Part 5 : អូនក៏ស្រឡាញ់បងដែរ..

334 30 2
                                    


ង៉ឺត*
ឡានសេរីទំនើបដែលទើបតែចតនៅហាងសម្លៀកបំពាក់អីឡូវបរមកឈប់នៅខាងមុខផ្សារទំនើប BANGKOK WORLD មួយរំពិច...ជេកបន្ទាប់ពីឈប់ឡានរួចគេក៏រត់ចុះទៅបើកទ្វាឡាន
«អរគុណហើយបងជេក» phuwin ចុះពីលើឡានទាំងញញឹមដាក់ជេក
«បាទ អ្នកប្រុស» ជេក តបទៅវិញទាំងញញឹមដាក់រាងតូច កាយវិការនេះបានធ្វើអោយមនុស្សម្នាក់ដែលបម្រុងនឹងចុះមកហើយក៏ប្រត្តិកម្មភ្លាមៗ
«អៃជេក ឯងញញឹមស្អី?» pond និយាយហើយចុះយ៉ាងប្រញាប់ទៅទាញដៃ phuwin មកជិត
«ខ្ញុំញញឹមដាក់អ្នកប្រុសបាទ» ជេក អូយប្រូនឹងក៏ចឹងទៀតលោកអើយពិនអាខាងឌឺ
«ឯងចង់ត្រូវមែនទេ???» pond គេលឺហើយរកតែហក់វ៉ៃតែក៏
«លោកឈប់ៗៗ អូយខ្ញុំឆ្កួតអីឡូវហើយលោកម៉ោះចូលក្នុង» phuwin បានឃាត់រាងក្រាសហើយក៏ទាញដៃដើរចូលផ្សារទំនើបទុកអោយជេកឈរអស់សំណើចម្នាក់ឯងព្រោះចាហ្វាយគេពេលប្រច័ណ្ទខ្ជូតពេក 😔
«អូនត្រូវការអ្វី?» pond
«skincare» phuwin
«នោះបងនាំអូនទៅហាងខាងនោះ» pond រួចក៏កាន់ដៃរាងតូចដើរទៅកាន់ហាងskincare ចូលទៅដល់..
«សួរស្ដីចាស លោកម្ចាស់&អ្នកប្រុសមានអ្វីអោយខ្ញុំជួយដែរទេ?» បុគ្គលិក ចូលទៅដល់ភ្លាមក៏មានបុគ្គលិកមកនិយាយស្វាគមន៍ភ្លាមៗ
«គឺប្រពន្ធយើងតហរូវការនាងជួយនាំគេដើរមើលបន្តិច» pond និយាយហើយងាកទៅញញឹមដាក់ phuwin
«ហ៉ើយអញ» phuwin គេលឺពាក្យប្រពន្ធនឹងហើយគេចង់តែរត់ទៅចងករទេ
«ចាស លោកម្ចាស់! អញ្ជើញខាងនេះអ្នកប្រុស» បុគ្គលិក
«បាទ» phuwin រួចក៏ដើរទៅតាមបុគ្គលិកស្រីម្នាក់នោះដោយក្រោមក្រសែរភ្នែករាងក្រាសជានិច្ច បុគ្គលិកស្រីនោះក៏បានណែ៎នាំលំអិតបន្ថែមទៀតជាមួយផលិតផលទាំងនោះ ពួកគេទាំងពីរនិយាយបណ្ដើរលេងសើចបណ្ដើរមែនហើយ phuwin នេះណាទៅណាមកណាក៏គេចូលចិត្តដែរព្រោះគេចេះលេងសើចនិងរួសរាយទៀត បន្ទាប់ពីរើសរបស់រួចហើយក៏យកទៅគិតលុយ
«នេះចាសអ្នកប្រុសអស់$$$ចាស» បុគ្គលិក
«នេះកាត» pond ក៏ហុចកាតខ្មៅទៅអោយបុគ្គលិកនោះ
«ស្លាប់លោកមានកាត់ខ្មៅ?» phuwin ភ្ញាក់ផ្អើលព្រោះមិនដឹងសោះថារាងក្រាសមានកាតខ្មៅពិតៗ
«ប្ដីអូនគឺបែបនេះ» pond ញញឹមហើយញាក់ចិញ្ចើមដាក់ phuwin
«ទៀត-» phuwin
«នេះចាសកាតលោកម្ចាស់» បុគ្គលិក
«អរគុណ! តោះអូនសម្លាញ់» pond ទទួលកាតពីបុគ្គលិកស្រីរួចក៏យកអីវ៉ាន់ពីដៃរាងតូចដើរអោបចង្កេះរាងតូចទៅទៀត
«ណែ៎ លោកដកដៃចេញភ្លាម» phuwin ភ្ញាក់អោយព្រឺតពេលដឹងថាមានដៃមកប៉ះចង្កេះគេ
«អត់ៗៗ» pond ឆ្លើយឌឺហើយនៅទាញទៅអោយអឹបថែមទៀត (ហ៊ានណាស់កូននឹង)
«អូនចង់ទៅណាទៀតអត់ហ៉ឹម» pond ឱនមុខទៅជិតphuwinហើយសួរទាំងសម្ដីផ្អែមអាចអោយអ្នកអានលើសជាតិស្ករបាន
«គឺ...គឺអត់ទេលោក» phuwin គេពឹលឃើញបែបនេះហើយក៏គាំងព្រោះអ្នកណាលេងបែបបេះទេ គេក៏ចេះអៀន តបរួចក៏រុញរាងក្រាសចេញខ្លាចភ្លាត់ស្នៀតបាន first kiss 😔🙏
«ហឺសៗ តោះទៅផ្ទះវិញក៏បាន» pond សើចហួសចិត្តនឹងកាយវិការរាងតូចដែលអៀនអំបែងមិញនេះ រួចពួកគេក៏ដឹងដៃគ្នាដើរទៅកន្លែងចតឡានដោយមានជេកកំពុងឈរចាំ
«នេះចាហ្វាយអញ្ជើញឡើងឡានបាទ» ជេក បន្ទាប់ពីពួកគេទាំងពីរឡើងឡានរួចជេកក៏បានបិទទ្វាឡានយ៉ាងលឿនរួចក៏រត់ទៅបើកឡាន គេមិនចេះធ្វើការយឺតៗនោះទេគេទម្លាប់តែធ្វើការអោយរាងក្រាសលឿនៗ
«សប្បាយចិត្តទេអូនសម្លាញ់?» pond សួរទាំងងាកទៅមើលមុខ phuwin ចំៗ
«រឿងអី?» phuwin
«អ៉ោវ! ដែលបានប្ដីសង្ហារហើយចិត្តល្អបែបនេះ គិតទៅមើលអូនមិនសប្បាយចិត្តទេ?» pond
«អូយលោកឈប់ជឿជាក់ទៀតទៅហើយខ្ញុំក៏អរគុណដែលលោកនាំខ្ញុំទៅទិញរបស់ទាំងអស់នេះដែរ» phuwin
«ដូច្នេះអូនគ្មានអ្វីអោយបងវិញទេ? ដោះដូរណា..» pond និយាយដល់ពាក្យចុងក្រោយគេក៏ឱនមុខទៅជិតphuwinឡើងច្រមុះពួកគេប៉ះគ្នា
«ដោះដូរ? អ្វីទៅ?» phuwin រិតតែគាំងព្រោះពេលនេះជិតខ្លាំងគឺខ្លាំងតែម្ដង
«គឺ..បែបនេះ អឹប» pond មិនចាំយូរគេក៏ដាក់បបូរមាត់គេទៅលើបបូរមាត់ដែលទន់ស្ដើងរបស់រាងតូចភ្លាមធ្វើអោយអ្នកដែលត្រូវគេថើបបើកភ្នែកធំៗភ្ញាក់នឹងទង្វើររាងក្រាសខ្លាំងៗ នេះស្នាមថើបដំបូងគេ? ត្រូវបានទៅលើ Pond Naravit????
«អឺស..លោក???» phuwin រុញរាងក្រាសចេញហើយធ្វើមុខឆ្ងល់
«នេះហើយជាការដោះដូរតែថាបបូរមាត់អូនទន់គួរអោយចង់ថើបណាស់» pond និយាយរួចរកឱនទៅថើបទៀតហើយក៏
«លោកឈប់ៗ លោកមិនចេះខ្មាស់បងជេកទេហេស?» phuwin
«ជេកឯងបានឃើញអីទេ?» pond
«គឺអត់ទេបាទ» ជេក ឆ្លើយទាំងទប់សំណើច
«អូនឃើញទេ? គេមិនបានឃើញទេ» pond និយាយរួចក៏រកឱនទៅទៀតក៏ត្រូវរាងតូចឃាត់ទៀត
«ចាំ..ចាំដល់ផ្ទះក៏បានណា» phuwin គេនិយាយអោយតែរួចពីមាត់ទៅព្រោះគេមិនទាន់បាត់អៀនរាងក្រាសនៅឡើយ...
«ក៏បានតែដល់ផ្ទះណាអត់មានក្រឡាសទេ» pond
«បា..បាទ» phuwin ឆ្លើយទាំងរដាក់រដុបព្រោះអៀនផងភ័យផង រួចគេក៏ដាក់ក្បាលទៅជិតកញ្ចក់ឡានដើម្បីផ្អែកដេករួចក៏បិទភ្នែកគេងលក់បាត់ទាំងអៀន
«ហឹសៗ ក្មេងនេះយ៉ាប់មែន» pond គេទាញក្បាលphuwin ថ្នមៗមកដាក់អោយកើយស្មារគេហើយក៏សើចហួសចិត្តនឹងភាពអៀនរបស់រាងតូច អៀនចឹងទៅខ្ជូតដល់ហើយ 10នាទីក៏បានកន្លងផុតទៅឡានសេរីទំនើបក៏បានមកឈប់នៅភូមិគ្រឹះ Naravit
«អញ្ជើញចាហ្វាយ» ជេក បើកទ្វាថ្នមៗព្រោះខ្លាចអ្នកប្រុសគេភ្ញាក់
«អឹម» pond ចុះពីលើឡានរួចក៏លើកបីរាងតូចចូលទៅភូមិគ្រឹះឡើងទៅលើបន្ទប់បាត់
«អឹប-» pond ចូលទៅដល់ក្នុងបន្ទប់គេក៏ដាក់phuwinថ្នមៗទៅលើពូក ហើយក៏ឡើងទៅដេកជិតនោះ
«ពេលគេងបែបនេះគួរស្រឡាញ់ដល់ហើយ បើស្គាល់លឿនជាងនេះមិនដឹងល្អមិចទេ មើលមុខចុះស្អាតគ្មានកន្លែងទាស់សោះ ច្រមុះក៏បានភ្នែកក៏ស្អាតបើមាត់វិញអូយអញឃើញហើយទប់មិនចង់អោយថើបមិនបាន ថ្ពាល់នេះណាក៏ទន់ក្រអូបគ្រប់ពេល អៃpondអ៉ើយឯងសំណាងលើសពីសំណាងហើយ» pond ដេកបណ្ដើរគយគន់សម្រស់រាងតូចបណ្ដើរនិយាយពីថាពេញចិត្តនោះពេញ អ្នកទាំងអស់គ្នាសាកស្រម៉ៃទៅមើលបើមានអ្នកធ្វើបែបនេះមកអ្នកទាំងអស់គ្នាតើមានអារម្មណ៍បែបមិចទៅណ៎? មានអ្នកចំណាយពេលមកគយគន់ពីសម្រស់អ្នកហើយនៅនិយាយថាសំណាងដែលបានអ្នកទៀតអូយរំភើសហួស។
15នាទីក្រោយ*
Phuwin ក៏បានភ្ញាក់មកឃើញថារាងក្រាសកំពុងដេកជិតគេក៏ញញឹមហើយយកដៃទៅវែកសក់រាងក្រាសមើល
«លោកសង្ហារមែនទេតើ ហ៉ឹមខ្ញុំមិនយល់ពីអារម្មណ៍ខ្លួនសោះខួរក្បាលប្រាប់ថាមិនបានស្រឡាញ់លោកតែពេលដែលនៅជិតលោកម្ដងៗបេះដូងខ្ញុំលោតញាប់បិះនឹងចេញមកក្រៅម្ដងៗ ខ្ញុំខំណាស់ខំទប់ខ្លួនឯងកុំអោយអៀនឬមិនបង្ហាញអារម្មណ៍ខ្លួនខ្ញុំសឹងតែរបូតមកម្ដងម្កាល់ទៅហើយ» phuwin និយាយរ៉ាយរ៉ាប់ទៅកាន់អ្នកកំពុងតែដេកលក់នោះទាំងដៃអង្អែលមុខរាងក្រាសចុះឡើង
«ចុះអូនមិនធ្វើតាមបេះដូង? វាប្រាប់ថាអូនក៏ស្រឡាញ់បងដែរ» pond អុញ?! អត់ដេកទេ? ហើយមិញស្ដាប់លឺអស់ហើយ? និយាយហើយក៏ចាប់ដៃphuwinជាប់ពហរោះខ្លាចគេដកចេញ
«គឺ..គឺ» phuwin អូយ គេមិនបានគេងលក់ទេគេស្ដាប់លឺអស់ហើយលោកអើយយយយ
«បងដឹងថាអូនក៏មានចិត្តលើបង» pond និយាយរួចក៏ឱនទៅរកមុខ perfect របស់រាងតូចធ្វើអោយអ្នកដែលត្រូវគេឱនមុខទៅជិតនោះភ័យផងអៀនផងយ៉ាងមិចមិនដឹង (ចង់អោយអ្នកអានស្រម៉ៃថាមានអ្នកធ្វើបែបនេះដាក់ខ្លួនតើអ្នកអានមានអារម្មណ៍យ៉ាងមិចណ៎??)


To be Continue

សូមអធ្យាស្រ័យបើសិនជាមានកន្លែងណាដែលខុសឆ្គងឬភ្លាវ សុំកុំប្រកាន់អីណា 💓🙏🏼

___________________________

អរគុណសម្រាប់គាំទ្រ 🙏🏼💗
ជួយ follow & Vote អោយadmin ម្នាក់មួយផងណា 🙏🏼💗

Please don't leave me again-សូមកុំចាកចេញពីខ្ញុំម្ដងទៀតWhere stories live. Discover now