ភាគទី42: អូនសុំឲ្យបងបើកបេះដូងឲ្យអូនម្តងបានទេ?

364 18 0
                                    

ខុនដូ

ជីមីនព្យាយាមគ្រប់វិធីសួរអ្នកគ្រប់គ្នាក្នុងក្រុមហ៊ុនពីដំណើររបស់យ៉ុនហ្គី ទើបដឹងថានាយចេញទៅមុននេះបន្តិច។ ហេតុនេះហើយទើបនាយតូចតាមដានគេរហូតបានមកដល់ខុនដូដូចនេះ។ កម្លោះតូចដើរតាមគេរហូតដល់មុខបន្ទប់ខុនដូ តែភ្លាមៗអ្នកខាងនោះបែរជាងាកក្រោយយ៉ាងលឿនដូចជាដឹងមុន។

«មករកអី?» យ៉ុនហ្គីងាក្រោយសួរទៅកាន់អ្នកដែលតាមខ្លួនមកជាយូរនោះដោយកាយវិកាមិនពេញចិត្តជាខ្លាំង។ នេះប្រុងដើរដល់ឋានព្រះចន្ទក៏មិនដឹង មិនគិតពីសុខភាពកូនក្នុងផ្ទៃសោះ។

«លោកកើតអី? ហេតុអ្វីមិនត្រឡប់ទៅភូមិគ្រឹះវិញ ឬក៏នៅមិនទាន់កាត់ចិត្តពីនាងបាន? ខ្ញុំសុំទោសផងដែលធ្វើជាជនទីបីបំបែកស្នេហាលោក» ជីមីនយំខ្សឹកខ្សួលប្រឹងនិយាយទៅកាន់នាយដោយអារម្មណ៍ឈឺចាប់អួលពេញដើមទ្រូង។ ហើយប្រឹងឱនមុខចុះមិនព្រមងើបសម្លឹងនាយអីបន្តិច។

«ឈប់! កុំនិយាយអីដែលគ្មានបានការតទៀតទៅ ឯងជាមនុស្សដែលខ្ញុំបានជ្រើស កុំអារកាត់តាមអារម្មណ៍ឆ្កួតៗរបស់ឯងអី» យ៉ុនហ្គីចាប់ទទួលដឹងនូវអារម្មណ៍មួយដែលប្រាប់ឲ្យនាយកុំធ្វើឲ្យក្មេងនេះឈឺចាប់អី។ នាយបកស្រាយតាមដែលអាចធ្វើទៅបាន កុំឲ្យជីមីនមានអារម្មណ៍អន់ចិត្តអីទៀត។

«ខ្ញុំដឹង!» ជីមីនយំដង្ហក់ និយាយថាដឹងទាំងនៅយំហ៊ូដូចក្មេងមិនចេះធំ

«បើឯងនៅមិនឈប់យំទេនោះខ្ញុំខឹងឯងហើយ» នាយធ្វើពុតជាខឹងជីមីនវិញទាំងដែលគេខំតាមមកដល់ទីនេះទៅហើយ។ ចំជាមនុស្សប្រុសដែលពិសពុលសម្បូរល្បិចគ្រប់ប្រភេទមែន។

«លោកឈប់ខឹងទៅណា» ជីមីនធ្វើមុខគួរឲ្យស្រឡាញ់ដាក់នាយ មិនតែប៉ុណ្ណោះនៅយំខ្លាំងៗថែមទៀតពិតជាគួរឲ្យអាណិតណាស់មិនគួរណានាយដាច់ចិត្តធ្វើបែបនេះដាក់សោះឡើយ។

«ឈប់តាមខ្ញុំគេមើលមកឯងដូចតាមញ៉ែខ្ញុំអញ្ចឹង និយាយឲ្យអាក្រក់ស្តាប់គឺតាមប្រុសដល់ខុនដូ» នាយតូចខំតាមអង្វរនាយ តាមយល់ចិត្តដូចកាលពីប៉ុន្មានឆ្នាំមុនវិញហើយតែនាយបែរជានិយាយបែបនេះដាក់គេទៅវិញវាពិតជាគួរឲ្យខឹងណាស់

រឿង Just Remembered Me!Where stories live. Discover now