហែលជា 10 នាទីនាងក៏បានចេញមកវិញជាមួយនឹងមីបីកំប៉ុង។
"មានតែមីនោះទេញ៉ាំបានដែរឬអត់បងៗ??"NiNiនិយាយឡើងព្រមទាំងឡើកមីមក
"ប្រាដកជាបានហើយ"Winនិយាយទាំងញញឹមពេលនេះគេបានរបស់ញ៉ាំហើយ។
ពួកគេក៏បានញ៉ាំបណ្ដើរនិយាយគ្នានេះមិនដែលទៅ
ក្រឡែកមកមើលGeminiនៅឯផ្ទះឯនេះវិញគឺថាគេដើរទៅដើរមកឡើងពេញបន្ទប់តែម្ដង។
ពេលនោះDimនឹងKimក៏បានដើរចូលមក
"យ៉ាងម៉េចរកពួកគេឃើញទេ??"Geminiបានសួរទៅពួកគេទាំងពីរនាក់
"មិនឃើញទេបាទខ្ញុំបានឲ្យអង្គរក្សតាមរកជុំវិញផ្ទះហើយមិនឃើញទេ"Dimបាននិយាយឡើង
"ពួកគេនាំគ្នាទៅណាទៅយប់ថ្មើរនេះហើយ"Geminiនិយាយទាំងជ្រួញចិញ្ចើមតែម្ដង។
នេះគេត្រូវបារម្ភទាំងប្រពន្ធព្រមទាំងប្អូនផង។បាត់ទៅម្ដងទាំងពីរនេះអ្នកណាបានបារម្ភ
"ពួកឯងឆាប់ឱ្យគេដើររកបន្តទៀតទៅ។យ៉ាងណាក៏ដោយត្រូវតែរកឲ្យឃើញ។"Geminiនិយាយបន្ត
"បាទ!!"Kim
និយាយហើយពួកគេទាំងពីរនាក់ក៏បានដើរចេញទៅវិញទៅ។
យើងក្រឡែកទៅមើលអ្នកទាំងបីដែលនៅក្នុងខុនដូវិញម្ដង។ពួកគេកំពុងអង្គុយញ៉ាំមីសុខៗស្រាប់តែទូរសព្ទដៃរបស់Fourthបានបន្លឺសំឡេងឡើងដែលបញ្ជាក់ថាកំពុងមានមនុស្សខលមក
Fourthយកទូរសព្ទមកមើលហើយក៏ដឹងថាអ្នកដែលខលមកគេនោះគឺជាGeminiនៅពេលដែលឃើញថាGeminiខលមកបែបនេះគេក៏បានងាកទៅមើលមុខNiNiហើយNiNiកូនខ្ញុំមកមើលមុខគេវិញដូចគ្នា
NiNiនាងកុំមើលទៅទូរសព្ទហើយក៏ឃើញថាជាបងប្រុសរបស់ខ្លួននេះក៏កញ្ឆក់ទូរសព្ទនោះមកតែម្ដង។
"Hello!!"NiNiបានទទួលហើយក៏និយាយឡើង។
"Fourth..."Gemini
"ខ្ញុំមិនមែនជាFourthទេ"NiNi
"NiNiមែនទេ??"Gemini
"មែនហើយយ៉ាងម៉េច??"NiNi
"ពួកឯងនៅឯណា??"Gemini
"បើខ្ញុំប្រាប់បងដដែលខ្ញុំលួចមកធ្វើអី?? បានហើយណាកុំខលមករំខានពួកខ្ញុំទៀត"NiNiនិយាយហើយក៏ចុចបិទបាត់
"លើកក្រោយបើគាត់ខលមកទៀតកុំទទួល"NiNiនិយាយហើយក៏មិនទៅការញ៉ាំមីរបស់គេបន្តទៀតទៅ
យើងក្រឡែកមុខមើលអ្នកដែលតាមរកពួកគេទាំងបីវិញ។Dimគេដើររកមើលសុខៗគេក៏ភ្លេចនឹកឃើញថាគេក៏បានលួចភ្ជាប់ GPS ទូរសព្ទរបស់Winផងដែរ
ហេតុអីក៏គេមិននឹកឃើញតាំងពីដំបូង??នៅពេលដែលនឹកឃើញហើយគេក៏ប្រញាប់ដកទូរសព្ទបងមើលភ្លាមហើយក៏រកឃើញទីតាំងដែរពួកគេទាំងបីនាក់នៅ
"Kimនៅតែរាល់ថ្ងៃទីនេះចុះយើងទៅតាមអ្នកទាំងបីមកវិញ"Dim
"ឯងដឹងកន្លែងមែនទេ??"Kimបានសួរឡើង
"មែនហើយ"Dimនិយាយហើយក៍បាននាំកូនចៅប៉ុន្មានអ្នកទៀតទៅជាមួយគេព្រោះគេតែម្នាក់ខ្លាចថាចាប់ពួកគេមិនឈ្នះព្រោះថាម្នាក់ៗមិនបាច់និយាយទេគឺ ខ្ចូតៗតែមុខទេតែនិយាយពីក្បាច់គុណវិញពេញខ្លួនជាពិសេសNiNiនឹងតែម្តងបើFourthនឹងWinមិនសូវអីទេ

Thank you for reading 💗😊សូមរង់ចាំអានភាគបន្ត......🙏

លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now