ភាគទី24: ស្រឡាញ់ប្រពន្ធ

331 16 0
                                    

   ភូមិគ្រឹះ ថាឡេសុី

  ឡានស៊េរីទំនើបបោះពួយយ៉ាងលឿនសម្តៅទៅកន្លែងចតឡាន អ្នកសង្ហាដែលជាម្ចាស់បញ្ជានោះចេញពីរថយន្តដោយជះរាងសង្ហាមកមិនខ្មាសខ្មោច។ នាយឈានជើងតិចៗសម្តៅទៅកាន់ភូមិគ្រឹះដែលវាជាពេលញុាំអាហារទៅហើយ អ្នកនៅក្នុងផ្ទះក៏កំពុងរង់ចាំនាយដូចគ្នា។ នាយដើរមកដល់អង្គុយក្បែរប្រពន្ធឯភ្នែកចេះតែរេមើលឆ្វេងស្តាំរកមើលអ្វីក៏មិនដឹង។

«រកមើលអីហ៎េសយ៉ុន?» អ្នកជាឪពុកកាលបើឃើញកូនធ្វើភ្នែកលិបលបែបនេះក៏ចាប់សួរឡើង ដ្បិតកូនប្រុសបង្ហាញកាយវិកាមិនគួរឲ្យទុកចិត្តឡើងមកធ្វើឲ្យអ្នកឯទៀតដែលរួចតុឆ្ងល់ព្រមគ្នា។

«ប៉ាចុះឡានីនមិនមកញុាំបាយទេ?» យ៉ុនហ្គីសួររកប្អូនស្រីព្រោះតាំងពីព្រឹកមកនាងមិនទៅរកគេសោះឥឡូវក៏មិនឃើញមកញុាំបាយទៀតអត់នឹងឆ្ងល់មិនបានពិតមែន។

«នាងនៅក្នុងបន្ទប់ ប៉ាឲ្យម៉ែដោះយកអាហារទៅឲ្យហើយឯងធ្វើអីឲ្យប្អូនខឹងហ៎េសបានជាមកវិញមុខមិនរីកបែបនេះ?» ប៉ាយ៉ុនហ្គីសួរទៅកាន់កូនប្រុស លោកមិនបានដឹងរឿងអីសោះស្រាប់តែកូនស្រីមកដល់មិនមាត់រកអ្នកណាមួយម៉ាត់ហើយរត់ត្រុយទៅបន្ទប់ផ្ទាល់ខ្លួន។

«ឈ្លោះគ្នាជាមួយប្រុសក្មេងហើយក៏មិនដឹងប៉ា» ថេយ៍លូកមាត់

«កុំនិយាយអញ្ចឹងថេយ៍ នីនគេមិនដល់ថ្នាក់នឹងទេ» គ្រាន់តែប្អូនពៅនិយាយអីប៉ះពាល់ជាមួយប្អូនស្រីនាយបន្តិចក៏និយាយការពារភ្លាម។ អ្នកណាក៏ដឹងថានាយនេះលម្អៀងប៉ុណ្ណាជាប្អូនដូចគ្នាតែមិនសូវស្រឡាញ់ថេយ៍ទាល់តែសោះ ប្រហែលមកពីថេយ៍ចូលចិត្តនៅក្បែរលោកតាហើយមើលទៅ។

«ឈប់និយាយទៅញុាំបាយ» ម៉ាក់របស់ពួកគេកាត់ឃើញកូនៗទាស់សម្តីគ្នាស្មានតែគាត់សប្បាយចិត្តណាស់ឬ។ ចិត្តជាម្តាយគ្រាន់តែចង់ឃើញកូនៗចេះយោគយល់ ឱនលំទោន ស្រឡាញ់គ្នាគាត់សប្បាយចិត្តពេកហើយ។

«បាទ!» កូនៗទាំងពីរឆ្លើយព្រមគ្នា ចំណែកប្រពន្ធយ៉ុនហ្គីមិននិយាយអីមួយម៉ាត់។ ទោះការចូលគ្រួសារនេះហើយក្តីក៏មិនចង់ទៅនិយាយអីប៉ះពាល់បំពានលើអ្នកណាសុំតែមួយសុខទៅគឺបានហើយ។

រឿង Just Remembered Me!Where stories live. Discover now