EP1 - យល់ច្រឡំ

576 39 4
                                    

សួរស្តី !! ខ្ញុំមានឈ្មោះថា ណាណុន ហ្វីរ៉ាវ៉ាត់ ឆ្នាំនេះខ្ញុំមានអាយុ 25 ឆ្នាំហើយ សព្វថ្ងៃខ្ញុំជា តារាសម្តែងភាពយន្ត ម្នាក់ តែខ្ញុំមិនសូវជាមានប្រជាប្រិយភាពល្បីល្បាញ ដូចតារាផ្សេងនោះទេ គេហៅខ្ញុំថតភាគច្រើនគ្រាន់តែជាតួររាយរងកំប៉ិកកំប៉ុកម្នាក់តែប៉ុណ្ណោះ ពេលខ្លះជាចោរ ហើយពេលខ្លះទៀតសម្ដែងធ្វើជាតួរដេកស្លាប់មិនកម្រើកមិននិយាយអ្វីទាំងអស់ក៏មាន មិនថាមិត្តរួមជំនាន់ឬក៏សិស្សប្អូនជំនាន់ក្រោយដែលគេទើបតែចូលសិល្បៈនេះក៏ដោយ ក៏ខ្ញុំនៅតែមិនអាចប្រៀបនឹងគេបានដែរ ខ្ញុំពិតជាមានអារម្មណ៍ថាខ្លួនឯងអន់ខ្លាំងណាស់ ។

គ្រួសារក៏មិនសូវគាំទ្រជាមួយអាជីពរបស់ខ្ញុំទៀតពួកគេតែងតែស្ដីបន្ទោសឲ្យខ្ញុំជានិច្ច រហូតដល់ពេលខ្លះខ្ញុំចង់គិតខ្លីក៏មាន ។ សាកដើររកមើលទៅថាតារានៅក្នុងប្រទេសមួយនេះតើមានអ្នកណាអន់ជាងខ្ញុំទៀតនោះ គឺគ្មានទេ មានតែខ្ញុំម្នាក់នឹងហើយ គឺអន់ៗៗរកលេខដាក់គ្មានទៅហើយ ។ តែដូចពាក្យចាស់លោកពោលឡើងយ៉ាងចឹង ក្រោយភ្លៀងមេឃនឹងស្រឡះ ហើយវាក៏ដូចជាជីវិតរបស់ខ្ញុំ ពេលនេះយ៉ាងចឹង ជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពី ÷

« ហេ៎!! អាប្អូន ឯងមានចំណាប់អារម្មណ៍ថត series y ទេវាជារឿងបែប BL យើងឲ្យឯងធ្វើតួឯកណា ឯងស្គាល់ទេ » ខ្ញុំកំពុងតែ អង្គុយរៀបរាប់ពីខ្សែជីវិតរបស់ខ្ញុំសុខៗ ក៏មាន បងម្នាក់ មកហៅខ្ញុំ បើខ្ញុំចាំមិនខុសទេគាត់មានឈ្មោះថា កន ជា CEO របស់ក្រុមហ៊ុនធំមួយប្រចាំប្រទេសដែរ

« បាទបង បានលុយច្រើនទេបង ?? » ខ្ញុំមិនគិតអ្វីច្រើននោះទេខ្ញុំក៏បាននិយាយរឿងលុយជាមួយគាត់ជាមុនសិន ព្រោះពេលនេះខ្ញុំកំពុងធ្លាក់ ខ្លួនខ្លាំងណាស់ហើយ ពេលខ្លះគ្មានលុយសូម្បីទិញខោអាវឲ្យតាមទាន់សម័យដូចតារាផ្សេងផង ខ្ញុំទិញអាវពាក់មួយ គេល្បីផុត3ជំនាន់អីខ្ញុំមិនទាន់ឈប់ពាក់អាវមួយនឹងទេ បើជាធម្មតាតារាផ្សេងពេលនេះគេបោះវាចោលខ្លាចជាក្រណាត់បាត់ទៅហើយ ខ្ញុំឆ្លើយយល់ព្រមជាមួយគាត់ទាំងមិនស្ទាក់ស្ទើរតែខ្ញុំមិនដឹងទេថា Series y នឹងគឺជាអ្វី BL នឹងគឺជាអ្វី ។

Maybe not me Where stories live. Discover now