Episode 24 : អាការៈចំលែកៗ

448 47 0
                                    

«អូនភ្ញាក់តាំងពីពេលណា?» នាយក្រាស់ បែរមកវិញ វ៉ាក់អឺនឹងក្មេងល្អិតដែលកំពុងដេកបើកភ្នែកភ្លឹសៗ មើលមកកាន់នាយមិនដាក់ ភ្នែក។

«......» ជីមីន មិនស្រដី រវល់តែភ្លឹកនឹងសម្រស់របស់អ្នកម្ខាងទៀត ធ្វើឱ្យស្នាមញញឹមមិនដឹងខ្យល់អ្វីរបស់គេ
លេចឡើងភ្លាមៗ ។

«ហុឹះ!» យ៉ុនហ្គី អស់សំណើច បន្តិច មុននឹង ដើរទៅដាក់ខ្លួនអង្គុយក្បែរជីមីន ទាំងហួសចិត្ដ!
យល់ថា ជីមីនមិនដូចមុននោះទេ គេប្រែប្រួលស្រឡះ ផ្លាស់ប្តូពី ភាពឆ្នាស់ឆ្នើម ញ៉េញប៉ះមិនបាន
មកជា ស្រទន់ កែវភ្នែកទទេរស្អាត រកនូវភាពកាចមួយគ្មាននៅក្នុងខ្លួន។

«ឃ្លានដែរទេ?!»
«អ្ហឺមម ឃ្លាន..ឃ្លានណាស់ អ្ហឹក» រាងតូច ឆ្លើយទាំងអួលដើមករ មិនអោយគេឃ្លាន ម្ដេចបាន
បើគេអត់បាយតាំងពីម្សិលមិញមកម្ល៉េះ។

«ឆាប់មកញុាំមក..» លឺរាងក្រាស់ពោលដូច្នោះ អាល្អិតមិនចាំយូរ ក៏រហ័សក្រោកក្រេះ រត់ទៅរកយ៉ុនហ្គីយ៉ាងលឿន ខណៈខ្លួនប្រាណដណ្ដប់ដោយអាវសាមីសរ នឹងខោខ្លី បញ្ចេញនូវគល់ភ្លៅ យ៉ាងច្បាស់។

«អុឹម.. ប..បងចង់ទៅណាមែនទេ?»ជីមីន ដាក់ខ្លួនអង្គុយញុាំសុខៗ ស្រាប់តែឃើញយ៉ុនហ្គី បម្រុងនឹងដើរចេញទៅណាក៏មិនដឹង!? មិនមែនថាចង់ទៅចោលគេទៀតហើយទេមែន?

«បងទៅជួបមីងយ៉ូបន្តិច! អូនចាំនៅទីនេះសិនហើយ» គ្រាន់តែយ៉ុនហ្គី ចេញទៅបាត់ភ្លាម អាល្អិតក៏ចាប់ផ្តើមស្លេកមុខ ងាកមើលឆ្វេងស្ដាំទាំងភ័យបុកពោះមិនតិចនោះទេ

ក្រាក...
ថាអីចេះខុស!? យ៉ុនហ្គីចេញទៅបាត់មិនទាន់បានប៉ុន្មានផង នាងក្រមុំកានដា ទម្លុះទ្វារចូលមកដោយក្ដីខឹងសម្បារបាត់ទៅហើយ! នាងដើរតាំងៗមករករាងតូច ដែលកំពុងញាត់អាហារចូលមាត់ ទាំងកម្រោល÷

ផាច់~
«ព្រោះតែឯង ទើបយ៉ុនហ្គី បដិសេធយើង អាក្មេងចង្រៃ!!» ផ្ទៃមុខតូចស្ដើង រងនូវកម្លាំងជាទំងន់ បណ្ដាលអោយបែកមាត់ចេញឈាមរឹមៗតាមគេមមាត់មួយរំពេច។
កែវភ្នែកដក់ដោយទឹកថ្លា ញ័រជើងតតាត់ ខណ:ដៃមួយចំហៀងរបស់នាង លើកមកច្បាមសក់ក្បាលរាងតូចពេញៗដៃ ទាំងកំហឹង។

បង្រ្កាបស្នេហ៍កូនហង្ស♡︎ (Complete)Tempat cerita menjadi hidup. Temukan sekarang