បុរសក្នុងសុបិន

388 32 0
                                    

សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំឈ្មោះ Jungwon ។ ឆ្នាំនេះខ្ញុំមានអាយុ23ឆ្នាំទៅហេីយ ប៉ុន្តែខ្ញុំមិនធ្លាប់មានបទពិសោធន៍ទាក់ទងអ្នកណាម្នាក់សូម្បីម្ដង។ ត្រង់ចំណុចនេះខ្ញុំក៏មិនសូវយល់ប៉ុន្មានដែរ ពីព្រោះបេះដូងរបស់ខ្ញុំហាក់គ្មានចន្លោះសម្រាប់នរណាម្នាក់ឡេីយប្រៀបដូចជាប់សោរអញ្ចឹង។ ម្យ៉ាងទៀតទោះបីខ្ញុំខំបេីកចិត្តទទួលយកក៏នៅតែមិនបានផល ជាពិសេសមនុស្សដែលខ្ញុំបានស្គាល់គឺខ្ញុំមេីលមិនចូលភ្នែកទាល់តែសោះ រហូតធ្វើឲ្យគេយល់ច្រឡំថាខ្ញុំជាមនុស្សដែលគ្មានបេះដូង ហុហុ។

តាមពិតទៅ ខ្ញុំតែងមានអារម្មណ៍ថាខ្លួនឯងជាប់ជំពាក់នឹងនរណាម្នាក់មករហូត ព្រោះខ្ញុំឧស្សាហ៍យល់សប្តិឃេីញរឿងចម្លែកៗជាច្រេីន។ ជាពិសេសវត្តមានបុរសម្នាក់តែងតែបង្ហាញខ្លួននៅក្នុងសុបិនមួយនោះ ប៉ុន្តែខ្ញុំមិនដែលឃេីញមុខរបស់គេច្បាស់ឡេីយ បានត្រឹមឃេីញបបូរមាត់របស់គេឧទានឈ្មោះរបស់ខ្ញុំល្វេីយៗ និងប្រាប់ថានឹកជានិច្ច។ ពីដំបូងខ្ញុំរៀងភិតភ័យនឹងសុបិនបែបនេះ ប៉ុន្តែយូរៗទៅខ្ញុំក៏ស៊ាំហេីយថែមទាំងមានគំនិតចង់ស្វែងរកអាថ៌កំបាំងនៃសុបិន ព្រោះខ្ញុំគិតថាបុរសម្នាក់នោះមានអ្វីពាក់ព័ន្ធនឹងខ្ញុំ ហើយខ្ញុំក៏ចង់ដឹងពីចំណងនិងសម្ព័ន្ធភាពរវាងខ្ញុំនិងគេដូចគ្នា។ រហូតដល់ថ្ងៃមួយ គ្រប់យ៉ាងដែលខ្ញុំងឿងឆ្ងល់និងចង់ស្វែងរកស្រាប់តែបង្ហាញឡេីងនៅពេលដែល...

ខ្ញុំជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ហើយសន្លប់មិនដឹងខ្លួនអស់ជាច្រេីនថ្ងៃ!!

នៅពេលនោះខ្ញុំត្រូវបានគេនាំទៅកន្លែងមួយដែលសុទ្ធតែព្រៃទាំងអស់។ នៅទីនោះស្រស់ស្អាតខ្លាំងណាស់ប្រៀបបាននឹងព្រៃវេទមន្តក្នុងព្រេងនិទាន។ ដេីមឈេីជាច្រើនបែកមែកសាខាដុះតម្រៀបជួរអមសងខាងផ្លូវ ខ្យល់អាកាសបរិសុទ្ធ ធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយ និងចាប់ផ្តើមប្រៀបធៀបទីនេះ និងទីក្រុងដែលខ្ញុំរស់នៅ ព្រោះនៅទីក្រុងពោរពេញទៅដោយផ្សែងពុល បរិយាកាសអាប់អួរ សម្បូរអគារខ្ពស់ៗ និងមមារញឹកដែលផ្ទុយពីទីនេះមានភាពស្រស់បំព្រង ផាសុខភាព និងភាពស្ងប់សុខ។

ការចងចាំដ៏ស្រស់ស្អាត (ចប់)Where stories live. Discover now