Part26

236 34 1
                                    

បន្ទាប់ពីយំអស់ជាច្រើនម៉ោងមក Build ក៏សន្លប់លែងមាត់លែងកអីទាំងអស់ Bible ក៏បានយក Build មកផ្ទះវិញដូចគ្នា

+ នៅក្នុងបន្ទប់

Bible នៅអង្គុយលុតជង្គង់នៅចំពោះវង់ភក្រ្តសម៉ដ្ឋដែរកំពុងបិទភ្នែកជិតរហូតមួយយប់ពេញ នៅពេលនេះក៏ព្រឹកហលយដែរនាយក៏មិនទាន់ងើបទៅណាដែរដរាបណា Build មិនទាន់អត់ទោសឲនាយៗនិងនៅបែបនេះរហូត ត្របកភ្នែកហើមៗចាប់ផ្ដើមបើកសន្សឹមរហូតស៊ាំទៅនឹងពន្លឺព្រះអាទិត្យនាយតូចក៏ងាកទៅផ្នែកខាងឆ្វេងនៃដៃក៏ឃើញមនុស្សគួឲស្អប់នៅលុតជង្គុងធ្វើឲនាយមានចិត្តមួម៉ៅអួលដើមក៏មកភ្លាមៗ

Bible : អូនក្រោកហើយមែនទេ (នាយសប្បាយចិត្តណាស់នៅពេលដែរឃើញប្រពន្ធជាទីស្រលាញ់ក្រោកមកបែបនេះតែក៏ទម្លាក់ទឹកមុខវិញនៅពេលដែរឃើញ Build ងាកមុខចេញមិនមើលមុខនាយសូម្បីបន្តិត)

Bible : បងសុំទោស បងខុសហើយ បងសន្យាថាមិនមានជាលើកទីពីជាដាច់ខាត បង

Build : វាមិនមានជាលើកទីពីរទេព្រោះយើងនឹងលែងលះ (នាយក្រាសនិយាយមិនទាន់ចប់ផងសម្ដីមាត់ៗរបស់នាយតូចក៏ធ្វើឲនាយស្ទើតែធ្លាក់ថ្លើមដល់ដី)

Bible : អត់ទេបងមិនលែងជាដាច់ខាត បង បង សុំទោស អូនចង់ដាក់ទោសបងបែបនិចក៏បានតែសូមកុំលែងលះអី ហ៊ឹមៗៗៗ (នាយលែងខ្មាស់អ្នកណាទាំងអស់នាយចង់យំៗអង្វរនាយតូចឲលើកលែងទោះមិនថាត្រូវអស់អ្វីក៏ដោយក៏នាយព្រមឲតែនាយតូចព្រមលើកទោសឲនាយ)

Build : ខ្ញុំហត់ខ្ញុំចង់សម្រាកចេញទៅ (ធុញថប់មិនចង់ឃើញមុខមិនចង់ឮសម្លេងចង់នៅម្នាក់ឯង នេះជាអ្វីដែរ Build ត្រូវការនៅពេលនេះ)

Bible ដោយមិននៅនិយាយអ្វីច្រើននាយក៏ដើរចេញទៅព្រោះនាយដឹងថាបើនាយនៅទៀតវាមិនខុសពីចាក់សាំងថែមឲ Build ទេនាយចាំឲនាយតូចត្រជាក់ចាំមកបកស្រាយនិងផ្សះផ្សាររឿងគ្រប់យ៉ាងវិញ

រីងៗៗៗ Build ងាកមកមើល ទូរសព្ទនាយក្រាសទាំងធុញថប់នេះម្ចាស់ចេញទៅហើយនៅអាទូរសព្ទឆ្កួតនេះមករំខានប្រសាទនាយទៀតឬយ៉ាងមិចនាគ នាយទាញទូរសព្ទមកមើលក៏ឃើញលេខអ្នកណាមិនដឹងខលមកទើបនាយបិទចោលតែនៅពេលដែរបិទនោះវាក៏លោទ Home screen របស់នាយក្រាសវាជារូបអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីនេះឯង បន្ទាប់មកនាយក៏ចូលទៅក្នុង Gallery អ្វីដែរនាយឃើញមុនគេគឺ Album មួយដែមានឈ្មោះថា B🐱💙 នាយចុចចូលទៅមើលវាពិតជាគួឲភ្ញាក់ផ្អើលណាស់ព្រោះរូបដែរនាយធ្លាប់ update ក្នុង Ig FB X ទាំងប៉ុន្មានគឺមាននៅក្នុងនឹងទាំងអស់មានទាំងរូបថ្មីៗជាច្រើនដែរមើលទៅដូចជារូបដែរនាយក្រាសលួចថតនាយគ្រប់ពេលមិនថាគេង ញាំ ខឹង សប្បាយ យំ មានគ្រប់យ៉ាង គ្រាន់តែឃើញប៉ុន្នឹងទឹកភ្នែកដែរខំទប់មកជាយូរវាក៏ស្រក់ចុះមកម្ដងទៀតវាស្រក់ចុះមកលើកនេះខុសពីម្សិលមិញព្រោះវាស្រក់មកព្រោះតែក្ដីរំភើបក្ដីរីរាយដែរទទួលបានពីមនុស្សដែរខ្លួនស្រលាញ់តែវាក៏ជាទឹកភ្នែកនៃការសោកស្ដាយដែរខ្លួនបាននិយាយពាក្យមិនគួរនិយាយមុននេះបន្តិច នាយងើបដើរយឺតៗចេញទៅខាងក្រៅក៏ប្រទាក់ភ្នែកនឹងប្ដីដែរនៅអង្គុយគេងខាងមុខបន្ទប់យ៉ាងកម្សត់ រូបភាពទាំងនេះវារិតតែអង្រួនបេះដូងតូចមួយនេះឲកាន់តែរំជើបរំជួលឡើងនាយចូលទៅអង្គុយចុះហើយលើកដៃទៅប៉ះមុខប្ដីតិចៗដោយក្ដីសង្វែក

អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]Where stories live. Discover now