Part5(ជ្រូក)

236 25 2
                                    

បន្ទាប់ពីលឈុតនិងថតរូបត្រៀមសម្រាប់មង្គលការរួចហើយ នេះវាក៏ម៉ោង 1 រសៀលទៅហើយបាយមួយគ្រប់ចូលពោះក៏មិនទាន់មានធ្វើឲជ្រូកខ្លះហាវដល់ថ្នាក់មិនសុខក្នុងខ្លួនមួម៉ៅក្ដៅក្រហាយព្រោះហួសម៉ោងត្រូវញាំបាយ

Bible : ហេវឬនៅ (bible ដែរបើកឡានក៏ងាកមកសួរក្មេងឈ្លើយខ្លះព្រោះតាំងពីចេញពីលឈុតមកមិនមាត់អីមួយមាត់ទេប្រហែលជាហេវមិនដឹងព្រោះព្រឹកមិញក៏មិនបានញាំបាយដែរ)

Build : មើលម៉ោងមើសគួរហេវឬអត់ (មើលឆ្លើយចុះបើគេខឹងចាប់បោះក្រៅឡានកុំថាគេខូចមើលចរិកខ្លួនឯងផងគ្មានអាណាប្រដៅបានទេ)

Bible មិនមាត់ព្រោះខ្ជិលឈ្លោះទើបបើកឡានទៅភោជនីដ្ឋានមួយកន្លែង Bible ចុះទៅបើកទ្វាឡានឲ build build បានគេបើកឲចឹងធ្វើខ្មឺតដើរទៅរុយមិនខ្វល់ពីអ្នកខាងក្រោយអីបន្តិច ចូលមកដល់ហាងភ្លាមបៀវកម្មងអាហារភ្លាមកម្មងចង់អស់ពីហាងហើយ

Bible : តែញាំមិនអស់ញាត់ហើយ (គ្នាពីរនាក់ហាវមើលតែជប់លាងមួយគ្រួសារធំចឹងពិតជាខ្ជះខ្ជាយមែនហ៊ានតែសល់ចាប់ញាត់ឲងាប់តែម្ដង)

Build : លោកចាំតែមើលទៅ (build ឆ្លើយទៅ bible ទាំងញញឹមមានទំនុកចិត្តព្រោះនាយជឿជាក់យ៉ាងខ្លាំងថានិងញាំអស់ហើយអាចថែមទៀតហ៎)

Bible : អោយតែអស់តែសល់ណឹងត្រូវហើយ (bible និយាយទាំងមើលទៅ build ហើយលួចញញឹមតិចៗតាមពិតទៅក្មេងម្នាក់នេះក៏គួរឲស្រលាញ់ណា៎ពេលដែរនិយយាចេះស្ដាប់គ្នាបែបនេះ)

ពួកគេបន្តញាំអាហារយ៉ាងរីករាយ រីករាយតែ build ទេ bible អត់រីករាយជាមួយទេគេញាំអស់តែមួយចានណឹងឆ្អែតហើយតែ build វិញកាយញាត់ៗមិនឈប់សោះនេះម្ហូបពេញតុ build ពួយតែឯងអស់ខ្ទិចតែម្ដង នេះនាយត្រូវចិញ្ចឹមជ្រូកពេលរៀបការហើយទៀតហ៎ ចិញ្ចឹមរស់អត់ទេនេះ ទាំងពូកែញាំទាំងពូកែងរមិនដឹងជាកម្មអីរបស់នាយទេដែរត្រូវមកជួបប្រពន្ធលេងមួយបែបនេះ

Bible : ចង់ទៅណាទៀតទេ (bible សួរទៅ build ដែរកំពុងតែគេងអង្អែលពោះមិនឈប់)

Build : មិនដឹងទេ (build ឆ្លើយតែប៉ុន្នឹងក៏ដាក់ខ្លួនគេងក្នុងឡានស្រមុកខុលហាមាត់ទៀតធ្វើឲ bible ហួសចិត្តជាខ្លាំង)

អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]Where stories live. Discover now