Episode 39 : ផលកម្ម!

837 50 7
                                    

   ពីរបីថ្ងៃក្រោយ...
   -មន្ទីរពេទ្យ
   «នេះជាលទ្ធផលតេស្តឈាមរបស់អ្នកនាង បានចេញមកហើយ» លោកដុកទ័រ កាន់ក្រដាសមួយច្បាប់ ពោលទៅកាន់នាងក្រមុំ ដែលកំពុងអង្គុយរង់ចាំយ៉ាងអន្ទះអន្ទែង។
   «តើខ្ញុំកើតអ្វីទៅលោកគ្រូពេទ្យ?»
   «អ្នកនាងកំពុងតែផ្ទុកមេរោគ HIV » សម្ដីយ៉ាងប្រាកដប្រជា របស់ដុកទ័រ ធ្វើឱ្យនាងក្រមុំកានដា ធ្លាក់ថ្លើមក្ដុក! ដៃចាប់ផ្ដើមញ័រ ទទ្រើក រកកលទឹកភ្នែក។
   «សូមអ្នកនាងធ្វើចិត្ត ហ្នឹងថែទាំងសុខភាព របស់ខ្លួនឯងផង នេះថ្នាំ ត្រូវលេបវាជារៀងរាល់ថ្ងៃ»
   ដុកទ័រ ពោលលួងលោមផ្លូវចិត្ត ព្រមទាំងហុចថ្នាំប្រចាំកាយមកអោយនាងក្រមុំ។
 
   តឹបតឹបតឹប
  សម្រឹបជើងញាប់រន្ថើន របស់គ្រូពេទ្យ  កំពុងអូសគ្រែរុញអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរម្នាក់សម្ដៅចូលមក កាន់ បន្ទប់ICU ។ស្របនឹងដំណើររបស់កានដា កំពុងចេញមកល្មម...
    «ព...ពុក» បបូរមាត់ក្រៀមស្លេក ព្យាយាមតាមសម្លឹងមើលមនុស្ស ដែលពេទ្យរុញចូលមកមុននេះ ហាក់ស្រដៀងៗតែមិនច្បាស់នឹងភ្នែកទាល់តែសោះ។
     មិនអស់ចិត្ត នាងក៏ប្រញាប់រត់ទៅតាមមើលអោយជាក់ ច្បាស់នឹងភ្នែក
ប៉ុន្តែភ្លាមៗ កែវភ្នែកក៏ធ្លាយទឹកថ្លាឈ្វេងចេញមក..
    «អ្ហឹកៗ ពុក!!!» សំនៀងទួញសោក បន្លឺ ខ្លាំងៗ ស្របនឹងជើងត្របាញ់ ទៅរក រាងកាយចំណាស់ ដោយការស្លុតចិត្ដ ពន់ពេក ជាពិសេសរាងកាយចាស់ជរាដែលដាបដោយឈាមក្រហមឆ្អៅពេញខ្លួន។
     «ពុក..ពុកដឹងខ្លួនឡើង ហុឹកៗ» ទឹកភ្នែកជោគថ្ពាល់ ព្យាយាមរុលខ្លួន ទៅរកអ្នកជាឪពុក !
     «អ្នកនាង ចូលទៅមិនបានទេ សាច់ញាតិអ្នកជម្ងឺ សូមរង់ចាំខាងក្រៅ»
     «អ្ហឹក សូមជួយគាត់ផង» នាងក្រមុំ លើកខ្នងដៃ ជូតទឹកភ្នែក អង្វរលន់តួដល់ ដុកទ័រ ជាខ្លាំង ។
    ឃើញដូច្នោះ ដុកទ័រ ក៏ងក់ក្បាល ផ្ដល់ទំនុកចិត្តដល់នាង យ៉ាងហើចណាស់ក៏បានធ្វើអោយនាង ធូរចិត្តមកវិញខ្លះដែរ។
     «នាង ជាកូនស្រីរបស់គាត់មែនទេ?» សុខៗ ស្រាប់តែមាន បុរសវ័យ30ប្លាយ ម្នាក់ដើរចូលមក ខណៈដៃកាន់បង្វិចរបស់ពូសេមមកជាមួយ..
     «ចា..ចាស៎?» បបូរមាត់ញ័រទទ្រើក ឆ្លើយតបទៅវិញ!
     «នេះជាអីវ៉ាន់របស់គាត់ ខ្ញុំឃើញគាត់ សម្រាន្តនៅបង់សាធារណៈ ពីរបីថ្ងៃមកហើយ»
     «អ..អរគុណហើយ» នាងទទួលយក ទាំងរំជួលចិត្ដ មិននឹកស្មានថា អ្នកជាឪពុក ជម្នះរកនាងដល់ទីក្រុងនោះឡើយ។ នាងអង្គុយយ៉ាងស្ងៀមស្ងាត់ បង្ហូរទឹកភ្នែកពេញផែនថ្ពាល់
    «កូនស្រីអកតញ្ញូ ម្នាក់នេះ ធ្វើឲ្យពុកលំបាកពេកហើយ» ដៃក្ដាប់ជាយអាវ អោនសម្លឹងទៅក្រោម សង្ងំយំ មុខបន្ទប់ICU
    ទីបំផុត កម្មពារដែលនាងបាន សាងទាំងប៉ុន្មាន ក៏ធ្លាក់មកលើនាងវិញគ្មានលោះសូម្បីបន្តិច។ ជីវិតដែលធ្លាក់ដល់បាតសមុទ្រ បែបនេះមែនទេ? គំនុំ ដែលនាង តែងតែព្យាយាមចង់ធ្វើបាប អ្នកដទៃ សងផលមកវិញ ដោយការគ្មានសេសសល់ បង់ចោលទាំងកិត្តិយស កេរ្តិ៍ឈ្មោះ ។
   _ វិមាន មីន
   សម្រែកក្មេងយំ លាន់រំពង នាយតូច ដែលជាម្ដាយ ព្យាយាមចង់ចូលទៅលួងលោមកូន តែបែរជាទទួលបានការហាមឃាត់ ពីអ្នកមើលថែទាំងក្មេង ស៊ូយ៉ុងទៅវិញ?!
    «អ៊ុំ..ខ្ញុំចង់ប៉ះកូន..» រាងតូចងាក ទៅកាន់ ម៉ែដោះ ដែលមានសិទ្ធិ ឆុងទឹកដោះគោ អោយកូនរបស់ខ្លួន ទាំងន័យអង្វរករ។
    «ក្មេងយំ គឺដោយសារអ្នកប្រុសហ្នឹងហើយ នៅមានមុខមកចង់ប៉ះក្មេងទៀត?»ស្រ្តីចំណាស់ សម្លុត មកវិញ ជាហេតុធ្វើឱ្យជីមីន ភ័យឈានជើងថយក្រោយវិញភ្លាម។
    ដោយឡែក ស៊ូយ៉ុង ពេបមាត់តិចៗ ឌឺដង ទៅកាន់អាល្អិត  កុំថាឡើយនាងជាអ្នកសុីឈ្នួល មិនគោរពគេ សូម្បីតែកញ្ចះអ្នកបម្រើ ក៏មិនអោនក្បាលដាក់ មនុស្សឆ្កួតនេះដែរ។
     នាយតូច បានត្រឹម ជៀសទៅម្ខាង
រំពៃមើលទៅហ្គូរីនតូច ដោយការចង់ថ្នាក់ថ្នម នៅលើដៃ។
     ប្រូស!
   ក្មេងតូច ដួលច្រងាប់ច្រងិល ភ្លាមៗ កាលបើ នាងស៊ូយ៉ុង ដើរបំបុក យកទារកទៅខាងលើ ដើម្បីដាក់អោយគេង។
     «អ្ហឹក!»ជើងជាមិនទាន់ទាំងស្រួលបួល ក៏ត្រូវមក ភ្លាត់ ថែមទៀត បបួលអោយកាយញ័រញាក់ មុខរបួស ផ្ញោចឡើងមក។
     ឃើញគេឈឺ ដូច្នេះ ម្នាក់ៗបែរជាឈរមើល មិនព្រមហ៊ានជួយ អ្នកណាហ៊ានជំទាស់ហ្នឹងម៉ែដោះឃោរឃៅនេះបានទៅ មិនស្រួលនឹងត្រូវដេញចេញដោយកលល្បិចរបស់គាត់ផងឬមិនដឹង។
     «រំអួយ បើជាកូនខ្ញុំ ត្រូវថែមមិនខាន» ពោលយ៉ាងក្រអឺតក្រទម រួច គាត់ ក៏ដើរចេញ ទៅបាត់ មិនខ្វល់សូម្បីបន្តិច ។
   គ្រូក~គ្រូក
  សម្លេងកូរពោះបន្លឺឡើង! ឃ្លានទៀតហើយ មួយថ្ងៃនេះគេញុាំច្រើន ក៏នៅតែឃ្លាន អាងថា មានអ្នកផ្គត់ផ្គង់ តែងតែទិញនំចំណី មកដាក់ពេញៗ ទូនោះអី!
    «អឹម..ទៅរកយ៉ុនយ៉ុនសិន!» ក្មេងល្អិតប្រញាប់ក្រោកថ្មមៗ នឹកដល់អ្នកខាងណោះ តែម្ដង។
    មិនបង្អង់យូរ ក៏រហ័ស ទៅរកពូតៃកុងឡាន អោយគាត់ជូនខ្លួនទៅក្រុមហ៊ុនរបស់យ៉ុនហ្គី។

   @M.J GROUP
    ជីមីន ចុះពីលើឡាន ដោយដៃកាន់តុក្កតា អោបជាប់នៅទ្រូង បោះជំហានចូលខាងក្នុង ដោយស្នាមញញឹមត្រលប់មកវិញ។
    «ក្មេងមកពីណា..មិនអាចចូលផ្ដេសផ្ដាសបានទេ»ពូសន្តិសុខ រហ័សចូលមក ឃាត់ដំណើររាងតូច ។
    «គ..គឺមីន មករកលោកពូទេ យ៉ុនយ៉ុននៅខាងក្នុងនោះ!»នាយតូច លើកដៃចង្អុល ទៅខាងក្នុង ប្រាប់ពូសន្តិសុខ អោយបានដឹង។
    «អញ្ចឹង ឯងទាក់ទងទៅពូឯងមក» គាត់ហាក់អេះអុញ ពុំព្រមអោយជីមីនចូល  ព្រោះមិនដឹងថា ជាក្មេងខ្ចាត់ព្រាត់មកពីណា សំអាងថា មានអ្នកស្គាល់នៅខាងក្នុង តើអាចជឿជាក់បានយ៉ាងម៉េចទៅ?
    « អោយ មីន ចូលទៅណា ចូលតែម៉ាភ្លែតទេ »ពោល ចប់ ក្មេងល្អិត រុលចូលទៅខាងក្នុង ដោយមិនស្ដាប់ការ ឃាត់របស់សន្តិសុខ ឡើយ។
    តែកម្លាំងស្ដួចស្ដើង ក៏ត្រូវ ពូសន្តិសុខគ្រៀកជាប់ ទឹកភ្នែកក៏ហូរមកឈូ។
    « អ្ហឹក លែងមីនទៅ មីនទៅរកយ៉ុនយ៉ុន»
    «មិនបានទេ បើឯងនៅចចេស ទៀត ពូហៅប៉ូលិសមកចាប់ឯងទៅប៉ុស្តិ៍ហើយ ស្រួលមិនស្រួល គេយកឯងទៅពេទ្យ វិកលចរិត ពូមិនធានាទេ»
    «ហុឹកៗ»អាល្អិតប្រឹងកញ្ច្រោល មិនខ្វល់ខ្លួនឯងសូម្បីតែបន្តិច ពេលនេះ ម៉ោងនេះ គេចង់ជួប យ៉ុនយ៉ុន របស់គេខ្លាំងណាស់ ។
      ១ម៉ោងក្រោយមក
    ក្រឺង~ក្រឺង
  សំលេង ទូរស័ព្ទរោទ៍បន្លឺឡើង ក្នុងបន្ទប់ប្រជុំ ច្បាស់ណាស់ប្រាកដជារបស់ អគ្គនាយកក្រុមហ៊ុននេះហើយ។
    «អាឡូ! »យ៉ុនហ្គី លើកទូរស័ព្ទនិយាយ!
   (ជា លោក មីន យ៉ុនហ្គី មែនទេ?)
    «បាទ!»នាយ ឆ្លើយ យ៉ាងកំបុត មិន ដឹងថា ជានរណា ខលមកចំពេលកំពុងប្រជុំដូច្នេះឡើយ។
    (សូមលោកមីន មកប៉ុស្តិ៍ប៉ូលិសបន្តិចបានទេ.. ពេលនេះកំពុងមានក្មេងមិនប្រក្រតីម្នាក់ មានបំណង ចូលទៅអុកឡុកក្នុងក្រុមហ៊ុនរបស់លោក អោយសំអាងថា ជា មនុស្សរបស់លោក) ប៉ូលិស
    «ខ្ញុំមិនស្គាល់ទេ»
   ទូត!!
ចប់ប្រយោគ  នាយ ចុចបិត ទូរស័ព្ទចោល បាត់ទៅ! បន្ទោស នាយក៏មិនត្រូវ អ្នកណា ចង់បន្លំ មកធ្វើជាមនុស្សរបស់មីន យ៉ុនហ្គីនោះពិតជាមិនខ្លាចស្លាប់មែន។ ក្រៅពី ជីមីន នាយគ្មាននរណា ទៀតទេ។
      «និយាយតរទៅ!» រាងសង្ហា ប្រាប់ទៅកាន់ អ្នកក្នុងអង្គប្រជុំ ដើម្បីបន្តទៀត។
    
    TO BE CONTINUED..
 








បង្រ្កាបស្នេហ៍កូនហង្ស♡︎ (Complete)Where stories live. Discover now