Part 24

210 31 2
                                    

អាការៈ bible នៅតែមិនធូរស្បើយនៅឡើយនាយនៅតែក្អួតព្រឹកក្អួតល្ងាច ញាំអីមិនកើតៗតែក្រូចឆ្មារនឹងអំបិលម្ទេស Build ក៏ចាប់ផ្ដើមបារម្ភឡើងព្រោះនាយមើលទៅស្គមស្គាំងខ្លាំងណាស់ខុសពីខ្លួនដែរញាំបានគ្រប់មុខគិតតែពីឃ្លានៗញាំមិនទំនេរមាត់បើនិយាយពីរឿងគេងវិញនាយគេងមួយថ្ងៃបីដង គែយប់ ព្រឹក និង រសៀល នាយក៏មិនដឹងថាហេតុអីបានជាខ្លួនក្លាយទៅជាយ៉ាងនេះដូចគ្នានាយក្លាយជាយ៉ាងនេះមកពីសប្ដាហ៍ហើយមើលចុះឡើងសាច់មិនចេះតិចអស់ស្អាតហើយហឹម

Build : Ble បងថាអូនធាត់ទេ (នាយតូចដែរកំពុងគេងអង្អែលក្បាលប្ដីដែរនៅក្រោមក្លៀកខ្លួនជាប់នោះសួរឡើងទាំងធ្វើមុខជូរ)

Bible : មិនទេ (ដកកមកឆ្លើយជាមួយនាយតូចហើយក៏ញុកក្បាលចូលទៅរកក្លៀកនាយតូចវិញបាត់)

Build : បងធ្វើងើបមុខមកមើលអូនឲច្បាស់មើស (ធុញណាស់មួយថ្ងៃៗនៅសង្ងំតែកន្លែងណឹងមិនដឹងជាវិសេសវិសាលត្រង់ណាទៅក្លៀកណឹង)

Bible : អត់ទេបងចង់នៅបែបនេះ (នាយក៏មិនយល់ពីខ្លួនឯងដូចគ្នាដឹងត្រឹមថានាយចង់ហិតក្លៀកប្រពន្ធនាយវាមានក្លិនម៉្យាងដែរធ្វើឲនាយមានអារម្មណ៍ថាមិនចង់ក្អួត)

Build : ble អូនថាឲចេញ!! (រឹងក្បាលណាស់ប្រាប់ថាឲងើបចេញនៅសង្ងំណឹងទ្រាំមិនបានចាប់បោះទៅក្រោមគ្រែឡូវហើយ)

Bible : ចេញហើយឃើញហើយមិនធាត់ទេប្រពន្ធបងមានសាច់គួឲស្រលាញ់បំផុត អ៊ឹម (និយាយបានប៉ុន្នឹងក៏ញុកក្បាលចូលទៅរកក្លៀកនាយតូចម្ដងទៀត)

Build អស់សមត្ថភាពហើយមានតែគេងឲគេហិតណឹងទៅថ្ងៃណាមួយទៅរត់លេងឲបែកញើសហើយយកមកឲហិតចាំមើលក្រអូបទៀតអត់

+ 2 ថ្ងៃក្រោយមក

នៅតុបាយពេលនេះមានតែនាយតូចម្នាក់ទេព្រោះស្វាមីទៅធ្វើការបាត់ហើយនាយនៅញាំបាយសុខៗស្រាប់តែយ៉ែមមកសសៀៗក្បែរនាយ

Build : មានការអីបងយ៉ែម

យ៉ែម : អ្នកប្រុសចា៎ខ្ញុំមានរឿងសង្ស័យចា៎

Build : បងសង្ស័យរឿងអី ? (សុខៗមកប្រាប់ថាសង្ស័ ហើយសង្ស័យរឿងអី ឬ អ្នកបម្រើផ្ទះនេះជាចោរលួច ឬ ជាពពួកដែរអ្នកផ្សេងជួលឲមកស៊ើបពីផ្ទះនាយ??)

អាពាហ៍ពិពាហ៍បង្ខំ(Force Wedding)[complete]Where stories live. Discover now