Episode 14 : ប្ដីខ្ញុំ ខ្ញុំចេះមើលថែហើយ!

486 45 0
                                    

«រោគចិត្ដ»

ឌឹប~អូយ៎!!!
មួយកែងជើងធ្ងន់កណ្ដុក ជាន់លើជើងរាងក្រាស់ពេញទំហឹង បណ្ដាលអោយនាយភ្លាត់សំលេង ស្រែកឡើងមក!

«យ៉ុនហ្គី..កើតអ្វីមែនទេ?»កានដា ប្រញាប់ដើរមកមើល បង្ហាញការយកចិត្តទុកដាក់ មិនមើលក្បាលប្រពន្ធគេនៅទីនេះសោះឡើយ។

«គ..គឺគ្មានអីទេ»រាងក្រាស់ព្រលេះដៃនាងចេញបន្តិច លួចមើលទៅទឹកមុខអាល្អិត ហាក់កំពុងតែមានកំហឹងជាប់ទ្រូងតែទ្រាំមិនព្រមនិយាយ តែគួរអោយចង់សើចច្រើនជាងសម្រាប់នាយ។

«ខ្ញុំចង់ទៅផ្ទះ!»រាងតូចជ្រែកចូលប្រលោះកណ្ដាល ពោលទៅកាន់យ៉ុនហ្គីទាំងមុខស្មើរធេង ជាពិសេសនៅពេលបានឃើញកានដា នាងកំពុងព្យាយាមទាក់ទាញចំណាប់អារម្មណ៍ពីរាងក្រាស់ដូច្នេះ។

«ចាំបន្តិចទៀតបានទេ?បងរវល់ ការងារ»
«អញ្ចឹង ខ្ញុំទៅវិញហើយ» ថារួច មិនចាំយូរ ជីមីនក៏ប្រញាប់ដើរចេញទៅយ៉ាងលឿន ។ មិនខ្ចី ទុកពេលអោយរាងក្រាស់បាននិយាយតបតរសូម្បីបន្តិច នេះមិនប្រាប់ ក៏ដឹងដែរថាកំពុងខឹង។

«គេតែងតែបែបនេះមែនទេ?»កានដា លូកមាត់ សួរទៅយ៉ុនហ្គី ដោយគិតថា រាងក្រាស់ម្ដេចនឹងអាចស្រលាញ់មនុស្សមិនមានហេតុផលបែបនេះបានទៅ?តាមធម្មតា គេរើសណាស់ មិនងាយជួបមនុស្សដែលនាយពេញចិត្ដឡើយ កុំថាឡើយនាង រង់ចាំគេរាប់ឆ្នាំ មកហើយនោះ។

«គួរអោយស្រលាញ់ទៅវិញទេ! ខ្ញុំទៅសិនហើយ ខ្លាចគេខឹង!» យ៉ុនហ្គីញញឹម រួចក៏រំដោះខ្លួនចេញទៅ ដោយមិនភ្លេចលាពូសេមផងដែរ។ ដោយឡែកនាង ក្រមុំ រៀងអន់ចង់ បានត្រឹមតែងក់ក្បាល មើលនាយក្រាស់ពីចំងាយដោយមិនមាត់ករ គ្រាន់តែក្នុងចិត្តសឹងតែផ្ទុះចេញមកទៅហើយ។

«យ៉ាងម៉េច ប្រច័ណ្ឌអ្ហេះ?»រាងក្រាស់ ដើរតាមពីក្រោយក្មេងខ្លះដែលមុខក្រញ៉ូវ បន្ថែមល្បឿនជើងកាន់តែលឿន ហាក់បីមិនចង់អោយនាយតាមទាន់អញ្ចឹង។

«ហុឹះ? ខ្ញុំហ្នឹងប្រច័ណ្ឌលោក? ស្រមៃទាំងថ្ងៃ!» ជីមីន ងាកក្រោយសំលក់ រាងក្រាស់ បន្តិច មុននឹងបោះជំហានបន្តទៅមុខទៀត។

បង្រ្កាបស្នេហ៍កូនហង្ស♡︎ (Complete)Where stories live. Discover now