Part1(អ៊ីវវឡើងចាស់ហើយហាវគេបង)

736 43 7
                                    

+seul Korea

នៅប្រទេសកូរ៉េនាខែ ធ្នូ មករា និង កុម្ភះ វាជាពេលវាលាដ៏ល្អក្នុងរដូវកាលធ្លាក់ព្រិល រាងតូចច្រលឹងពាក់អាវធំសម្រុងដល់ជង្គុងដៃមានពាក់ស្រោមដៃនិងបង់កន្សែងនៅនឹងកថែមទាំងពាក់ពួកដើរនៅតាមដងវិថីដែរជាសួនសម្រាប់ដើរកម្សាន្តដើរបណ្ដើរនាយស្ដាប់តន្រ្តីបណ្ដើរយ៉ាងរីករាយនឹងស្ងប់ស្ងាត់បំផុត ដើរប្រមានជាមួយម៉ោងទើបរាងស្ដើងមកខនដូរបស់ខ្លួនវិញដែរជាខនដូបែបអភិជននៅកណ្ដាលទីក្រុងនិងជាន់ដែខ្ពស់ជាងគេអាចមើលឃើញពីទេសភាពនៃទីក្រុងសេអ៊ូលទាំងមូលបានយ៉ាងងាយ

           : ថ្ងៃស្អែកយើងឃ្លាតគ្នាហើយសេអ៊ូល ទៅលើកនេះមិនដឹងថាថ្ងៃណាទើបយើងអាចជួបគ្នាម្ដងទៀតទេ (រាងតូចនិយាយទាំងភ្នែករំពៃមើលទៅកាន់អគារធំៗខ្ពស់ៗដែរអមទៅដោយភ្លើងពណ៌យ៉ាងឆើតឆាយ)

Build jakapan saengtam កូនប្រុសច្បងរបស់លោក jakapan នៃត្រកូល saengtam ដែលជាត្រកូលនៃអ្នកជំនួញតមកជាងបីជំនាន់មកហើយ បៀវជាជនជាតិថៃដែរត្រូវមកបន្តការសិក្សាបរិញ្ញាប័ត្រផ្នែក Bussiness នៅសកលវិទ្យាល័យ Hankuk University of Foreign Studies ដែជាសកលវិទ្យាល័យដែរល្បីជាងគេនៅប្រទេសកូរ៉េខាងត្បូង Build ពេលនេះមានអាយុ 23 ឆ្នាំហើយគេក៏បានបញ្ចប់ការសិក្សារ 4 ឆ្នាំដូចគ្នាហើយថ្ងៃស្អែកនេះ Build ត្រូវធ្វើដំណើរទៅប្រទេសថៃវិញហើយដែរធ្វើឲនាយតូចមានចិត្តអាលោះអាល័យនឹងទីដែរខ្លួនបានមករស់នៅរយៈពេលបួនឆ្នាំមកនេះ

+ ប្រទេស ថៃ ទីក្រុង បាងកក

នៅក្នុងវិមាននៃត្រកូលអភិជន Narakun នៅក្នុងបន្ទប់របស់កូនប្រុសពៅនៃត្រកូលនេះបានបង្ហាញពីរាងក្រាសមាំសង្ហាកំពុងតែសម្អាតខ្លួនប្រាណនាពេលព្រឹកប្រលឹមនឹងរៀបចំខ្លួនប្រាណដើម្បីទៅធ្វើការតាមទម្លាប់ប្រចាំថ្ងៃរបស់នាយ

Bible wichapa Narakun ជាកូនប្រុសពៅរបស់លោក wichapa នៃត្រកូលអ្នកជំនួញនាំចេញនិងនាំចូល Narakun អ្នកណាៗក៏ស្គាល់ពីត្រកូលអ្នកមានលំដាប់លេខមួយនៅក្នុងប្រទេសថៃដែរ Bible បានបញ្ចប់ការសិក្សា masters កាលពីឆ្នាំមុននៅទីក្រុង New York ប្រទេសបារាំងផ្នែក Bussiness នៅសកលវិទ្យាល័យ Jonhson Cornell University ហើយពេលនេះនាយមានអាយុ 28 ឆ្នាំហើយនាយត្រូវរ៉ាប់រងការងារក្រុមហ៊ុនទាំងអស់ពីគ្រួសារព្រោះបងប្រុសរបស់នាយមិនចូលប្រលូកក្នុងវិស័យជំនួញទេគេពូកែខាងវិស័យតន្រ្តីជាង

អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]Where stories live. Discover now