Part2(មុខស្មឿកៗ)

259 36 3
                                    

អាហារពេលល្ងាចមួយពេលដែរធ្វើឡើងជាការអបអរដែរកូនប្រុសច្បងនៃត្រកូល saengtam ដែរបានបញ្ចប់ការសិក្សារនឹងវិលត្រឡបមកផ្ទះវិញ ការអបអរនេះក៏រាងប្លែកព្រោះមានការចូលរួមពីគ្រួសារ Narakun ដែរតែវាអាចគ្រាន់តែជាការហូបបាយជាមិត្តភាពក៏ថាបានព្រោះត្រកូលទាំងពីស្និតស្នាលគ្នាតាំងពីជំនាក់លោកតាលោកយាយ build មកម្លេះហើយគ្រួសារពួកគេក៏បណ្ដាក់ទុនជាមួយគ្នាវាក៏អាចណាដែរពួកគេស្និតស្នាលគ្នាដូចគ្រួសារតែមួយ ការញាំអាហារប្រព្រឹត្តទៅយ៉ាងរលូនទើបលោក jakapan នឹង លោក Wichapa ចាប់ផ្ដើមនិយាយសាច់ការពីគោលបំណងនៃការជួបជុំគ្នានេះ

Mr.jakapan : គ្រួសារយើងទាំងពីរាប់អានគ្នាមកជាច្រើនជំនាក់ហើយមែនទេលោកបង (លោក jakapan និយាយទាំងញញឹមទៅកាន់លោក wichapa)

Mr.wichapa : ក៏ពិតណាលោកបង (លោក Wichapa តបវិញដោយស្នាមញញឹមដូចគ្នា)

Mr.jakapan : វាក៏ដល់ពេលហើយដែរយើងត្រូវបំពេញសន្យាឲទៅលោកប៉ាអ្នកម៉ាក់របស់ពួកយើងនោះ (លោក wichapa មិននិយាយអ្វីត្រឹមញញឹមមកកាន់លោក jakapan ហើយងាកទៅមើលកូនប្រុសទាំងពីរទាំងញញឹមដូចគ្នាដែរធ្វើឲបៃប៊ននិងបៀវចាប់ផ្ដើមមើលមុខគ្នាភ្លឺសៗអត់ដឹងខ្យល់អី)

Mr.wichapa : ble កូនដឹងមែនទេថាថ្ងៃនេះមិនមែនជាការជប់លាងស្វាគមន៍ប្អូនធម្មតាៗព្រោះប៉ាក៏បានប្រាប់ថាប៉ានិងមានរឿងត្រូវប្រកាសនៅរាត្រីនេះដូចគ្នា (សម្ដីរបស់លោក wichapa បានធ្វើឲបៃប៊នចាប់ប្ដូទឹកមុខភ្លាមៗនាយចាប់ផ្ដើមគិតថាលោកប៉ានាយនឹងត្រូវប្រកាសពីអ្វីទៅ)

Mr.jakapan : រឿងគឺបែបនេះកាលពីជំនាន់របស់លោកតាលោកយាយកូនៗលោកតានឹងលោកយាយបានភ្ជាប់និស្ស័យកូនប្រុសទាំងពីរនៃត្រកូល Narakun និង ត្រកូល saengtam ដើម្បីជាការផ្សារសាច់ផ្សារឈាមឲជាប់ជាញាត្តិសន្ដាននិងគ្នាណាកូន (គ្រាន់តែស្ដាប់ឮសម្ដីរបស់លោក jakapan និយាយភ្លាមធ្វើឲកូនប្រុសទាំងបួននៃត្រកូលទាំងពីរចាប់ផ្ដើមឆ្លេឆ្លាធ្វើអ្វីមិនត្រូវព្រោះរឿងនេះមិនមែនរឿងតូចទេវាជារឿងគូអនាគតណាមិនអាចលេងសើចបានទេព្រោះត្រូរស់នៅរួមសុខរួមទុក្ខជាមួយគ្នាអស់មួយជីវិតមិនមែនមួយថ្ងៃពីរទេ)

អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]Where stories live. Discover now