Part 1 : គេជាអ្នកណា?

990 43 2
                                    


BANGKOK University ជាសាកលវិទ្យាល័យដែលល្បីជាងគេប្រចាំទីក្រុងបាំងកកនៃប្រទេសថៃរាល់ពេលដែលគេលឺពីឈ្មោះវិទ្យាល័យនេះគឺគេដឹងហើយថាអ្នកដែលរៀននៅទីនោះសុទ្ធតែជាកូនអ្នកមានមុខមានមាត់ក្នុងសង្គម។ សាលានេះមិនមែនមានឈ្មោះជាសាលាដ៏ល្បីល្បាញនោះទេ វាថែមទាំងមានទីធ្លាធំទូលាយទៀតផងដើរមួយជុំអាចថានិងអស់ខ្យល់ មានកន្លែងហាត់ប្រាណ កន្លែងអាងហែលទឹក តារាងបាលទាត់ បន្ទប់ practice dance បណ្ណាល័យ ជាពិសេសគ្រូនៅទីនោះគឺល្អៗហើយយល់ចិត្តទុកដាក់និងសិស្សទៀត។ នៅសាលានេះមានច្បាប់ត្រឹមត្រូវទោះជាកូនអ្នកមានក៏ត្រូវអោយមានសុជីវធម៌ខ្លះកុំអាងថាម៉ែឳជានរណាមកពីណាខ្សែរធំឬខ្សែរតូចអី តែរមើសនិងច្បាប់សាលាគឺត្រូវទទួលវិន័យដូចគ្នា។

សាលានីមួយៗគ្រប់ទីកន្លែងសិទ្ធតែមានច្បាប់ទម្លាប់គឺចេញចូលសាលាត្រូវតែមានឯកសណ្ឋានរបស់សិស្សជានិច្ច។ នៅទីនោះគឺមិនមែនចេះតែចេញចូលបានតាមចិត្តទេគេសុទ្ធតែមានសន្តិសុខយាមត្រឹមត្រូវគ្រប់ជ្រុងគ្រប់ទីកន្លែងហើយវាក៏អាចនិងមានសុវត្ថិភាពសម្រាប់សិស្សនិងគ្រូៗ។ ដោយលែកនៅទីនេះគឺគេមានបែកចែកសិស្សពូកែ, មធ្យមនិងបាតថ្នាក់ជារឿយៗហើយវាក៏ជារឿងធម្មតាសម្រាប់សាលាដែលត្រូវខិតខំចាត់ចែងសិស្សតាមដំណាក់កាលរៀងរាល់ឆ្នាំ ហើយសម្រាប់អ្នកដែលខ្លាំងៗគេត្រូវរឹតបន្តឹងបន្ថែមដើម្បីអោយទៅប្រកួតប្រជែងជាមួយអ្នកដែលខ្លាំងដូចគ្នាដើម្បីអោយការសិក្សាររបស់ពួកគេអោយកាន់តែខ្លាំងជាងនេះ។

«ក៏ដូចនិងអ្វីដែលយើងខ្ញុំបាននិយាយអំបែងមិញនេះចឹងដូច្នេះពួកយើងទាំងអស់គ្នាគួរតែផ្ដួចផ្ដល់ម្នាក់បន្តិចៗទៅ ដើម្បីអោយប្រទេសជាតិយើងមានការអភិវឌ្ឍនិងរីកចម្រើនច្រើនជាងនេះ បាទសូមអរគុណ» ក្រោយពីរាងតូចនិយាយបកស្រាយអស់យ៉ាងយូរដោយនាយឆ្នាំនេះមានវ័យ 19 ឆ្នាំហើយរូបរាងនាយគឺមើលទៅគ្មានកន្លែងណាដែលទាស់នោះទេ ភ្នែកមូលខ្មៅដូចកូនឆ្កែ មាត់បេះដូងពណ៌ផ្កាឈូកស្រស់ពីធម្មជាតិ ដៅជើងស្រឡូនរាងរូវដូចនិងស្រីសឹងតែ 80% ទៅហើយគេនោះឈ្មោះថា Phuwintang ។ រួចគេក៏ដើរចុះពីលើឆាកយ៉ាងហមហួនជាមួយនិងឯកសណ្ឋានសាលាមើលទៅសង្ហារដាច់គេ រាងតូចក្រោយពីចុះពីលើឆាករួចក៏ដើរចូលបន្ទប់មួយដែលមានខោអាវនិងសម្ភារៈសម្រាប់តែងខ្លួនជាច្រើន...
«win ឯងហត់ទេ?» រាងតូចដាក់ខ្លួនផ្អែកលើសាឡុងរួចក៏មានមនុស្សប្រុសម្នាក់វ័យដូចជា 22 ឆ្នាំដើរចូលមកអង្គុយជិតរាងតូចនិងដាក់ដៃលើស្មារបស់រាងតូចក៏សួរ។
«រៀងហត់តិចៗទេបងប្រុស...ចុះបងមកមិចមិនប្រាប់ខ្ញុំផង» phuwin គេម្នាក់នោះគឺជាបងប្រុសរបស់ phuwin គឺ Teewantang គេស្រឡាញ់ប្អូនគេណាស់គេតែងតែខ្វល់និងយកចិត្តទុកដាក់ប្អូនរហូតព្រោះប៉ាម៉ាក់នៅឯប៊ូសានឯណោះតែគេនៅកន្លែងផ្សេងគ្នាព្រោះ wan គេក៏រវល់ដែរមិនសូវបាននិងជួបគ្នាទេ។ សុំហៅឈ្មោះបែបកាត់ៗហើយណាម៉ាក់ៗទាំងអស់គ្នា*
«បងភ្លិចនិងណាព្រោះបងនឹកឯងបានឆ្លៀតការងារមកបន្តិចនិងណា» wan ហេតុតែនឹកប្អូនសុខចិត្តផ្អាកការងារមកជួបប្អូន។ (admin be like : ឆ្លៀតទៅកូនក្រែងគេចាប់ប្អូនទៅបាត់) 😭
«ហើយបងធ្វើការអីគេបានរវល់ខ្លាំងម្លេស?» phuwin ត្រូវគេមិនដែលដឹងថាបងរបស់គេធ្វើការអីនោះទេ។
«គឺបងធ្វើការនៅភោជនីយដ្ឋានផ្កាយ5នោះអី...ហើយនៅទីនោះគឺមានអ្នកមានៗទៅច្រើនណាស់សឹងតែរាល់ថ្ងៃណាអូន» មែនហើយព្រោះអ្នកខ្លះគេមិនចង់ញុំាបាយផ្ទះទេ អ្នកខ្លះទៀតគេឃើញហាងទំនងក៏គេចូលមកសាកថាឆ្ងាញ់ដូចគេថាអត់ ។
«អ៎!! នៅទីនោះច្បាស់ជាធំហើយមើលទៅ...» phuwin គេអង្គុយគិតស្រមៃនិងរូបភាពហាងនោះ។
«ត្រូវហើយច្បាស់ជាធំហើយចាំពេលបងទំនេរបងមកយកឯងទៅអោយបានស្គាល់ផង» wan គេនិយាយទាំងទឹកមុខញញឹមស្រស់ទៅកាន់ប្អូនជាទីស្រឡាញ់របស់គេ។
«ពិតមែនហេស...ខ្ញុំនិងចាំ» គេនិយាយទាំងសប្បាយចិត្តឡើងចង់ហោះទៅលើវេហាទៅហើយ។
«អឹមគឺពិត...តែពេលនេះបងត្រូវទៅហើយបងដល់ពេលចូលធ្វើការវិញហើយ bye» គេតបទៅប្អូនហើយក៏លើកដៃមកមើលម៉ោងគឺវាដល់ពេលដែលគេត្រូវទៅធ្វើការហើយ...។

Please don't leave me again-សូមកុំចាកចេញពីខ្ញុំម្ដងទៀតWhere stories live. Discover now