Episode 15 : ក្មេងល្ងង់! គ្មានហេតុផល

466 43 0
                                    

«គឺ..ខ្ញុំស្មានតែ យ៉ុន គេឈឺ ជីមីន មិនដឹង ទើប....»

«អរគុណសម្រាប់សន្ដានចិត្ដល្អដាក់ប្ដីខ្ញុំ តែមិនអីទេ ខ្ញុំជាប្រពន្ធ ជាតួនាទីរបស់ខ្ញុំ ស្រាប់ហើយ..អ្នកនាងគ្រាន់តែជាអ្នកក្រៅប៉ុណ្ណោះ..មិនច្បាស់ដូចខ្ញុំជាប្រពន្ធទេដឹង??!»ជីមីន តបធម្មតា ដើរមកគៀកដៃយ៉ុនហ្គីជាប់ ហុចទឹកខ្ញីអោយនាយ ដោយមិនស្រដីរកនាយមួយម៉ាត់ តែបែរជាមកនិយាយរកខុសត្រូវ សុីសាច់ហុតឈាមជាមួយកានដាឯណេះទៅវិញ។

«មីន..» រាងក្រាស់ស្រដីឈ្មោះក្មេងល្អិតតិចៗ បំណងមិនអោយគេនិយាយអ្វីលើសលប់ខ្លាំងពេកដាក់នាងក្រមុំដែលធ្វើទឹកមុខមិនត្រូវ បានត្រឹមញញឹមសើរៗ ដាក់យ៉ុនហ្គី។

រាងតូចមុខមិនស្រស់ គេមើលដឹងថាស្រីម្នាក់នេះ លាក់ពុត ល្បិចកលយ៉ាងណា កោតតែប្រុសចិត្ដខ្មៅនេះមើលមិនដឹង ឆ្លាតគ្រប់រឿង តែបែរមកល្ងង់ ជឿលើស្រីម្នាក់នេះថាជាមនុស្សសុភាពរាបសារទៅវិញ!?

°°°°°

ក្រឡេកមកមើលផ្ទះចាស់បាក់បែកមួយកន្លែង ស្ថិតនៅក្នុងចំការតែរបស់ឪពុកចាងមីង។ រាងកាយតូច ខោអាវដាច់រញ៉េរញ៉ៃ ខ្លួនប្រាណ ពោរពេញដោយស្លាកស្នាម បន្សល់ពីការធ្វើរឿងទាំងអស់នោះហើយ។រីឯដៃទាំងគូរ ត្រូវបានជាប់ច្រវ៉ាក់នឹងក្បាលគ្រែ ក្នុងបន្ទប់ឈើបាក់បែកងងឹតស្លុង។

«អ្ហឹមម..»គូលីង បបូរមាត់ស្លេកស្លាំង ជើងទាំងគូរញ័រទទ្រើកកម្រើកមិនរួចសូម្បីតែដៃ ល្ហិតល្ហៃដៃជើង ខួរក្បាលដក់ឡើងរឿងរ៉ាវអាក្រក់ជាច្រើន កើនអារម្មណ៍ទៅជាខ្លាច ភ្លាមៗ ។

«ដឹងខ្លួនហើយ?»ចាងមីង បើកទ្វារចូលមកទាំងមុខស្មើរធេង មនុស្សគេនេះចិត្តឆៅ ពូកែចងគំនុំ មិនថារឿងតូចតាចក៏ដោយ។

«អ្ហឹក..ល..លោកធ្វើស្អី..លែងខ្ញុំទៅ..» អាល្អិតគូលីងគ្មានកំលាំងរើបម្រះ ខណៈឃើញចាងមីង កាន់សារុាំងថ្នាំអ្វីមកមិនដឹង ចាក់ទៅលើស្បែករបស់គេ។

«ថ្នាំបង្កើតអារម្មណ៍!»គេញញឹមចុងមាត់ ហាក់មិនបានដឹងថាខ្លួនឯងកំពុងតែបំផ្លាញ់មនុស្សម្នាក់ដែលមិនដឹងអ្វី ។

បង្រ្កាបស្នេហ៍កូនហង្ស♡︎ (Complete)Where stories live. Discover now