Part 5 : ចុះអូនក៏ព្រម?

315 26 1
                                    


«លោ..លោកគឺ» phuwin ភ័យគាំងមិនអាចធ្វើអ្វីទាំងអស់ព្រោះពេលនេះច្រមុះគេនិងច្រមុះរាងក្រាសបានប៉ះគ្នាទាំងដឹងពីការដកដង្ហើមចុះឡើងៗ..
«អូនឈប់កុហកខ្លួនឯងទៅថាអូនក៏ស្រឡាញ់មានចិត្តលើបងដូចគ្នា» pond និយាយបណ្ដើរយកដៃប៉ះមុខរាងតូចរួចក៏អង្អែលចុះឡើងៗថ្នមៗ
«អួយលោកខ្ញុំមិនដឹ..អឹប» phuwin មិនទាន់នឹងនិយាយចប់ផងរាងក្រាសក៏ទម្លាក់បបូរមាត់មកលើបបូរមាត់ផ្កាឈូករបស់គេបាត់ទៅហើយ
«យ៉ាងមិចអូនមិនដឹងអ្វី» pond ធ្វើជាសួរទាំងដឹងរួចហើយទៅហើយ
«ខ្ញុំមិនដឹ..អឹប» phuwin មិនទាន់បាននិយាយផងរាងក្រាសក៏ចាប់ថើបទៀត
«មិនដឹងអ្វីនិយាយមើល» pond សួរហើយឆ្លៀតញាក់ចិញ្ចើមទៀត
«ខ្ញុំ..អេហេនែ៎ៗ គ្មានមកទៀតទេប្រយ័ត្នតប់ជ្រុះថ្លើមទៅ» phuwin រកនិយាយតែក៏ដឹងមុនថារាងក្រាសខូចនឹងថើបគេទៀតគេក៏យកដៃទៅទប់មាត់រាងក្រាសរួចនិយាយថាអោយ
«ហឹសៗ..ក៏បានៗ ជុប» pond ទាញដៃ phuwin ចេញពីមាត់ហើយសើចក្នុងបំពង់ករហឹសៗរួចទាញដៃរាងតូចមកថើប
«ហូយ..លោកខ្ញុំទៅងូតទឹកហើយនៅជិតលោកមិនដែលបានសុខថើបរហូត» phuwin
«ចុះអូនក៏ព្រម?» pond សួរឌឺទៅវិញ
«ឆើស» phuwin វីនៗយើងសម្លក់ហើយក៏កាន់កន្សែងដើរតាំងៗទៅបន្ទប់ទឹក
«យ៉ាប់មែនក្មេងនេះ កើតពីស្អីទេមាត់ពណ៍ផ្កាឈូកគ្រប់ពេលយើងខំថើបអោយស្លេកនៅដដែរ បើថ្ពាល់វិញក្រអូបគ្រប់ពេលហ៉ើយមិនអាចទេបើយើងដោះលែងទៅនោះ គេយកបាត់អញចប់» pond និយាយម្នាក់ឯងរៀបរាប់ពីរាងតូចចេះចុះ ញញឹមផងមុខស្អុយផង
15នាទីក្រោយមក
ក្រាក
ទ្វាបន្ទប់ទឹកត្រូវបានបើកឡើង phuwin ដើរចេញមកពីបន្ទប់ទឹកទាំងរុំកន្សែងជិតខ្លួនមិនអោយឃើញស្បែកខ្លួនសូម្បីបន្តិច
«អេ អូនចេញមកវិញហើយហេ?» pond
«លោកមិនឃើញទេ?» phuwin ខ្លាចាប់ផ្ដើមបញ្ចេញរឹទ្ធហើយម៉ាក់ៗ
«អូហូ ប្រពន្ធអញឡូវកាចហាវី» pond លួចនិយាយម្នាក់ឯងស្ងាត់ៗ
«លោកនិយាយស្អី?» phuwin
«គ្មា..គ្មានអីទេអូនសម្លាញ់បងចូលទៅងូតទឹកហើយ អូល្ងាចនេះបងនឹងយកអូនទៅកម្មវិធីមួយជាមួយបង» pond
«ខ្ញុំគ្មានអីស្លៀកទេ» phuwin
«បងអោយជេករៀបអោយអូនហើយ» pond phuwin ដឹងថាប្រកែកមិនរួចខ្ចិលប្រកែកក៏តាមគេទៅ បន្ទាប់ពីគេបានស្លៀកពាក់រួចគេក៏ចុះទៅក្រោមមុនព្រោះបន្តិចទៀតជេកយកខោអាវមកអោយគេហើយណាមួយមេឃមើលទៅជិតងងឹតដែរហើយ ខ្លាចថាមិនអាចនឹងធ្វើខ្លួនទាន់ ពេលគេចុះទៅដល់ក្រោមគេក៏ដើរទៅបន្ទប់ទទួលភ្ញៀវអង្គុយលើសាឡុងមើលទូរទស្សន៍ប៉ុន្មាននាទីក្រោយមកជេកក៏បានមកពីក្រៅវិញជាមួយជេន មែនហើយតិចភ្លិចជេនដែលជាដៃឆ្វេងរបស់រាងក្រាសបាត់ទៅ? ហើយក៏ត្រូវជាប្អូនរបស់លោកជេកយើងនោះអីជេនទើបតែបញ្ចប់ការងារនៅប្រទេសជប៉ុនហើយជាក្រុមហ៊ុនរាងក្រាសដែលមានសាខាមួយទៀតនៅប្រទេសជប៉ុន...
«អ្នកប្រុស» ជេក ដើរចូលក្នុងផ្ទះក្រឡេកទៅខាងបន្ទប់ទទួលភ្ញៀវក៏បានឃើញ phuwin កំពុងអង្គុយមើលទូរទស្សន៍ម្នាក់ឯង
«អូ..បងជេក» phuwin គ្រាន់លឺសម្លេងស្រែកហៅភ្លាមក៏បានងាកយ៉ាងលឿន
«អ្នកប្រុសសម្លៀកបំពាក់អ្នកប្រុសខ្ញុំនឹងអោយអៃជេនយកទៅទុកក្នុងបន្ទប់អោយបាទ នេះអៃជេន» ជេក ដើរមកដល់បន្ទប់ទទួលភ្ញៀវហើយក៏និយាយរៀបរាប់ប្រាប់រាងតូចថានឹងអោយប្អូនគេយកទៅទុកក្នុងបន្ទប់អោយហើយក៏ហុចទៅភ្លាម
«អូ..មែនហើយនេះអៃជេនជាប្អូនប្រុសរបស់ខ្ញុំ គេទើបតែរួចការងារនៅជប៉ុនហើយទេបាទ អៃជេននេះអ្នកប្រុស phuwin យើងប្រាប់ឯងថាជាប្រពន្ធចាហ្វាយយើងនោះ» ជេក ណែ៎នាំជេនទៅប្រាប់ phuwin ហើយក៏វ៉ៃក្បាលជេនផ៉ុសហើយណែនាំពីរាងតូចទៅកាន់ជេនត
«អូយ អៃសាត់ឯងវ៉ៃយើងក៏មិនប្រាប់មុន?» ជេន កំពុងឈរស្ដាប់សុខក៏ភ្ញាក់ភ្រើតព្រោះជេកដាក់ក្បាលមួយដៃមិនដឹងខ្លួន បងប្អូនគេតែងតែប្រើភាសាបែបជេរស្ដីបែបនេះឯងព្រោះគេស្និតគ្នាណាស់មិនប្រកាន់ថាបងឬប្អូននោះទេតែមួយណាភ្លើរដាក់មួយនឹងហើយ 😊🙏
«ប្រាប់ហែងស្មានយើងវ៉ៃបាន? សួរភ្លើរៗយកសម្លៀកបំពាក់អ្នកប្រុសទៅទុកទៅអឺក្នុងនោះក៏មានរបស់ចាហ្វាយដែរ» ជេក ប្រកែករួចក៏ដេញជេនអោយយកសម្លៀកបំពាក់គូរស្នេហ៍មិនទាន់ច្បាស់ទៅទុកក្នុងបន្ទប់
«ទៅក៏ទៅហែងចាំមើលហាអៃជេក» ជេន
«ហឺសៗ មើលបងៗឈ្លោះគ្នាដូចជាល្អមើលដល់ហើយ» phuwin ដោយឈរមើលបងប្អូនឆ្មាកណ្ដុលនេះឈ្លោះគ្នាយូរមកហើយក៏ដាច់ចិត្តនិយយចេញ
«អៃជេននេះណាពេលឈ្លោះជាមួយវាខ្ញុំមានអារម្មណ៍ថាដូចឈ្លោះជាមួយតួរកប្លែង ហាហា» ជេក
«ពិនសម្ដីណាស់បងជេក» phuwin
«អរគុណបាទអ្នកប្រុសតែអ្នកប្រុសគួរតែឡើងទៅរៀបចំខ្លួនទៅបាទជិតដល់ពេលត្រូវទៅចូលរួមកម្មវិធីហើយបាទ» ជេក
«បាទបងខ្ញុំទៅសិនហើយ» phuwin រួចគេក៏ដើរឡើងទៅជួបជេននៅខាងមុខបន្ទប់ល្មមគេក៏សួរ
«បងជេនតើចាហ្វាយបងគាត់កំពុងធ្វើអីគាត់រៀបចំខ្លួនហើយឬនៅ?» phuwin
«គាត់កំពុងស្លៀកសម្លៀកបំពាក់បាទ អ្នកប្រុសអាចចូលទៅបានបាទ» ជេន និយយរួចប្រុងនឹងបើកទ្វាបន្ទប់អោយរាងតូចទៅហើយក៏
«មិនបាច់ទេបងចាំគាត់រួចរាល់ចាំខ្ញុំចូលក៏បាន» phuwin ខ្លាចអីកូន?
«អ្នកប្រុសមិនចង់ឃើញមែនទេ?» ជេន បងប្អូនគេនេះពិនអាខាងញ៉ោះនឹងដេញដោល
«ទ..ទេទទ ឃើញអ្វី?» phuwin លឺសម្ដីជេនហើយគេក៏គាំង
«អ្នកប្រុសធ្វើមើលមិនដឹងហិហិ» ជេន ដោយឃើញរឹកពាររាងតូចអៀនៗបែបនេះគេក៏បន្ថែមអោយអៀនទៀត
«គឺខ្ញុំ..ខ្ញុំខ្លាចរំខានគាត់នឹងណា» phuwin អរខ្លាចរំខាន
«ចឹងហ៎???» ជេន
«បងជេននននន» phuwin និយាយទាំងធ្វើមុខគួរអោយអាណិត តែខ្ជូតសម្រាប់ជេនទៅវិញទេហាហា
«អូខេៗបាទខ្ញុំចុះទៅខាងក្រោមមុនហើយបាទ» ជេន អីយ៉ា! ទើបតែជួបគ្នាសោះអីឡូវស្និតដល់ថ្នាក់នេះហើយ បងប្អូនពីរនាក់នេះខ្លាំងណាស់អាចស្និតជាមួយ phuwin កូនស្រីឆ្នាស់ admin បានលឿនហិហិ phuwin ឈរនៅក្រៅបន្ទប់មួយសន្ទុះក៏
ក្រាក
Pond បើកទ្វាបន្ទប់ចេញមកជាមួយនឹងរូបរៀងស្រស់សង្ហាររបស់គេ ពេលគេស្លៀកសម្លៀកបំពាក់បែបចូលកម្មវិធីបែបនេះគឺថាអូហូខ្ញុំអ្នកសរសេរនេះលង់ដល់ជាតិក្រោយ គឺសង្ហាររកអ្វីមកធៀបបានឬមកពីមនុស្សគេសង្ហារស្រាប់?
«អ៉ោ!! អូនឈរនៅខាងក្រៅនេះយូរឬនៅ?» pond ចេញមករៀងភ្ញាក់ដែលព្រោះរាងតូចឈរនៅខាងមុខទ្វាតែម្ដង
«អូន..អូន?!» pond គេខំហៅផងបកដៃផងព្រោះតែវីនៗយើងនៀកភ្លឹកមិនព្រមឆ្លើយគេសោះ ហើយភ្លឹកម្លេះកូន?
«បា..បាទ??» phuwin ភ្ញាក់ពីការភ្លឹកមកវិញ
«យ៉ាងមិចបងសង្ហារពេកមែនទេទើបភ្លឹកហៅមិនលឺបែបនេះ?» pond គេនិយាយរកតែអាកន្លែងញោះរាងតូចអោយអៀន
«គ្មា..គ្មានទេខ្ញុំចូលទៅផ្លាស់ម្ដង» phuwin ព្រោះតែអៀនក៏រត់ចូលបន្ទប់បិះនឹងភ្លិចបិទទ្វាទៀត បន្ទាប់ពី phuwin ចូលបន្ទប់ហើយរាងក្រាសក៏ដើរចុះទៅក្រោមទៅអង្គុយចាំនៅបន្ទប់ទទួលភ្ញៀវសិន
«អូយ ស្លាប់ហើយនេះខោអាវខ្ញុំមែនទេ?» phuwin

នេះសម្លៀកបំពាក់ phuwin ខ្ចិលបកស្រាយច្រើនមើលរូបតែម្ដងទៅណ៎សម៉ាក់ៗទាំងអស់គ្នា phuwin ក៏ស្លៀកសម្លៀកបំពាក់នោះហើយទៅឈរមុខកញ្ជក់សារ៉េសក់«អូយ សម្លៀកបំពាក់នេះដល់ករហើយអញ» phuwin សារ៉េសក់បណ្ដើរហួសចិត្តបណ្ដើរ«បានហើយយើងគួរតែចុះទៅក្រោមខ្លាចយឺត» phuwin និយាយរួចក៏...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


នេះសម្លៀកបំពាក់ phuwin ខ្ចិលបកស្រាយច្រើនមើលរូបតែម្ដងទៅណ៎សម៉ាក់ៗទាំងអស់គ្នា phuwin ក៏ស្លៀកសម្លៀកបំពាក់នោះហើយទៅឈរមុខកញ្ជក់សារ៉េសក់
«អូយ សម្លៀកបំពាក់នេះដល់ករហើយអញ» phuwin សារ៉េសក់បណ្ដើរហួសចិត្តបណ្ដើរ
«បានហើយយើងគួរតែចុះទៅក្រោមខ្លាចយឺត» phuwin និយាយរួចក៏ទាញកាបូបតូចមួយដែលមកជាមួយខោអាវគេនោះ *សម្លៀកបំពាក់គេអត់មានកាបូបទេ កាបូបនេះក្រៅផ្សេងទេ* ចុះទៅដល់ក្រោមក៏
«វ៉ាវ-អ្នកប្រុស» ជេក ឈរភ្លឹកពី phuwin
«អ្នកប្រុសស្រស់ស្អាតមែន» ជេន ម្នាក់ដែលអង្គុយនៅបន្ទប់ទទួលភ្ញៀវក៏ដើរមកយ៉ាងលឿន
«អេ-អេមើលស្អី?!» pond ដើរមកដល់ក៏ឈរបាំងពីមុខរាងតូចមិនអោយពីរនាក់បងប្អូននោះមើលតទៀត
«ចាហ្វាយហ៎» ជេក
«ដាក់ក្បាលម្នាក់2ដៃរាប់មួយលូវហើយទៅយកឡានមក» pond ប្រច័ណ្ទហ៎?
«បាទៗទៅក៏ទៅ មកអៃជេន» ជេក
«អីយ៉ា!! ប្រពន្ធបងស្អាតដល់ហើយដល់ចឹងបងលែងចង់ទៅកម្មវិធីទៀតហើយ» pond បែរមកមើលរាងតូចវិញ អូហូគេមើលតាំងពីក្រោមដល់លើគេញញឹមមិនឈប់ ស្លាប់ហើយប្រុសឬស្រីនេះចង់ស្អាតជាងស្រីទៅទៀតណា មើលចង្កេះមួយក្ដាប់ស្បែកសរម៉ត់ដូចស្បែកកូនក្មេងមុខមាត់ចែងចាំងជាងកញ្ចក់ទៅទៀតអូយរាងតូចម្នាក់នេះស្អាតមួយចប់តែម្ដងមិនទាស់មួយកន្លែងសោះទៅហើយ
«លោកឆ្កួតមែនទេ?» phuwin
«អ៉ោ!! បងនិយាយមែនណា ខ្សឺត» pond លឺសំនួររាងតូចហើហក៏ចូលទៅជិតលូកដៃទាញចង្កេះមួយក្ដាប់នោះមកអឹបនឹងខ្លួនហើយក៏ឆ្មក់ថើបថ្ពាល់ទន់ៗនោះបានមួយខ្សឺត (ហ៊ានណាស់កុំមានងៃទេ)


To be Continue

សូមអធ្យាស្រ័យបើសិនជាមានកន្លែងណាដែលខុសឆ្គងឬភ្លាវ សុំកុំប្រកាន់អីណា 💓🙏🏼
មួយទៀត admin សុំទោសផងដែលចេញរឿងរៀងយឺតព្រោះ admin រវល់នៅស្រុក 😭🙏
___________________________

អរគុណសម្រាប់គាំទ្រ 🙏🏼💗
ជួយ follow & Vote អោយadmin ម្នាក់មួយផងណា 🙏🏼💗

Please don't leave me again-សូមកុំចាកចេញពីខ្ញុំម្ដងទៀតWhere stories live. Discover now