ភាគទី35: តាមលួង

363 22 0
                                    

   មន្ទីរពេទ្យ

  ថ្ងៃនេះជាលេសនាំជីមីនទៅមន្ទីរពេទ្យដើម្បីពិនិត្យកូនក្នុងផ្ទៃថេយ៉ុងត្រូវលាក់ទាំងជុងហ្គុក និងគ្រួសារថាមកលេងលោកតា ណាមួយកំពុងគេចពីនាយថែមទៀតផង។ តែវាក៏ជាការពិតមែនបន្ទាប់ពីចេញពីមន្ទីរពេទ្យហើយពួកគេច្បាស់ជាទៅពុំខានទេគ្រាន់តែឈប់បន្តិចតាមផ្លូវប៉ុណ្ណឹងមានខុសឯណា។

  ជីមីនដើរចូលបន្ទប់ពិនិត្យជាមួយគ្រូពេទ្យសង្ហាខាបព្រលឹងទាំងភិតភ័យបារម្ភពីសុខភាពកូនផង បារម្ភខ្លាចមានអ្នកដឹងផង។ កើតមកជាមនុស្សដែលខុសគេបែបនេះទើបត្រូវរស់នៅលាក់លៀមពេញមួយជីវិត។ នៅពេលគ្រូពេទ្យចាប់ពិនិត្យជីមីនក៏តាំងបិទភ្នែកព្រឹមៗលបមើលតិចតួចដែរធ្វើឲ្យថេយ៉ុងដែលឈរជិតគ្រែសម្លឹងមើលនោះលួចសើចមិនឈប់ទេ បន្ទាប់ពីរួចរាល់ទើបអាចក្រោកចេញបាន។

«សុខភាពកូនក្នុងផ្ទៃល្អណាស់ អាប់ប៉ាត្រូវតែខំញ៉ាំអាហារបំប៉នបន្តទៀតណា» លោកគ្រូពេទ្យនិយាយទៅកាន់ជីមីនដែលគេងលើគ្រែធ្វើស្លឺមិនដឹងអីនោះដោយស្នាមញញឹមទាក់ចិត្ត។ តែអ្នកដែលសប្បាយចិត្តបែរជាថេយ៉ុងទៅវិញ៖

«ក្មួយពូឆ្លាតណាស់ នេះទិញនំឲ្យប៉ាតូចឯងញ៉ាំមិនខាតលុយពិតមែន» ថេយ៉ុងស្រែកអរតិចៗមិនបានដឹងថាអ្នកដែលមើលថែជីមីនដិតដល់គឺជាយ៉ុនហ្គីទៅវិញទេ។ នឹកស្មានតែខ្លួននេះមើលថែគេបានល្អប៉ុណ្ណាទៅចំមែន។

«អរគុណហើយលោកគ្រូពេទ្យ» ជីមីនវិញមិនបានទៅខ្វាយខ្វល់ជាមួយថេយ៉ុងអីច្រើននោះទេគេនិយាយអរគុណទៅកាន់លោកគ្រូ ពេទ្យដោយស្នាមញញឹមសប្បាយចិត្ត។

«មិនអីទេអញ្ចឹងខ្ញុំទៅសិនហើយ» លោកគ្រូ ពេទ្យរៀបចំឥវ៉ាន់រួចទើបលាជីមីននិងថេយ៉ុងចេញទៅខាងក្រៅដើម្បីឲ្យពួកគេបាននិយាយគ្នា

. . . . . . . . . . .

   ផ្ទះលោកតា

  ថ្ងៃបាក់រសៀលបន្តិចទើបពួកគេបានមកដល់ផ្ទះតារបស់ថេយ៉ុង ដែលពួកគេកាន់ឥវ៉ាន់សំពីងសំពោនគ្រប់មុខគ្រប់សព្វ។ កុំឲ្យមានពាក្យថាមកលេងចាស់គ្មានអ្វីផ្ញើសូម្បីចេកមួយស្និតនោះអី។ ថេយ៉ុងរត់ចូលក្នុងផ្ទះយ៉ាងលឿនទុកដាក់ផ្លែឈើនិងរបស់ផ្សេងៗចោលក្នុងផ្ទះបាយនិងរត់មកឱបលោកតាយ៉ាងមានក្តីសុខ។

រឿង Just Remembered Me!Donde viven las historias. Descúbrelo ahora