Episode 25 : ត្រលប់មកចំការតែ

456 48 0
                                    

«ហ្ហិ...អូនអត់អីទេ!» ជីមីន ញញឹមញញែម ដាក់រាងក្រាស់ ទាំងពុំសូវសម ខណៈខ្លួនគេឡើងញ័រអស់ទៅហើយ វាឈឺចាក់ជ្រៀបទៅដល់បេះដូង ឯណោះ ។

«នេះជា...»សុងតេដែល ស្ងាត់អស់ជាយូរ ក៏សម្រេចចិត្តហើបមាត់សួរឡើង មើលទៅ ទំនាក់ទំនងពួកគេក៏មិនមែនធម្មតានោះឡើយ មានទាំងពាក្យវោហាសព្ទបងអូន ឡើងផ្អែមរលួយទៀតផង។នេះបើយកទៅប្រាប់ អ្នកស្រី អារី គាត់ច្បាស់ជាសប្បាយចិត្ត រំភើបពេញមួយខែពុំខាន ដែលកូនប្រុសគាត់ អាចចេះមានស្នេហា ដូចជាមនុស្សធម្មតាបែបនេះ។

«ឆាប់ទៅ!» រាងក្រាស់មិនឆ្លើយ តែបែរជាអូសដៃ ជីមីន ចូលទៅខាងក្នុងធ្វើមិនដឹង បណ្ដាលអោយសុងតេ ដែលសួរមុននោះ ជ្រួញចិញ្ចើមចូលគ្នា មិនយល់តែម្ដងសោះឡើយ។

@ថ្ងៃបន្ទាប់
ព្រលឹមស្រាងៗ ទឹកសំណើម ដក់គ្រប់ដើមស្មៅ ខៀវស្រងាត់។ ខណៈនោះ សម្រឹបជើង រត់ប្រឡែងលេង ពីចម្ងាយសម្ដៅមកកាន់ភូមិ ទាំងស្នាមញញឹមពព្រាយ។
អាល្អិត ស្ថិតក្នុងឈុត ធ្វើដំណើរ យ៉ាងស្រស់ស្អាត ដើរផង លោតផង ពីមុខរាងក្រាស់ ដែលដើរតាមពីក្រោយគេត្រុកៗ។

@ថ្ងៃបន្ទាប់ ព្រលឹមស្រាងៗ ទឹកសំណើម ដក់គ្រប់ដើមស្មៅ ខៀវស្រងាត់។ ខណៈនោះ សម្រឹបជើង រត់ប្រឡែងលេង ពីចម្ងាយសម្ដៅមកកាន់ភូមិ ទាំងស្នាមញញឹមពព្រាយ។អាល្អិត ស្ថិតក្នុងឈុត ធ្វើដំណើរ យ៉ាងស្រស់ស្អាត ដើរផង លោតផង ពីមុខរាងក្រាស់ ដែលដើរតាមពីក្រោយគេត្រុកៗ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«អ្នកប្រុស!» លោកមេភូមិ រួមទាំងភរិយា ឈរចាំរួចជាស្រេច ដើម្បីជូនដំណើរយ៉ុនហ្គីក្នុងការត្រលប់ទៅវិញ លើកលែងតែសុងតេ នឹង គ្នីគ្នាដទៃទៀត គឺនៅប្រចាំការនៅតំបន់នេះ។

«លាសិនហើយ.. » នាយ ពោលលាយ៉ាងគួរសមទៅកាន់លោកមេភូមិ រួចក៏អោនគោរពលា អ្នកមានវ័យចំណាស់ទាំងពីរ មុននឹងចេញដំណើរទៅ!

ជីមីន ទឹកមុខស្លីស្លឺ នៅពេលនាយក្រាស់ដែលនៅលើខ្នងសេះ ហុចដៃមកអោយខ្លួនចាប់ដូច្នេះ! កាយវិការបែបនេះ រាងតូចគេសឹងតែភ្លេចថាត្រូវធ្វើបែបណាបន្តរបាត់ទៅហើយ។

បង្រ្កាបស្នេហ៍កូនហង្ស♡︎ (Complete)Where stories live. Discover now