មនុស្សធ្លាប់ស្គាល់

145 24 0
                                    

ពេលល្ងាចឈានចូលមកដល់។ ខ្ញុំអង្គុយសម្លឹងមេីលព្រះអាទិត្យដែលហៀបនឹងអស្ដង្គត។ បរិយាកាសប្រែក្លាយជាស្រងេះស្រងោចដែលដុតកម្លោចខ្ញុំឲ្យនឹកដល់ផ្ទះ មិនដឹងថាប៉ានិងម៉ាក់កំពុងបារម្ភប៉ុណ្ណាទេ តែខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីរង់ចាំពេលវេលាកំណត់មកដល់នឹងអាលបានទៅជួបពួកគាត់វិញ។

"កំពុងគិតពីអី?" សម្លេងមានទឹកដមរបស់ Jay បន្លឺឡើងដែលនាំឲ្យកែវភ្នែករបស់ខ្ញុំងេីយសម្លឹងមុខគេដោយស្វ័យប្រវត្តិ។

"គ្មានអីទេ!" ខ្ញុំញញឹមស្រាលៗ ព្រោះមិនចង់ឲ្យគេដឹងថាខ្ញុំកំពុងតានតឹង តែអាការៈរបស់ខ្ញុំមិនអាចលាក់គេបានឡេីយព្រោះគេភ្នែកមុតខ្លាំងណាស់។

"កំពុងនឹកដល់ផ្ទះ?" គេសួរចាក់ចំចំណុច។ ខ្ញុំបានត្រឹមងក់ក្បាលទាំងមុខស្ងួតចេស ព្រោះនឹកអ្នកផ្ទះខ្លាំងពិតមែន។

"មិនយូរទេ ឯងនឹងបានត្រឡប់ទៅវិញ!" គេយកដៃអង្អែលខ្នងរបស់ខ្ញុំជាការលួងលោម។ គេជាមនុស្សម្នាក់ដែលកក់ក្ដៅខ្លាំងណាស់។

"កុំពិបាកចិត្តអី!!'

"អរគុណណាស់ Jay !" ខ្ញុំឧទានឈ្មោះគេទាំងញាប់ញ័រ ហើយក៏មិននឹកស្មានថាខ្លួនឯងនឹងឆាប់ស្និទ្ធស្នាលជាមួយគេបែបនេះធ្វេីដូចធ្លាប់ស្គាល់គ្នាតាំងពីជាតិណា។

ខ្ញុំដកដង្ហើមធំសារជាថ្មី។ ខ្ញុំចាប់ផ្តើមនៅមិនសុខ ខួរក្បាលគិតពីនេះពីនោះមិនឈប់រហូតទាក់ត្រឹមរឿងរបស់ Jay។ គេមិនព្រមប្រាប់អ្វីមកកាន់ខ្ញុំទាល់តែសោះ ដែលធ្វើឲ្យចម្ងល់របស់ខ្ញុំនៅជាប់គាំងមិនទាន់អាចដោះស្រាយបាន។

បន្ទាប់ពីនោះJay បាននាំខ្ញុំទៅកន្លែងមួយដេីម្បីលំហែព្រោះគេមិនចង់ឲ្យខ្ញុំមានអារម្មណ៍តានតឹង។ គេយល់ពីខ្ញុំច្បាស់ដល់ហេីយ គួរឲ្យស្រឡាញ់មែន!!

មួយស្របក់ក្រោយមក ពួកយើងមកដល់កន្លែងមួយដែលមានដេីមឈេីស្រស់ស្អាតអមតាមមាត់ទន្លេមួយដែលវែងសន្លឹម។ សត្វអំពិលអំពែកជាច្រើនកំពុងហោះហេីរនិងទុំនៅតាមមែកឈេីដែលញ៉ាំងឲ្យទីកន្លែងនេះមានពន្លឺភ្លឺភ្លែតគួរឲ្យចង់គយគន់។

ការចងចាំដ៏ស្រស់ស្អាត (ចប់)Where stories live. Discover now