ការពិត

97 18 0
                                    

រាប់ចាប់ពីពេលដែល Camellia មកជួប Jungwon Jungwon សោកសង្រេងជាខ្លាំងរហូតមានគំនិតចង់សម្លាប់ខ្លួន។ គេយល់ថារស់នៅបន្តក៏លែងមានន័យទៀតដែរ ព្រោះមនុស្សដែលគេជឿជាក់និងទុកចិត្តបំផុតបែរជាក្បត់គេទៅវិញ។

នៅពេលយប់ Jungwon បានទៅកាន់ជ្រោះមួយដែលគេស្គាល់ថាជាជ្រលងផ្ដាច់និស្ស័យ។ មនុស្សដែលលោតចូលជ្រលងជ្រោះនេះនឹងត្រូវស្លាប់ក្លាយជាវិញ្ញាណដែលមិនអាចទៅចាប់ជាតិបាន តែថាហេតុអីបាន Jungwon សម្រេចចិត្តធ្វើបែបនេះ?

ចម្លើយគឺ Jungwon ត្រូវបានវិញ្ញាណអាក្រក់សណ្ដំព្រោះផ្លូវចិត្តរបស់គេកំពុងទន់ខ្សោយ។ ចំពោះមូលហេតុដែលវិញ្ញាណនោះធ្វេីបែបហ្នឹងគឺដេីម្បីអាចឲ្យខ្លួនឯងបានទៅចាប់ជាតិ។ លុះត្រាមានអ្នកមកជំនួសកន្លែងទេីបវិញ្ញាណនោះអាចទៅចាប់ជាតិបាន។

Jungwon បានលោតទៅក្នុងជ្រោះនោះ ហើយវិញ្ញាណរបស់គេប្រែក្លាយជាវិញ្ញាណតែលតោលដែលមិនអាចទៅចាប់ជាតិបាន។ ដំណឹងការស្លាប់របស់ Jungwon បានល្បីពីមាត់មួយទៅមាត់ហេីយក៏ឮដល់ត្រចៀករបស់ Jay ដូចគ្នា។

Jay ស្លុតចិត្តខ្លាំងណាស់នៅពេលដែលដឹងរឿងនេះ។ គេអាណិត Jungwon ដែលត្រូវស្លាប់និងក្លាយជាវិញ្ញាណដែលមិនអាចទៅចាប់ជាតិ។ Jay បន្ទោសខ្លួនឯង ព្រោះយល់ថាខ្លួនគេជាមូលហេតុដែលធ្វើឲ្យ Jungwon ត្រូវស្លាប់ ហើយគេក៏មានគំនិតមួយ។

Jay គិតថាខ្លួនឯងនឹងត្រូវស្លាប់ដដែលក្នុងពេលមិនយូរមិនឆាប់។ ដូច្នេះគេនឹងហក់ចូលជ្រលងផ្ដាច់និស្ស័យដេីម្បីឲ្យ Jungwon មានឱកាសទៅចាប់ជាតិ ព្រោះគេចង់លុបលាងទោសកំហុសរបស់ខ្លួនដែលធ្វេីឲ្យ Jungwon ត្រូវឈឺចាប់ ហើយគេក៏លោតចូលជ្រោះនោះនៅពេលយប់។

•••

រូបភាពនៅក្នុងកញ្ចក់ចាប់ផ្ដេីមរលាយបាត់។ Jungwon យំឡើងខ្សោះខ្លួននៅពេលបានដឹងរឿងអតីតកាល។ គេមិននឹកស្មានថា Jay ហ៊ានលះបង់ដល់ថ្នាក់នេះ។ ជាពិសេសគេមិនបានក្បត់ទំនុកចិត្តរបស់ Jungwon ឡេីយ គេស្រឡាញ់ Jungwon ដល់ថ្នាក់ហ៊ានលះបង់ជីវិតនិងដួងវិញ្ញាណ។

Camellia សម្លឹងមេីល Jungwon ដោយក្រសែភ្នែកពិបាកស្មាន។ ភ្លាមនោះរាងកាយរបស់នាងស្រាប់តែរលាយបាត់ ហើយ Jungwon បានត្រឡប់មកបន្ទប់នៅឯផ្ទះរបស់ Jay វិញ។

ការចងចាំដ៏ស្រស់ស្អាត (ចប់)Where stories live. Discover now