អតីតកាល 1

98 19 0
                                    

នារីម្នាក់នោះបាននាំខ្ញុំមកវិមានមួយដែលមានសភាពចាស់ទ្រុឌទ្រោម ប៉ុន្តែនៅតែបង្ហាញពីប្រណិតភាពរបស់វា។ នាងសម្ដៅទៅបន្ទប់កញ្ចក់មួយដែលធំទូលាយ ហើយរហ័សប្រាប់ខ្ញុំឲ្យចូលទៅខាងក្នុងជាមួយ។

"នៅទីនេះអាចធ្វើឲ្យលោកចងចាំរឿងអតីត!"

"ពិតមែនឬ? តែថា..." ខ្ញុំរំភើបនៅពេលឮសម្ដីរបស់នាង ប៉ុន្តែខ្ញុំអាចទុកចិត្តមនុស្សប្លែកមុខដូចនាងបានដោយរបៀបណាទៅ?

"មិនទុកចិត្តខ្ញុំមែនទេ?"

ខ្ញុំងក់ក្បាលបញ្ជាក់ចម្លើយធ្វើឲ្យនាងញញឹមចុងមាត់។ បន្ទាប់មកនាងចាប់ផ្តើមណែនាំខ្លួនឲ្យខ្ញុំស្គាល់។

"ខ្ញុំឈ្មោះ Camellia ជាទេពធីតាពូកែដឹង ហើយអាចឲ្យមនុស្សដឹងពីអតីតកាល!"

"ហេតុអ្វីបានជានាងចង់ជួយខ្ញុំ?" ខ្ញុំនៅតែឆ្ងល់ដែលនាងចង់ជួយខ្ញុំដោយគ្មានមូលហេតុ។

"ប្រហែលមាននិស្ស័យជាមួយលោកហើយ!"

"ក្រែងចង់ដឹងទំនាក់ទំនងរបស់លោកនិង Jay មិនអញ្ចឹងឬ?!"

ខ្ញុំស្រាប់តែស្ងប់ចិត្ត ហើយលែងសង្ស័យអ្វីទាំងអស់ តាមមេីលប្រហែលខ្ញុំអន្ទះសារចង់ដឹងរឿងរបស់ Jay និងខ្ញុំខ្លាំងពេកហេីយ។ ភ្លាមនោះខ្ញុំស្រាប់តែអង្វរ Camellia ឲ្យជួយខ្ញុំដេីម្បីអាចដឹងពីរឿងរ៉ាវអតីតកាល។

Camellia ប្រេីវេទមន្តរបស់នាងរួចចង្អុលទៅកាន់ផ្ទាំងកញ្ចក់ធំមួយ។ វិនាទីនោះរូបភាពជាច្រេីនស្រាប់តែផុសឡេីងក្នុងកញ្ចក់ដែលអាចឲ្យខ្ញុំឃេីញរូបភាពនៃអតីតកាលរបស់ខ្លួនជាមួយនិងJay។

សម្លេងតន្ត្រីបន្លឺឡើងយ៉ាងលន្លង់លន្លោចនាកណ្ដាលយប់ស្ងាត់។ កាយតូចរបស់ Jungwon ប្រែចុះឡេីងព្រោះរសាប់រសល់គេងមិនស្ងប់ព្រោះបានឮបទភ្លេងកំសត់ដែលកំពុងរសាត់ល្វេីយៗ។

រាងតូចស្ទុះក្រោកពីគ្រែរួចសម្ដៅទៅមាត់បង្អួចដែលចំហចោល។ គេសម្លឹងមេីលទៅខាងក្រៅដែលមានសភាពភ្លឺតិចៗដោយសារពន្លឺព្រះចន្ទ។ គ្រានោះដែរគេចាប់ភ្លឹកចំពោះវត្តមានរបស់នរណាម្នាក់ដែលកំពុងអង្គុយលេីដេីមឈេី ហើយដៃមានកាន់ស្លឹកឈេីផ្លុំជាបទភ្លេងយ៉ាងពិរោះ។

ការចងចាំដ៏ស្រស់ស្អាត (ចប់)Where stories live. Discover now