ភាគទី10: រង្វាន់ឈឺចាប់

345 17 0
                                    

  ផ្ទះដូវីមៀ

  គ្រួសារជីមីនដ្បិតតែមិនមែនអ្នកមានលំដាប់ តែក៏ធ្លាប់ជាអ្នកជំនួញខាងកសិកម្មមួយក្នុងប្រទេសដែរ។ គ្រួសារនេះធ្វើចម្ការធំៗអស់ជិត20ជំនាន់ តែមកដល់ជំនាន់លោកតារបស់ជីមីនបែរត្រូវរលំព្រោះស្នាដៃពួកជនខិលខូចទៅវិញ។

  ទោះបីធ្លាក់ខ្លួនដល់បាតក៏ពិតមែនតែវិន័យ ទំនៀមទម្លាប់វិញនៅបន្តគ្មានថ្ងៃសាបសូន្យទេ ជាពិសេសគឺទោសដែលកូនចៅបានធ្វើខុសនឹងតែម្តង។ ស៊យអីជីមីនបានសាងកំហុសមួយហើយ ដែលតាំងពីតូចមកដល់20ឆ្នាំស្តើងនេះមិនដែលខុសឡើយ។

«ម៉ាក់!» ជីមីនចាប់ញ័រខ្លួនទទ្រើតពេលមកដល់ផ្ទះភ្លាមក៏មានអ្នកម្តាយកាន់រំពាត់កញ្ចាស់មុឺនឆ្នាំចាំស្រាប់។ គាត់មើលមុខគេដោយទឹកមុខខឹងសម្បារ មិនពេញចិត្តដែលកូនបាត់ពីផ្ទះមិនឲ្យដំណឹងអីបន្តិច។

«ដឹងថាម៉ោងប៉ុន្មានហើយទេ ជីមីន? ម៉ាក់ប្រាប់កូនថាម៉េច?» គាត់ខឹងដែលជីមីនហ៊ានល្មើសនឹងបទបញ្ជាផ្ទៃក្នុងរបស់គ្រួសារបែបនេះ។ កន្លងមកធ្វើបានតែកាន់តែធំគឺកាន់តែពិបាកណែនាំហើយ។

«គឺកូនសុំទោសកូនមិនបានដឹងពេលវេលា ហើយគេងផ្ទះមិត្តដោយមិនបានប្រាប់អ្នកម៉ាក់» ជីមីនកុហកមនុស្សចាស់ទាំងញ័រមាត់ រាងកាយគឺឈរមិនត្រង់តែក៏ព្យាយាមបកស្រាយក្នុងចិត្តខ្លាចត្រូវរំពាត់ ហើយក៏ខឹងនឹងខ្លួនឯងដែលបណ្តោយឲ្យខ្លួនក្លាយជាបែបនេះទៅកើត។

«ចូលក្នុងបន្ទប់ហើយសម្អាតខ្លួនទៅ ហើយសម្រាកផង បន្តិចទៀតម៉ាក់យកស៊ុបទៅឲ្យ»  សំណាងលើសំណាងហើយដែលម្តាយរបស់គេមិនស្តីបន្ទោសឬដាក់ទណ្ឌកម្មលើគេ មើលទៅគាត់ដូចជាយល់ពីគេច្រើន។ ជីមីនឮម្តាយដេញឲ្យទៅសម្រាកក៏រហ័សឡើងទៅខាងលើទាំងអារម្មណ៍មិនល្អមិនដឹងថាខ្លួនឯងបានធ្វើខុសឬអត់?

   ផ្ទះថ្មពីរជាន់ គ្មានអ្នកបម្រើតែជាកេរដែលសល់ពីលោកតារបស់ជីមីន។ គ្រួសារនេះមិនចេះលក់សម្បត្តិដែលសល់ពីដូនតាទេវាអាប់។ណាមួយផ្ទះនេះនៅក្នុងក្រុងទោះវាថ្លៃ តែវាសមរម្យឲ្យគ្រួសារនេះនៅបានម៉្យាងមានកូនប្រុសតែម្នាក់ច្បាស់ជាងាយស្រួល។

រឿង Just Remembered Me!Where stories live. Discover now