ភាគ20(រឿងល្អចូលមកវិញ)

1.1K 80 5
                                    

នៅពេលដែលពួកគេចូលទៅដល់ក្នុងបន្ទប់របស់Fourthក៏បានព្យាយាមបង្វិលរទេះដើម្បីទៅជិតគ្រែគេងរបស់Winពេលចូលទៅដល់គេក៏បានសម្លឹងទៅមើលមុខWinដោយទឹកមុខពិបាកស្មាន
"ឆាប់ងើបមកភ្លាមមកយើងមានរឿងត្រូវនិយាយគ្នាឯងកុំចង់គេចមុខយើងដោយគេងបែបនេះណាយើងប្រាប់ចុះទោះបីជាឯងគេងមិនកម្រើកបែបនេះគឺយើងនៅតែរអ៊ូឯងស្ដាប់ដែរឯងពិតជាល្ងង់ខ្លាំងណាស់ដឹងទេ"Fourthនិយាយហើយទឹកភ្នែកគេក៍ស្រក់ចុះមក
អ្នកនៅជុំវិញទីនោះឈរសម្លឹងមកពួកគេដោយក្រសែភ្នែកកើតទុកខ្លាំងបំផុត។
Fourthគេក៏បានយកដៃជូតទឹកភ្នែកខ្លួនឯងចេញពីថ្ពាល់របស់គេ។
"ឯងកុំគិតថាឯងអាចធ្វើឱ្យយើងយំបាននោះ....យើងមិនយំទេ"Fourthគេនៅតែព្យាយាមនិយាយម្នាក់ឯងរហូត។
ហើយដៃរបស់គេក៍មិនលែងដៃWinដែល
Fourthគេបានអង្គុយមើលWinប្រហែលមួយម៉ោងជាងទើបគេត្រឡប់ទៅបន្ទប់របស់គេវិញ។
+នៅក្នុងបន្ទប់Fourth
"Fourthអូនចង់ញុំាអីទេបងអោយKimទឹញមកអោយ??"GeminiបានសួរទៅFourthដែលកំពុងអង្គុយនៅលើគ្រែដោយទឹកមុខស្ងាមស្ងាត់
"Geminiអូនជាអ្នកធ្វើឱ្យWinក្លាយទៅជាបែបនេះមែនទេ??"Fourthនិយាយដោយអួលដើមក។
Geminiឮហើយគេក៏បានដើរទៅក្បែរFourth
"វាមិនមែនជាកំហុសរបស់អូននោះទេកាលដែលWinសុខចិត្តលះបង់ដើម្បីជួយអូនប្រហែលជាគេមិនចង់ឱ្យអូនកើតអីគាត់ថាបាន"Geminiនិយាយព្រមទាំងយកដៃទៅអង្អែលក្បាលFourth
"គេមិនចង់ឱ្យអូនកើតអីចុះហេតុអីក៏គេព្រមឈឺជំនួសអូន??"Fourth
"បងក៏មិនដឹងដែរប៉ុន្តែបងជឿថាគេប្រាកដជាដឹងខ្លួនក្នុងពេលឆាប់ៗនេះហើយជឿបងចុះ"Geminiនិយាយព្រមទាំងញញឹមតិចៗ
Fourthគេក៏បានងួកបន្តិច
"ឥឡូវអូនចង់ញ៉ាំអីទេ??"Gemini
"អត់ទេអូនចង់សម្រាក"Fourth
"បើអញ្ចឹងអូនសម្រាកចុះណាចាំបងនៅកំដរ"Gemini
Fourthក៏បានដាក់ខ្លួនគេងទៅ។
Geminiក៏អង្គុយអង្អែលក្បាលរបស់Fourthតិចៗរហូតដល់Fourthបានគេងលក់បាត់ទៅ
យើងក្រឡែកទៅមើលNiNiដែលនៅផ្ទះអ្នកវិញ
ពេលនេះមិនដឹងថានាងកំពុងធ្វើអីទេ។គឺរញ៉េរញ៉ៃឡើងពេញផ្ទះតែម្ដងគឺថានាងរត់ទៅរត់មករត់ទៅរត់មកSaiវិញគឺដេញចាប់នាងឡើងពេញផ្ទះតែម្ដង។
"NiNiនាងនៅឲ្យខ្ញុំបន្តិចបានទេ??"Sai
"ខ្ញុំមិនដឹងទេខ្ញុំចង់ទៅមើល P'Fourth បើលោកមិនជួបខ្ញុំទៅទេខ្ញុំនឹងធ្វើអីផ្ទះនេះខ្ទេចតែម្ដង"NiNiនិយាយហើយនាងក៏បន្តធ្វើឲ្យផ្ទះនេះរញ៉េរញ៉ៃថែម។
"តែផ្ទះនេះគឺជាផ្ទះរបស់នាងណា"Sai
"ខ្ញុំមិនខ្វល់ទេយ៉ាងណាលោកត្រូវតែជូនខ្ញុំទៅ"NiNi
"NiNiនាងមិនស្ដាប់បងប្រុសនាងទេឬ??បងប្រុសរបស់នាងប្រាប់ឲ្យនាងនៅផ្ទះមិនឱ្យនាងទៅមន្ទីរពេទ្យទេ"Sai
"ខ្ញុំមិនដឹងទេខ្ញុំចង់ទៅយ៉ាងណាក៏ខ្ញុំទៅតែទៅឲ្យបាន"NiNi
"ខ្ញុំហត់ណាស់នាងឈប់សិនទៅបានទេ??"Sai
"បើហត់លោកត្រឡប់ទៅផ្ទះលោកវិញទៅអ្នកណាឲ្យលោកមកផ្ទះខ្ញុំធ្វើអី??"NiNi
"នាងគិតថាខ្ញុំចង់មកបងប្រុសនាងផ្ដាំឲ្យខ្ញុំមើលថានាងបើគាត់នឹងផ្ដាំខ្ញុំទេកុំសង្ឃឹមថាខ្ញុំមកនៅទីនេះ"Sai
"អោ....បើមិនចង់នៅទេគាត់ត្រឡប់ទៅវិញទៅខ្ញុំមើលថាខ្លួនឯងបានខ្ញុំមិនមែនក្មេង"NiNi
"ខ្ញុំមិនទៅវិញទេយ៉ាងណាក៏បងនៅបានផ្ដាំខ្ញុំហើយដូច្នេះខ្ញុំត្រូវតែនៅជាមួយនាង"Sai
"អូយ...ខ្ញុំមិនដឹងទេយ៉ាងណាយប់នេះខ្ញុំត្រូវតែទៅនៅមន្ទីរពេទ្យឲ្យបាន"NiNi
"នាងកុំសង្ឃឹមថាទៅបានឲ្យសោះយប់នេះខ្ញុំនឹងគេនៅទីនេះយាមនាងពេញមួយយប់តែម្ដង"Sai
"នែ៎....លោកមិនមែនជាប៉ាម៉ាក់ខ្ញុំទៅណាមានសិទ្ធិអីត្រូវមកហាមខ្ញុំនោះ??"NiNi
"មិនដឹង"Saiនិយាយហើយគេក៏បានអង្គុយលើសាឡុងធ្វើមិនដឹងទៅ។
ដែលធ្វើឱ្យអ្នកនាងតូចរបស់យើងនេះគឺថាភ្លើងចេញតាមត្រចៀកតែម្ដង។
"នែ៎....លោកឯងឆាប់ចេញពីផ្ទះខ្ញុំឥឡូវនេះណា"NiNi
"មិនទៅ"Sai
"មិនទៅមែនទេ...នេះនៀ"NiNiនិយាយព្រមទាំងយកខ្មោចទៅវាយSaiឯអ្នកកំលោះSaiនៅពេលដែលត្រូវគេវាយហើយចាំអង្កាល់គេក៏បានយកខ្នើយវាយទៅវិញNiNiដែលធ្វើឱ្យអ្នកបម្រើនៅក្នុងផ្ទះនោះគឺថាគាំងតែម្ដង។
ព្រោះថាផ្ទះគឺរញ៉េរញ៉ៃខ្លាំងណាស់។បន្ទាប់ពីវាយគ្នាអស់មួយសន្ទុះក្រោយមកក៏ឃើញថាទាំងអ្នកនាងតូចនិងអ្នកប្រុសតូចគឺថាអង្គុយហត់ដូចគ្នា។
យើងកាត់មកពេលយប់នៅមន្ទីរពេទ្យដែលនេះវិញ។
"Fourth....អូនមិនទាន់គេងទៀតឬ??"GeminiនិយាយឡើងនៅពេលដែលឃើញFourthអង្គុយចុចទូរសព្ទមិនឈប់សោះ។ហើយថែមទាំងមិនព្រមគេងទៀត។
"អត់ទេអូនមិនទាន់ងងុយបើបងងងុយបងគេងមុនទៅ"Fourthនិយាយដោយដៃរបស់គេកំពុងចុចទូរសព្ទ
"អូនឈប់ចុចទូរសព្ទទៅគ្រូពេទ្យប្រាប់ថាមិនឱ្យចុចទូរសព្ទច្រើនពេកទេ"Gemini
"អោណា...អូនលេងតែបន្តិចទៀតទេបន្តិចទៀតអូនគេងហើយ"Fourth
"អត់ទេ..."Geminiនិយាយហើយគេក៏កញ្ឆក់ទូរសព្ទពីដៃរបស់Fourth
"Gemini....បងធ្វើស្អីរបស់បងនៀក??ឱ្យមកអូនវិញ"Fourth
"អត់ទេឆាប់គេងទៅ"Gemini
"អត់!!អូនបានគេងទេបើបងមិនអាចទូរសព្ទអូនមកវិញនោះ"Fourth
"បងមិនឱ្យទៅវិញទេ"Gemini
"ពេលនេះអូនជាអ្នកជំងឺអូនកំពុងឈឺណាបងត្រូវតែតាមចិត្តអូន"Fourth
"បើបងតាមចិត្តអូនហើយអូនមិនគេងទៅភ្លឺបងមិនតាមចិត្តទេណា"Gemini
"អូនមិនដឹងបើបងមិនឱ្យអូនអូនក៏មិនគេង"Fourth
"Fourth....អូនកុំក្បាលរឿងពេកបានទេអូនធំហើយណាមិនមែនក្មេង"Gemini
"មិនដឹងទេ....."Fourth
"ឥឡូវចេះបើសិនជាអូនគេងនៅពេលដែលអូនចេញពីពេទ្យបងនៅនាំអូនទៅដើរលេង"Gemini
Fourthឮហើយគេក៏រៀនស្ងាត់មាត់បន្តិចព្រោះថាគេក៏ចាប់អារម្មណ៍ចង់ដើរលេងដែរ។
"ក៍បាន"Fourthនិយាយហើយក៏បានដាក់ខ្លួនគេងទៅ។
Geminiគេគ្រវីក្បាលទាំងហួសចិត្តតែម្ដង។
រយៈពេលប្រហែលជាមួយអាទិត្យក្រោយមកFourthក៏រៀនធូរស្បើយនិងរបួសផងដែរប៉ុន្តែGeminiមិនទាន់ឲ្យគេចេញពីពេទ្យនោះតេទៅតាមដានជំងឺរហូតដល់ជាដាច់តែម្ដង។
"Gemini...ហេតុអីក៏បងមិនឱ្យអូនចេញពីពេទ្យ??"Fourth
"របួសមិនទាន់ជាស្រួលបួលទេចង់ទៅណាចង់ប្រញាប់ទៅដើរលេងមែនទេ??"Gemini
"អូននៅមន្ទីរពេទ្យធុញណាស់អូនចង់ទៅផ្ទះវិញ"Fourth
"P'Fourth......"NiNiក៏បានរត់ចូលមកឱបFourthតែម្តង
"អួយៗ..."Fourth
"អុស..សុំទោសណាចា៎"NiNi
"NiNiឯងមកជាមួយអ្នកណា??"Geminiបាននិយាយឡើង
"នោះ....."NiNiបាននិយាយហើយក៏ចង្អល់ទៅSaiដែលកំពុងដើរចូលមក
"ជំរាបសួរបាទ"Sai
"ពួកឯងមកក៏ល្អហើយបងចង់ទៅលេងWin ពួកឯងចង់ទៅលេងជាមួយបងទេ??"Fourth
"ទៅ...."SaiNiNiនិយាយស្របគ្នា
"ទៅទៀតហើយហ៎ នេះអូនទៅលេងគេមួយថ្ងៃជិត10ហើយនៅទៅទៀត"Geminiនិយាយឡើងព្រោះវាជាការពិតទាំងពីFourthដឹងខ្លួនមកគេទៅលេងWinមួយថ្ងៃជិត10ដងឯណោះ
"យ៉ាងមិចបងចង់អោយអូននៅក្នុងបន្ទប់នេះដល់ស្លាប់មែនទេ??បងចង់ឃុំខ្លួនអូនទៀតហ៎!!"Fourth
"បានហើយបើថាទៅក៍ទៅៗ"NiNi
យើងក្រលែងមកមើលWinឯណោះពេលគេបានដឹងខ្លួនហើយៗគេព្យាយាមបើកភ្នែកយឺតៗដោយមិនមានកម្លាំងនៅក្នុងខ្លួនសោះគេបើភ្នែកមកក៍ឃើញថាDimបានគេងនៅក្បែរខ្លួនគេដោយកាន់ដៃគេទៀតផងគេក៍បានកម្រើងដៃបន្តិចទើបធ្វើអោយDimបានងើបឡើង
"Win....ដឹងខ្លួនហើយហ៎!!ញុំាទឹកទេបងយកអោយ??"Dimនិយាយហើយក៍ស្ទុះទៅយកទឹកអោយWinហើយWinព្យាយាមក្រោកអង្គុយយ៉ាងពិបាក
"បងទៅហៅគ្រូពេទ្យសិនណា"Dimនិយាយហើយក៍រត់ទៅបាត់
ពេលDimចេញទៅបាត់Fourthក៍មកដល់ល្មម
"Win...."Fourthស្ទុះទៅអោបWinដែលធ្វើអោយGeminiដែលដើរកាន់សេរ៉ូមតាមក្រោយគេស្ទុះទៅតាមិនចង់ទាន់
ដោយកម្លាំងអោបរបស់Fourthស្ទើអោយWinគ្នាចង់ដួលទៅមួយជំហាងព្រោះថាគេកំពុងគ្មានកម្លាំងស្រាប់ផង
"Win....មិត្តសម្លាញ់យើងនឹកឯងណាស់...."FourthនិយាយផងអោបផងWinឯណោះមិនសប្បាយអរ៎ជាមួយទេព្រោះគេឡើងចង់ដាច់ខ្យល់ហើយបើអោបៗយ៉ាងនឹង
"FourthបានហើយតឹចWinសន្លប់ទៀតទៅ"Geminiក៍ប្រញាប់ឃាត់ព្រោះគេមិនចង់ឃើញWinដាច់ខ្យល់ស្លាប់នៅនឹងមុខគេទេ
ពេលនោះគ្រូពេទ្យក៍ចូលមកដល់ល្មម
"សុំទោសណាគ្រូពេទ្យសុំពិនិត្យអ្នកជំងឺបន្តិចសិន"គ្រូពេទ្យ
Fourthគេក៍ដើរថយក្រោយបន្តិច
ពេទ្យក៍បានពិនិត្យមើលរាងកាយរបស់Winហើយក៍ឃើញថាសុខភាពរបស់Winនៅខ្សោយនៅឡើយ
"គ្រូពេទ្យគេយ៉ាងមិចហើយ??"Fourthគឺថាសួរមុនសង្សារគេទៀត
"Fourthទុក្ខអោយDimអ្នកនិយាយទៅមកនេះ"Geminiនិយាយហើយក៍អូស
Fourthថយក្រោយបន្តិច
"តែអូនចង់សួរ"Fourth
Geminiមិនបានឆ្លើយទេគេក៍បានមើលទៅមុខFourthហើយFourthក៍ស្ងាត់ទៅ
"គេយ៉ាងមិចហើយគ្រូពេទ្យ??"Dim
"គេមិនអីទេ,..ប៉ុន្តែសុខភាពគេនឹងខ្សោយខ្លាំងណាស់សុំលោកមើលថែគេអោយបានដិតដល់"គ្រូពេទ្យ
"បាទ!!អរគុណហើយគ្រូពេទ្យ"Dimនិយាយហើយក៍អោនគោរពគ្រូពេទ្យបន្តិច
គ្រូពេទ្យក៍បានចេញទៅបាត់ទៅ
"Win....."Dimនិយាយព្រមទាំងស្ទុះទៅអង្គុយជិតWinតែក៏ត្រូវFourthទាញគេមកក្រោយវិញឡើងចង់ផ្ងារក្រោយតែម្ដង។
ហើយគេក៏បានទៅឈរសម្លឹងមើលមុខរបស់Win
"កើតអី??"Winក៏បាននិយាយឡើងទាំងសំឡេងខ្សោយៗ
"សំបូរឈាមណាស់ហ្ន៎...??បានឱ្យឈាមឯងមកយើង"Fourth
"យ៉ាងម៉េចមិនត្រូវការមែនទេ??"Win
"អើយើងមិនត្រូវការទេបើយើងយកហើយអញទៅជាបែបនេះយើងមិនយកល្អជាង"Fourth
"អញ្ចឹងឯងបូមឱ្យយើងវិញមក"Win
"អើ...បានតើ..គ្រូពេទ្យ"Fourthនិយាយហើយក៏ស្រែកហៅគ្រូពេទ្យមួយទំហឹងតែម្ដង។
Geminiក៏ស្ទុះយកដៃទៅបិទមាត់របស់Fourth
"Fourth....."Geminiបានហៅឈ្មោះFourthដោយសង្កត់សំឡេងបន្តិច
"P'Winបងមិនអីទេឬ??"NiNiក៏បាននិយាយឡើង
"បងមិនអីនោះទេអរគុណហើយណាដែលបានបារម្ភ"Win
"ខ្ញុំទេទៅត្រូវអរគុណបងនោះអរគុណបងច្រើនហើយណាដែលបានជួយ P'Fourth"NiNi
"មិនអីទេយ៉ាងណាក៏គេជាមិត្តរបស់បងដែរ"Win
និយាយចប់ស្រាប់តែFourthស្រែកយំខ្លាំងៗតែម្ដង។
"អូយ...មកនេះមក"Winនិយាយដើម្បីឲ្យFourthទៅជិតខ្លួន
ហើយFourthក៍បានដើរទៅអោបWinដោយស្រែកយំតែម្តង
"បានហើយៗកុំយំឈប់យំទៅ"Winនិយាយឡើងព្រោះគេភ្លង់ណាស់
"យើងសុំទោសណាសុំទោសដែលធ្វើអោយឯងក្លាយទៅជាបែបនេះ "Fourth
"មិនអីទេៗ...."Win
"យើងស្រលាញ់ឯងខ្លាំងណាស់"Fourthបាននិយាយបន្ថែម
"យើងក៍ស្រឡាញ់ឯងដូចគ្នា"Win
អ្នកនៅទីនោះក៍នាំគ្នាញញឹមឡើងព្រោះថាចាប់ពីថ្ងៃនេះទៅពួកគេលែងមានបញ្ហាអីទៀតហើយ
ពេលនោះTinnGunក៍បានចូលមក
"យើងខំទៅរកនៅក្នុងបន្ទប់ហើយនាំគ្នាមកនៅទីនេះសោះ"Tinnបាននិយាយព្រមទាំងដាក់ផ្លែឈើដែលគេទិញមកនៅលើតុ
"គឺFourthនឹងណាគេចង់មកមើលWin"Gemini
"Winមិនអីទេហ៎!?"Gunបានសួរទាំងញញឹម
"អូខេ...ហើយបាទ"Win
ពួកគេទាំងអស់គ្នាក៏បាននាំគ្នានិយាយលេងពីនេះពីនោះទៅ។នៅពេលនិយាយសុខៗWinបាទសង្កេតមើលអាការៈរបស់SaiនឹងNiNiដូចជាចម្លែកៗត្រូវគ្នាខុសធម្មតាម៉េចមិនដឹងទេ
"អ្នកនាងតូចហ្នឹងលោកSaiទាក់ទងគ្នាហើយមែនទេ??"Winបើសួរឡើងដែលធ្វើឱ្យអ្នកនៅទីនោះនាំគ្នាងាកទៅមើលមុខNiNiនឹងSaiដែលកំពុងអង្គុយជិតគ្នា
"គឺ.. ..."NiNi
"ឆាប់និយាយមកពួកឯងទាំងពីរទាក់ទងគ្នាមែនទេ??"Geminiនិយាយធ្វើជាសំឡេងកាចដែលធ្វើឲ្យNiNiនាងស្ទាក់ស្ទើរក្នុងការប្រាប់
"ត្រូវហើយបាទពួកយើងទើបតែទាក់ទងគ្នាប្រហែលពីរបីថ្ងៃនេះទៅ"Saiដោយគេជាកូនប្រុសគេក៏បាននិយាយការពិតទៅ។
"ល្អណាស់!!ពួកយើងរង់ចាំថ្ងៃនេះយូរហើយ"Geminiនិយាយព្រមទាំងសើច
ដែលធ្វើឱ្យអ្នកនាងតូចយើងឆ្ងល់ទៀតហើយមិញនិយាយធ្វើសំឡេងឡើងកាចឥឡូវបើជាសើចទៅវិញ
"មិនបាច់ធ្វើមុខជាឆ្ងល់ទេគឺបងប្រុសរបស់ឯងនេះចង់ចាប់ឯងហើយនិងប្អូនប្រុសរបស់បងផ្សុំផ្គុំយូរហើយប៉ុន្តែមិនហ៊ានប្រាប់ឯងខ្លាចឯងខឹង"Gunបាននិយាយឡើង
អ្នកនៅទីនោះនាំគ្នាសើចយ៉ាងសប្បាយរីករាយហើយពួកគេក្នុងគេនិយាយលេងពីនេះពីនោះធម្មតាទៅ។

Thank you for reading 💗😊សូមរង់ចាំអានភាគបន្ត.......🙏

លោកបងម៉ាហ្វៀសំណព្វចិត្ត (END👌)Where stories live. Discover now