EP6 - តើគេគិតដូចខ្ញុំឬអត់??

223 18 2
                                    

         មិនយូរប៉ុន្មានពួកយើងទាំងពីរក៏បានមកដល់កន្លែងដែលពួកយើងត្រូវបោះតង់ អូមបានប្រញ៉ាប់ចុះពីលើម៉ូតូចង់អីវ៉ាន់ទីរៀបចំយ៉ាងលឿនមិនទុកសូម្បីតែមួយឲ្យខ្ញុំកាន់ ។

« អូម !! ទេសភាពស្អាតដល់ហើយ » មកដល់ទីនេះភ្លាមខ្ញុំហាក់បីដូចជាទទួលបានអារម្មណ៍មួយដ៏សែនបរិសុទ្ធយ៉ាងចឹង ខ្ញុំនៅឈរត្រតាងដៃស្រូបយកខ្យល់អាកាសពីទីនោះដោយរីករាយ

« ណាណុន មកជួយរៀបចំគ្នាបន្តិចសិនបានទេ ហត់ខ្លាំងណាស់ » ខ្ញុំហៅឲ្យគេមកមើលទេសភាពជាមួយគ្នាតែគេបែជាហៅខ្ញុំឲ្យទៅជួយរៀបចំគេទៅវិញ យ៉ាប់ណាស់

« នែ៎!!ពីដំបូងយើងគិតថាឯងគឺជាវិរៈបុរសជិះសេះសហើយតើស » ខ្ញុំទម្លាក់ដៃចុះទៅសំដៅទៅគេបណ្ដើរនិយាយបណ្ដើរ

« ហ៉ឹម!!! ហេតុអីហាស់?? » អូមគេធ្វើមុខឆ្ងល់ហើយក៏សួរបញ្ជាក់មកកាន់ខ្ញុំ

« អឺយ!! បានហើយខ្ជិលនិយាយណាស់ មោះចាំយើងជួយ នេះអានេះគេដាក់បែបនេះមែនទេ មើលទៅងាយណាស់វ៉ើយ !! » ស្នាមញញឹមគេ មែនហើយគឺស្នាមញញឹមរបស់គេពេលនេះវាពិតជាបានចាក់ទម្លុះបេះដូងរបស់ខ្ញុំយ៉ាងពិតប្រាកដណាស់ តើពួកយើងបានពេលលេងប្រឡែងគ្នាយ៉ាងសប្បាយបែបនេះប៉ុន្មានដងទៀតទៅ ??

« ព្រួស!!.....អួយ!!ហត់ខ្លាំងណាស់ » ខ្ញុំទម្លាក់ខ្លួនមួយទំហឹងម៉ាល្មមថារៀងឈឺខ្លួនដែរទៅនឹងតង់ដែរពួកយើងបានដំឡើងរួចអម្បាញ់មិញនេះ គឺពួកយើងនឹងខ្ញុំជាមួយអូមនឹងហើយ

« នេះ !! ញ៉ាំទៅ ........ » ស្របពេលជាមួយគ្នានេះដែរអូមក៏បានហុចមីមួយកំប៉ុងដែលផ្សែងចេញពីមីនេះយ៉ាងហ៊ុយត្រឡូមមកឲ្យខ្ញុំ តែចង់ប្រាប់ថាឈ្ងុយខ្លាំងណាស់

« ទៅលួចធ្វើមីតាំងពីពេលណាមកនៀគ ?? » ដៃខ្ញុំទទួលមីកំប៉ុងនោះពីគេហើយមាត់ក៏ចេះតែសួរៗទៅព្រោះអីខ្ញុំឆ្ងល់មែនធ្វើអីជាមួយគ្នាសោះសុខៗក៏បានមីកំប៉ុងឆុងស្រាប់មកពីណាឆ្កុយ

« គឺទឹកក្ដៅខ្ញុំបានរៀបចំដាក់ក្នុងបំពង់ទឹកក្ដៅមកស្រាប់ ពេលឆុងមីទើបមិនចំណាយពេលយូរ » ខ្ញុំរាងខិតទៅជ្រុងម្ខាងនៃមាត់តង់បន្ដិចដើម្បីទុកកន្លែងឲ្យអូមគេបានមកអង្គុយជិតខ្ញុំដែរ

Maybe not me Where stories live. Discover now