ភាគទី32: បែកគ្នា

390 23 0
                                    

  ពេលថ្ងៃ

  ដោយហេតុថាក្រុមហ៊ុន និងភូមិគ្រឹះថាឡេសុីនៅឆ្ងាយទើបពួកគេមិនត្រឡប់ទៅវិញបែរជាជ្រើសរើសការញុាំអាហារថ្ងៃត្រង់នៅក្នុងក្រុមហ៊ុន ឬហាងនៅជិតៗ។ ថ្ងៃនេះយ៉ុនហ្គីមិនបាននៅញ៉ាំបាយក្នុងក្រុមហ៊ុនដូចធម្មតាទេគឺនាយបែរជាមកបបួលជីមីនទៅញុាំអាហារជាមួយគ្នាទៅវិញ៖

«មីន! ម៉ោះទៅញ៉ាំបាយជាមួយគ្នា» យ៉ុនហ្គីនិយាយយ៉ាងសោះកក្រោះទៅកាន់ជីមីនធ្វើឲ្យនាយតូចរាងភ្ញាក់បន្តិច។ ប៉ុន្តែត្រូវធ្វើធម្មតាមកវិញពេលដែលអ្នកឯទៀតសម្លឹងទៅពួកគេពេញដោយចម្ងល់។

«ខ្ញុំ-ខ្ញុំមិនទៅបានទេ?» ជីមីនតែងតែបាក់ស្បាតនៅពេលដែលនៅក្បែរនាយ គេសន្យានឹងថេយ៉ុងគេនឹងរឹងមាំ ប៉ុន្តែចំពោះបុរសនៅពីមុខខ្លួននេះវិញគេមិនអាចធ្វើវាបានទេ។

«មិនបានទេគ្រូពេទ្យផ្តាំខ្ញុំឲ្យជួយមើលថែឯង ដូច្នេះរាល់របបអាហាររបស់ឯងគឺខ្ញុំជាអ្នកចាត់ចែង» យ៉ុនហ្គីនិយាយដោយប្រើពាក្យសមរម្យ ឯបុគ្គលិកផ្សេងៗឃើញសកម្មភាពពួកគេហើយស្មានថាជាគូស្នេហ៍ទៀតផង។ ដល់ថ្នាក់នាំគ្នាខ្សឹបខ្សៀវញញឹមបិទមាត់មិនជិត តែយ៉ុនហ្គីមិនខ្វល់ស្រាប់ហើយ។

«ឆាប់ទៅ!» ដោយអាការៈអៀននឹងអ្នកឯទៀតចេះតែសម្លឹងមើលគេបែបនេះទើបជីមីនរហ័សក្រោកពីកន្លែងអង្គុយធ្វើការរបស់ខ្លួន និងដើរទៅមុនយ៉ុនហ្គី។

«អៀនហើយ?» ឃើញជីមីនដើរទៅមុនក៏តាំងសួរខ្លួនឯងតិចៗលួចអស់សំណើចក្នុងចិត្ត។ នាយទើបតែឃើញជីមីនបង្ហាញកាយវិកាគួរឲ្យស្រឡាញ់ខ្លាំងលើកនេះទេ។ កូនរបស់គេពិតជាកំហូចណាស់ហើយបានជានាយតូចទៅជាបែបនេះបាន។

   Skip

  ងាកមកកាន់ឡានីនវិញនាងមិនបានមកញុាំអាហារថ្ងៃត្រង់ជាមួយពួកគេទាំងពីរទេ គឺនាងបានណាត់ជួបមនុស្សម្នាក់។ ហើយម្នាក់នោះជាក់ច្បាស់ណាស់ថាជាមនុស្សតែម្នាក់ដែលនាងបានវាយគេនៅភ្នំណាំសាននោះ ហើយជាដៃគូសហការក្រុមហ៊ុននាងផងដែរ។ ពួកគេទាំងពីរទៅអង្គុយកន្លែងដាច់ស្រយាលក្នុងភោជនីយដ្ឋានដែលពុំសូវមានមនុស្សដើរកាត់ដើម្បីនិយាយគ្នា។

រឿង Just Remembered Me!Where stories live. Discover now