Part 10: ក្រអូបហើយស្រួល...

380 22 1
                                    

ពីរខែក្រោយ*
«pond បងយកវ៉ាលីអូនមកឬនៅ?» អ្នកណានឹងបងអូនជាមួយ pond? ចុះរាងតូចដែលជា phuwin របស់យើងនោះ? អួយបែកគ្នាតែពីរខែសោះប្រូ pond អត់ប្រាប់មីនៗតិចទេ ថាមានសង្សារហៅគ្នាសិទ្ធបងអូននែ៎កូនខ្ញុំទុកនៅណាហា? អេៗឈប់ៗមើលមុខម្នាក់ដែលជាសង្សារនោះទៅដូចរាងតូចទេតើហាកនេះគឺ phuwin ទេតើអួយមីនសុំទោសភ្លិចមើលមុខហិហិ តែពីរនាក់នឹងក្លាយជាសង្សារគ្នាតាំងពីពេលណា? ច្រឡំប្ដីប្រពន្ធទើបត្រូវហិហិ
«បងកំពុងយកទៅហើយអូនសម្លាញ់» pond លើកវ៉ាលីរាងតូចបណ្ដើរស្រែកឆ្លើយបណ្ដើរ
«អូនមានសួរអៃ joong ឬនៅវាមកដល់ណាហើយ?» pond មិនបាច់ឆ្ងល់ថាពួកគេទៅណានោះទេគឺទៅដើរលេងនុងហើយ
«ជិតមកដល់ហើយ» phuwin
ទីតៗ-
«នោះមកដល់ល្មម» phuwin និយាយមិនទាន់ផុតពីមាត់ផងមកដល់បាត់ហើយ ទ្វាឡានក៏បានបើកក៏បានអោយឃើញថា dunk បានចុះមកពីលើឡាន joong ហា???? អីទៀតហើយ???
«joong បងយកវ៉ាលីអូនចុះមកផង» dunk អីយ៉ាស់!! បងអូន???? អូយយយ បែកគ្នា2ខែសោះមកវិញគេហៅគ្នាបងអូនហើយ? វល់ទាំងមីនៗទាំងអ្នកអានតែម្ដងនេះ
«បាទអូនសម្លាញ់» joong និយាយរួចក៏រត់ទៅយកវ៉ាលីពីគូទឡានភ្លាម
«ហេហ្វ្រេន» dunk
«មកដល់ហើយហេស» phuwin
«ចា៎មកដល់ហើយ» dunk
«ហើយណាប្ដីឯង?» dunk
«នោះក្នុងផ្ទះកំពុងរៀបអីវ៉ាន់» phuwin
«អូ-joong បងយកអីវ៉ាន់មកអស់ឬនៅ?» dunk joongdunk អត់យកឡានពួកគេទៅទេគេមកជិះជាមួយ pondphuwin និងទុកឡានពួកគេនៅភូមិគ្រឹះ pond
«តោះៗហើយអស់ឬនៅ?» joong
«អៃ joong មកជួយលើកអីវ៉ាន់យើង» pond មិនបាច់ឆ្ងល់ហេតុអីបាត់ជេកហើយជេនទេគឺពួកគេជាប់រវល់ការងារទាំងពីរ
«អឺៗទៅហើយៗ»  joong រត់ទៅជួយមិត្តយ៉ាងលឿន joong គេស្រឡាញ់មិត្តណាស់តែងតែជួយតែងតែគាំទ្រមិត្តគ្រប់យ៉ាង
«អឹប-រួចរាល់តោះ» pond
«ហើយៗបាទប្រពន្ធសម្លាញ់តោះឡើងឡាន» joong
«ពួកបងជិះខាងមុខចុះខ្ញុំនឹង dunk ជិះក្រោយ» phuwin ដោយ pond ជាអ្នកបើកឡានដូច្នេះគេអោយ joong ទៅជិះខាងមុខទៅចំណែកគេនឹង dunk អង្គុយនៅកៅអីក្រោយ
«បែបនឹងក៏បាន» pond ហើយក៏ឡើងឡានទាំងអស់គ្នា កង់ឡានបានវិលតៗគ្នាជាប់រហូតមិនអោយទាក់មួយកន្លែងវិលជារឿយៗទៅមុខរហូតអស់រយះពេល 5ម៉ោងតែក្រលែកមកមើលអ្នកក្នុងឡានវិញ
«ពួកអូនឃ្លានទេចាំបងរកម៉ាតចូលទិញអីញ៉ាំ» pond
«បែបនេះក៏បាន» phuwin មែនហើយពួកគេនាំគ្នាទៅលេង Chiang Mai ឡានពួកគេរៀងធំដែរបែបនេះជិះដល់ហើយមិនចាំបាច់ជួលឡានក្រុងឬតាក់សុីនោះទេ (មីនៗចេះតែដាក់ៗទេអោយស្របចូលសាច់រឿងយើង 😭🤏)
«នោះអៃ pond ម៉ាតនៅខាងមុខហ៎» joong ក្រលែកឃើញម៉ាតនៅខាងមុខភ្លាមក៏ងាកទៅប្រាប់ joong ភ្លាម
«អឺៗ ឃើញហើយៗ» pond ពេលជិះទៅដល់ភ្លាមគេក៏បត់ចូលហើយចតឡាននៅមុខនោះ
«អៃវីនម៉ោះ» dunk គ្រាន់ឈប់ឡានភ្លាមរាងតូចទាំងពីរក៏ប្រញ៉ាប់ចុះភ្លាម
«អួយលឿនម្លេសទេហឺសៗ» pond គេគ្រាន់តែឃើញបែបនេះភ្លាមហាមមិនអោយអស់សំណើចមិនបាន
«នោះលឿនខ្លាំងណាស់ត្រូវដៃត្រូវជើងគ្នាណាស់» joong ហើយនាយថប់ទាំងពីរក៏ដើរទៅតាមពីក្រោយ
បន្ទាប់ពីទិញអីរួចរាល់ហើយពួកគេទាំងបួនក៏ដើរទៅឡាន
«វីនៗឈប់កុំអាលចូលឡាន» pond ពេលដែលphuwinរកបើកទ្វាឡានចូលហើយpondក៏ប្រញ៉ាប់ឃាត់
«បងមានអីហេ?» phuwin
«ខ្សឺត* អឹមសុំកម្លាំងចិត្តបើកឡានបន្ត» pond ថើបរាងតូចហើយអោបយ៉ាងណែនដូចបែកគ្នាប៉ុន្មានខែអីចឹង
«អូហូ-ដល់នេះផងហេ?» phuwin ភ្ញាក់ផ្អើលមិននឹកស្មាននាយក្រាសចរិកដូចក្មេង2-3ឆ្នាំបែបនេះសោះ
«ហ៉ើយៗ ស្អីនឹង?» joong កំពុងបណ្ដើរគ្នាពីរនាក់ dunk មកដល់ឡានឃើញមិត្តភក្តិកំពុងអោបគ្នាយ៉ាងស្អិតរមួតមាត់នៅអត់ស្ងៀមក៏ស្រែកសួរ
«កុំចេះអៃមិត្តសាត់» pond ឆ្លើយទៅវិញជាមួយនឹងពាក្យជេដ៏ពិរោះ
«អ៉ោវ!! អញអត់បានធ្វើអីវាផង» joong
«ប្រពន្ធសម្លាញ់មើលអៃ POND វាជេបងហ៎» joong ងាកទៅង៉កង៉ដាក់ dunk ទាំងពេលនិយាយដល់ឈ្មោះ pond គឺសង្កត់យ៉ាងខ្លាំង
«អូៗកុំយំណាៗ» dunk ធ្វើជានិយាយលួងហើយយកដៃទៅអង្អែលក្បាលនាយក្រាសតិចៗថ្នមៗ
«បងសុំថើបដែរមក» joong យី!!! កូនម្ដាយ
«ខូចណាស់ ខ្សឺត*» dunk ផ្ទាត់ថ្ងាស joong ទាំងដៃស្រាល *ខ្លាចបងឈឺ* ហើយក៏ថើបថ្ពាល់នាយបន្តិច
«អូយ-ទន់ជើង» joong គេសប្បាយចិត្តពេកឡលងទន់ជើង
«បានហើយៗ តោះប្រញ៉ាប់ទៅ» dunk រួចពួកគេក៏នាំគ្នាឡើងឡានហើយធ្វើដំណើរតទៀតរហូតទៅដល់ឈាងម៉ៃ គេធ្វើដំណើរអស់ 9ម៉ោងជាងទំរាំតែមកដល់ព្រោះឈាងម៉ៃរៀងឆ្ងាយខ្លាំង (មីនៗចេះតែដាក់ទៅតែបើម៉ោងអាចថាប្រហាក់ប្រហែលនឹង)
+FIVE STARS HOTEL
ពេលនេះពួកគេបានមកដល់ hotel ហើយឃើញតែឈ្មោះក៏ស្គាល់ដែរត្រូវទេ? គ្រាន់តែឡានសេរីទំនើបដែលមានស្លាក់លេខ ឈ្មោះ Naravit ភ្លាមបុគ្គលិកទាំងអស់ក៏នាំគ្នាមកឈរទទួលជាជួរយ៉ាងមានរបៀប ភ្លាមនោះក៏មានបុរសម្នាក់ដើរចូលមកបន្ទាប់ពីពួកគេបានចុះពីឡានរួចបុរសម្នាក់នោះជា manager នៅទីនោះ
«សូមស្វាគមន៍លោក Pond Naravit តើមានអ្វីអោយខ្ញុំជួយទេបាទ» manager
«នេះ» pond មិននិយាយច្រើនក៏ហុចសោរឡានអោយ manager ដើម្បីអោយគេអោយបុគ្គលិកយកទៅទុកនៅចំណត VIP (ថាចេះតែដាក់ទៅទេ)
«បាទលោក» manager ហើយពួកគេទាំងបួនក៏ដើរចូលក្នុង hotel ដើម្បី checkin room បន្ទាប់ពី checkin ហើយបុគ្គលិកក៏យកវ៉ាលីនឹងអីវ៉ាន់ពួកគេទៅដាក់ក្នុងបន្ទប់ពួកគេ
«អូនហត់ទេសម្រាកសិនទៅតោះ» pond
«អូនមិនអីទេគិតតែបងទៅបើកឡានមួយថ្ងៃហើយមើលចុះភ្នែកធ្លាក់អស់ហើយនេះ» phuwin និយាយរៀបបណ្ដើរចាប់មុខនាយក្រាសមុខចុះឡើងបណ្ដើរ
«ចុះអូននៅស្រឡាញ់ទៀតទេ?» pond ពេបមាត់ហើយធ្វើជាផ្ដេកក្បាលទៅលើទ្រុង phuwin
«អត់» phuwin
«ហាស? អត់ទេអូនត្រូវតែស្រឡាញ់» pond
«ហ៉ើយយយយ- អញខ្ពើមណាស់ហាទៅៗទៅដេកអោយបាត់ទៅងាប់ហើយមើលភ្នែកវាវីនតិចទៀតរត់ចោលវាទៅណង» joong និយាយញ៉ោះមិត្តលេង
«អៃjoongអៃសាតតតតតត់» pond ជេរទៀត
«ហាហាបងចេះតែញ៉ោះភីjoongចឹង» dunk គេសើចនឹងនាយក្រាសពីរនាក់នេះឈ្លោះតែគ្នាមួយពិនញ៉ោះមួយទៀតពិនជេរចេះរកគ្នាឃើញ
«តោះៗបានហើយអូនអស់កម្លាំងណាស់ទៅសម្រាកសិនមក» phuwin ហើយពួកគេក៏នាំគ្នាឡើងទៅបន្ទប់រៀងខ្លួនដោយ pondphuwin នៅបន្ទប់មួយ joongdunk បន្ទប់មួយ
+Joongdunk room
«អូយប្រពន្ធសម្លាញ់អូនងូតទឹកហើយឬនៅបងនឹក» joong ស្រែកពីក្រៅបន្ទប់ទឹកទៅ
«dunkអូនយូរម្លេសហា????» joong
ក្រាក*
«ហើយយ៉ាងមិចបងនឹង?» dunk
«បងនឹកអូនពេក» joong គ្រាន់តែរាងតូចធ្វើទ្វាបន្ទប់ទឹកមកjoongក៏អោបគេភ្លាមទាំងទឹកនៅពេញខ្លួនរាងតូចនៅឡើយ
«នឹកស្អីនៅជិះឡានជាមួយគ្នាសោះ» dunk
«តែបងមិនបានអង្គុយក្បែរអូនឯណា» joong
«ខ្សឺតៗៗ* បងនឹកណាស់ដឹងទេនឹកថ្ពាល់នៀក» joong ថើប dunk គ្រប់កន្លែងពេញមុខ
«អូយ-បានហើយៗអូនទៅពាក់ខោអាវសិនយ៉ាប់ណាស់» dunk គេទម្លាប់ទៅហើយរាងក្រាសចូលចិត្តណាស់អាខាងថើបនុង
+Pondphuwin room
«អូយយយយ-ក្រអូបណាស់ប្រពន្ធអ្នកណាណ៎?!» pond ងូតទឹកស្លៀកខោអាវហើយរត់ឡើងលើគ្រែមកដេកអោបរាងតូចហើយថើបគេស្រង់ក្លិន
«បងកើតថីនឹង?» phuwin
«បងនឹកក្លិនអូនហើយនឹក ខ្សឺត* ថ្ពាល់អូនដូចគ្នា» pond និយាយរៀបរាប់ហើយថើបកូនគេមួយទៀត
«សុីចំណេញរហូត» phuwin
«មកពីអូនស្អាតហើយក្រអូបធ្វើអីនេះវាក្លាយទៅជាក្លិនដែលបងចូលចិត្តជាគេហើយ» pond
«ម៉ោះនិយាយច្រើនណាស់មកដេកមកយប់ហើយសម្រាកខ្លះទៅ» phuwin ត្រដាងដៃយ៉ាងធំដើម្បីអោយរាងក្រាសអោបគេ
«អឹបអឹម ក្រអូបហើយស្រួលកើយទៀត» pond ផ្ដេកទៅលើទ្រូង phuwin
«អឺសនិយាយស្អីដេក» phuwin អត់មិនបានដាក់មួយដៃចុះ
«អួយវ៉ៃប្ដីចឹង» pond
«ដេកទៅអូនដេកហើយឬក៏ចង់ដេកក្រៅបន្ទប់?» phuwin
«ទេៗៗ បងដេកហើយ» pond ប្រកែកហើយអោបរាងតូចយ៉ាងតឹងហើយពួកគេក៏ដេកលង់លក់ទាំងពីរនាក់បាត់ទៅ
ចុម 4នាក់នឹងអត់ញ៉ាំអីសិនហេ? ដេកយកម៉ង? អត់ប្រាប់ទុកអោយគិតខ្លួនឯងសង្ស័យអ្នកអានចឹងដែរមើលទៅ





To be Continue

សូមអធ្យាស្រ័យបើសិនជាមានកន្លែងណាដែលខុសឆ្គងឬភ្លាវ សុំកុំប្រកាន់អីណា 💓🙏🏼
___________________________

អរគុណសម្រាប់គាំទ្រ 🙏🏼💗
ជួយ follow & Vote អោយadmin ម្នាក់មួយផងណា 🙏🏼💗

Please don't leave me again-សូមកុំចាកចេញពីខ្ញុំម្ដងទៀតWo Geschichten leben. Entdecke jetzt