អតីតកាល 2

108 19 0
                                    

ទំនាក់ទំនងរវាង Jay និង Jungwon ផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេស្រឡាញ់គ្នាខ្លាំងណាស់ និងជាដៃគូដ៏សាកសម។

ពួកគេកាន់ដៃគ្នាដេីរក្នុងពិធីបុណ្យមួយដែលមានភាពអ៊ូរអរ។ មនុស្សម្នាជាច្រើនចូលរួមពិធីបុណ្យនេះដេីម្បីបណ្ដែតប្រទីបបួងសួងសុំសេចក្ដីសុខ។

Jay និង Jungwon បណ្ដេីរគ្នាទៅកាន់តូបដែលតម្រៀបគ្នាយ៉ាងស្អេកស្កះ ពួកគេមានបំណងទិញប្រទីបយកទៅបណ្ដែតជាមួយគ្នា។

បន្ទាប់ពីទិញប្រទីបរួច ពួកគេឆ្លៀតចូលមេីលតូបផ្សេងទៀតដែលដាក់តាំងរបស់ប្លែកៗជាច្រេីន។ Jungwon ចាប់អារម្មណ៍នឹងខ្សែកមួយខ្សែដែលមានបន្តោងកែវបញ្ឈររាងទ្រវែង។ ដោយឃើញរាងតូចពេញចិត្ត Jay បានទិញខ្សែកនោះជាអំណោយសម្រាប់ Jungwon។

Jay បំពាក់ខ្សែកឲ្យរាងតូច ព្រមទាំងញញឹមដោយក្ដីពេញចិត្ត។ បន្ទាប់មកពួកគេធ្វើដំណើរទៅកាន់មាត់ទន្លេដេីម្បីបណ្ដែតប្រទីបជាមួយគ្នា តែនៅពេលកំពុងដេីរស្រាប់តែមានក្មេងប្រុសម្នាក់រត់មកបុក Jay ធ្វើឲ្យជ្រុះប្រទីបរបូតចេញពីដៃដែលជាប្រផ្នូលមិនសូវល្អ។

ពួកគេបកមកទិញប្រទីបថ្មី ប៉ុន្តែពេលកំពុងទិញ Jay ត្រូវបាននរណាម្នាក់តាមឲ្យត្រឡប់ទៅវិញជាបន្ទាន់ ហើយពេលនោះសមាសធាតុពិតរបស់ Jay ក៏ត្រូវបានបែកធ្លាយដូចគ្នា។

"សូមព្រះរាជបុត្រយាងទៅកាន់រាជវាំងវិញ!"  សេនាម្នាក់ពោលទៅកាន់ Jay ហើយសម្ដីរបស់គេធ្វេីឲ្យ Jungwon ស្រឡាងកាំង និងមិនចង់ជឿនូវអ្វីដែលបានឮ។

"បងជាព្រះរាជបុត្រឬ?" Jungwon រកកលចង់យំ ព្រោះមិននឹកស្មានថា Jay មានរឿងលាក់បាំងចំពោះខ្លួន។ វិនាទីនោះគេរហ័សរត់ចេញទៅយ៉ាងលឿន ទោះ Jay ចង់ឃាត់ និងបកស្រាយប្រាប់យ៉ាងណាក៏មិនទាន់។

"សូមទ្រង់យាងព្រះរាជបុត្រ!" កងសេនាពោលសារជាថ្មី រួចប្រញាប់នាំ Jay ទៅកាន់ព្រះរាជវាំង។

នៅថ្ងៃដែលកងសេនាបានមកតាម គឺពេលនោះព្រះមាតាបិតារបស់ Jay បានណែនាំបុត្រីស្ដេចម្នាក់ដល់ Jayប៉ុន្តែគេរហ័សបដិសេធនិងប្រាប់ពីទំនាក់ទំនងរបស់គេនិង Jungwon ហើយព្រះរាជានិងព្រះមហេសីក៏មិនបានជំទាស់អ្វីឡេីយ។

ការចងចាំដ៏ស្រស់ស្អាត (ចប់)Where stories live. Discover now