ក្ដីស្រឡាញ់ និងការលះបង់

196 25 4
                                    

Jungwon's POV

ខ្ញុំដួលចុះមួយទំហឹងនៅពេល Camellia ព្រមដោះលែង។ ទឹកភ្នែករបស់ខ្ញុំស្រក់ចុះមកព្រោះមិននឹកស្មានមានរឿងបែបនេះកេីតឡេីង។ វិនាទីនោះខ្ញុំឃេីញ Jay សម្ដៅមករកខ្ញុំយ៉ាងលឿនដោយក្រសែភ្នែកព្រួយបារម្ភ។

Jay អោបខ្ញុំយ៉ាងណែន ហើយគេញញឹមស្រាលនៅពេលប្រាកដចិត្តថាខ្ញុំមិនមានគ្រោះថ្នាក់។ រំពេចនោះសម្លេងរបស់ Camellia ស្រាប់តែបន្លឺឡេីង។

"ឯងសំណាងខ្លាំងណាស់ Jungwon! សំណាងដែលអាចយកបានបេះដូងរបស់ប្រុសម្នាក់នេះ!!"

Camellia និយាយទាំងទឹកភ្នែក។ កែវភ្នែករបស់នាងពោរពេញដោយក្ដីឈឺចាប់ ព្រោះនាងតូចចិត្តដែល Jay នៅតែស្រឡាញ់ខ្ញុំរហូត គ្មានថ្ងៃកែប្រែ។

"សុំទោស Camellia!" Jay ពោលដោយទឹកមុខស្រពោន គេមានអារម្មណ៍ខុសចំពោះនាង។ ក្ដីស្រឡាញ់មិនអាចបង្ខំបានឡេីយ ប៉ុន្តែគេត្រេកអរដែល Camellia មានបំណងល្អចំពោះគេកន្លងមក។

"អរគុណដែលចង់ជួយខ្ញុំ ប៉ុន្តែខ្ញុំមិនត្រូវការបែបហ្នឹងឡេីយ!"

"ហេតុអ្វីលោកមិនគិតពីខ្លួនឯងខ្លះអញ្ចឹង Jay?" Camellia សួរសំណួរដែលចាក់ដោត។ នាងមិនគាំទ្រដែល Jay លះបង់ក្ដីសុខ និងសេរីភាពខ្លួនឯងដេីម្បីខ្ញុំដោយសុខចិត្តរស់នៅឯកា និងឈឺចាប់តែម្នាក់ឯងអស់រយៈកាលជាយូរ។

"ព្រោះ Jungwon ជាក្ដីសុខរបស់ខ្ញុំនោះអី! ឃេីញគេបានសុខ ខ្ញុំក៏សប្បាយចិត្ត!"

ចម្លើយរបស់ Jay ធ្វើឲ្យខ្ញុំក្ដុកក្ដួលជាពន់ពេក។ ខ្ញុំអាចមេីលឃេីញភក្ដីភាពរបស់គេថាគេស្រឡាញ់ខ្ញុំប៉ុណ្ណាដល់ថ្នាក់ហ៊ានលះបង់គ្រប់យ៉ាងដេីម្បីខ្ញុំ។

"ដល់ពេលដែលឯងត្រូវលះបង់ដេីម្បីគេម្ដងហេីយ Jungwon!" Camellia និយាយមកកាន់ខ្ញុំដោយទឹកមុខសោះកក្រោះ។ តេីខ្ញុំអាចលះបង់អ្វីសម្រាប់ Jay បានទៅ? តែមិនថាអ្វីទេ ខ្ញុំនឹងយល់ព្រមដោយក្ដីស្ម័គ្រចិត្ត។

"ឈប់ភ្លាម Camellia!" Jay ព្យាយាមបញ្ឈប់សម្ដីរបស់នាង ប៉ុន្តែខ្ញុំរហ័សនិយាយកាត់។

"តេីខ្ញុំអាចលះបង់សម្រាប់គេដោយវិធីណា?"

"បេីឯងព្រមរស់នៅទីនេះជំនួស គេនឹងបានទៅចាប់ជាតិ!"

You've reached the end of published parts.

⏰ Last updated: Oct 15, 2023 ⏰

Add this story to your Library to get notified about new parts!

ការចងចាំដ៏ស្រស់ស្អាត (ចប់)Where stories live. Discover now