ភាគទី20: ប្រគល់ជូនម្ចាស់ដើមវិញ

341 16 0
                                    

  ភ្នំណាំសានឮឈ្មោះហើយនរណាក៏លាន់មាត់សរសើរចង់ទៅលេងចង់ទៅជាន់លើដីនៅទីនោះផ្ទាល់ណាស់។ ទីនោះល្បីថាជាទឹកដីសក្តិសិទ្ធិ ហើយមានជំនឿមួយដែលគេជឿតគ្នាមកតាំងពីយូរណាស់មកហើយថាបើប្រសិនគូស្នេហ៍ទៅជាមួយគ្នា ហើយចាក់សោនៅទីនោះច្បាស់ជាក្លាយជាគូពេញមួយជីវិត ឯមិត្តភាពវិញគឺគ្មានថ្ងៃបែកបាក់ទេ។

   ថ្ងៃនេះមានតែគូស្នេហ៍ពីរគូ និងមិត្តភក្តិ រវាងជីមីននិងឡានីនប៉ុណ្ណោះដែលលោកតាអនុញ្ញាតឲ្យមកជុំគ្នាបានហេតុថាចាស់ៗគួរតែនៅផ្ទះវិញល្អជាង។ អ្នកដែលមកទីនេះគឺច្រើនណាស់ចង្អៀតប្រជ្រៀតគ្នាឈរសឹងមិនជាប់។ ជីមីនឃើញឱកាសល្អក៏ស្ទុះទៅរកយ៉ុនហ្គីដែលនៅដាច់ដោយឡែកពីប្រពន្ធថ្មីថ្មោងរបស់គេ។

«ខ្សែកេបស់ខ្ញុំនៅលោកមែនទេ?»

«ជារបស់ឯង?»

«ត្រូវហើយឲ្យខ្ញុំវិញមករឿងនៅយប់នោះយើងអាចបំភ្លេចវាចោលបាន» ជីមីននិយាយទៅកាន់មនុស្សម្នាក់ទៀតដែលខ្លួនធ្លាប់ខូចខាតជាមួយសម្តីមុឺងម៉ាត់ម៉ដ្ឋចត់មិនលេងសើច។ គេស្រឡាញ់ខ្សែកនេះស្មើជីវិត គេមិនខ្វល់ថាត្រូវលះបង់អ្វីទេ។ តែពាក្យសម្តីគេធ្វើឲ្យយ៉ុនហ្គីជ្រួញចិញ្ចើមគិតទៅវិញ។

«នៅឲ្យស្ងៀម» មិនដឹងជាកម្លាំងអ្វីរុញច្រាននាយឲ្យលើកខ្សែកឡើងបំពាក់លើកគេដូចជាគូស្នេហ៍ដែលស្រឡាញ់គ្នាណាស់អញ្ចឹងទាំងដែលគេជាអ្នកបោកប្រាស់ចិត្តជីមីន។ ឯជីមីនបានត្រឹមឈរស្ងៀមចាំគេបំពាក់ឲ្យប៉ុណ្ណោះវិនាទីនេះគេមិនអាចកម្រើកខ្លួនបាបទេ។

«យ៉ុនហ្គី!» មានក្តីសុខមិនបានប៉ុន្មាន សំឡេងតូចឆ្មាប្រពន្ធរបស់នាយបន្លឺឡើងហៅនាយ។ ជីមីនបានត្រឹមឈរមើលប្តីប្រពន្ធរបស់គេចាក់សោជាមួយគ្នា ខ្លួនពេលនេះយល់ថាទទេស្អាតណាស់។

«អ៎េ! ស្រីស្អាត» នៅមិននៅមិនដឹងជានរណាមកអូសដៃគេហើយហៅគេមិនសមភេទគេសោះ។ មើលចុះគេស្លៀកពាក់ជាមនុស្សប្រុស ហើយសក់ខ្លីទៀតមកហៅបែបនេះបែកមាត់សមណាស់។

«ខ្ញុំមិនមែនស្រី» ជីមីនងាកមកថាឲ្យមនុស្សប្រុសចំពោះមុខខឹងណាស់មនុស្សឆ្កួតស្អីមកហៅបែបនេះអារម្មណ៍មិនល្អជាមួយទាល់តែសោះ។ តែមនុស្សប្រុសសង្ហាម្នាក់នោះបែរជាញញឹមញាក់ចិញ្ចើមដាក់គេហើយបង្ហាញសកម្មភាពគួរឲ្យចង់ទះណាស់។

រឿង Just Remembered Me!Where stories live. Discover now