EP2 - ចាញ់កម្ដៅ

217 20 2
                                    

  នៅទីបំផុត ពួកយើងក៏បានបញ្ចប់ការងារជាមួយគ្នាបានយ៉ាងរលូន តែខ្ញុំនៅតែជ្រេញមុខអាប៉ិអូមនឹងមិនទាន់បាត់ទេ មើលៗៗធ្វើចរិកចុះ ធ្វើដូចលើលោកនេះមានតែវាមួយចឹង ថើបថ្ពាល់ខ្ញុំហើយក៏ដើរចេញទៅបាត់ ចង់តែហៅឲ្យមកសងជំងឺចិត្តខ្ញុំវិញទេ

« នែ៎!! អូមគេទៅណាបាត់ហើយ អម្បាញ់មិញនេះខ្ញុំរវល់តែទៅបន្ទប់ទឹក ដល់ខ្ញុំមកវិញក៏មិនបានឃើញគេ តើណាណុនឃើញដែរទេ ?? » បេះដូងរបស់ខ្ញុំស្ទើរលោតចេញក្រៅលោកអើយ ព្រោះស្រីស្អាតពាក់រូបក្រហមនោះបានដើរមកនិយាយជាមួយខ្ញុំ ទោះសម្ដីរបស់នាងរាងពិបាកស្ដាប់បន្តិចក៏ដោយ ក៏បេះដូងរបស់ខ្ញុំនៅតែលោតញ៉ាប់ដែរ , ហេ!! តែថានាងសួររងអាប៉ិមុខងាប់នោះធ្វើអីទៅ ?? នេះកុំប្រាប់ណាថាវាគ្រាន់តែជាលែសដើម្បីតែបាននៅជិតខ្ញុំនោះ អាណុនអើយអាណុនឯងហេតុអ្វីក៏សម្បូរស្នេហ៍បែបនេះហាស់

« គឺ!! ខ្ញុំបានឃើញអាមុខងាប់នឹង....អ៎មិនមែនទេ ឃើញអូមចេញទៅក្រៅបាត់ហើយពេលថតចប់អម្បាញ់មិញនេះឯង » ខ្ញុំនិយាយទាំងញញឹមចេញថ្ពាល់ខួចរបស់ខ្ញុំដាក់នាង តែមើលទៅនាងដូចជាមិនសប្បាយចិត្តសោះ សង្ស័យតែ អាប៉ិមុខងាប់នោះជំពាក់លុយនាងមិនសងទេមើលទៅបានជានាងសួររកបែបនេះ

« អ៎ !!  » នាងដើរចេញពីខ្ញុំធ្វើមិនដឹង ពាក្យអរគុណ មួយម៉ាត់ក៏គ្មាន នេះកុំតែជាស្រីស្អាតទេ កុំអីខ្ញុំវៃកប់ជញ្ជាំងបាត់ហើយ

    
   បន្ទាប់ពីនោះខ្ញុំក៏បានមកដល់បន្ទប់របស់ខ្ញុំវិញ តែមិនមែនបន្ទប់ធម្មតាទេណាគឺជាបន្ទប់ថ្មីតែម្ដងព្រោះមកកនរៀបចំយ៉ាងពិសេសសម្រាប់ខ្ញុំទម្រាំតែដល់ថ្ងៃថតរឿង ។

       បន្ទប់មួយនេះធំខ្លាំងណាស់ មានពូកទន់ៗយ៉ាងធំមួយក្នុងនោះទៀតផង សាឡុងក៏មានម៉ាចប់ អ្វីៗសម្រាប់ប្រើប្រាស់គឺមានស្ទើរតែគ្រប់អស់ទៅហើយ ។

     ខ្ញុំពិតជាចូលចិត្តបន្ទប់មួយនេះខ្លាំងណាស់ ពេលដែលបានចេញទៅ វេរ៉ុងដា ខាងក្រៅក៏មានខ្យល់អាកាសបរិសុទ្ធថែមទៀត អួយ ក្ដីសុខពេកហើយ ។

តែៗ...តែថាហេស អ្នកណាគេនឹងនៅជាប់បន្ទប់របស់ខ្ញុំនឹង?? មុខដូចជាប្រហែលៗយ៉ាងម៉េចក៏មិនដឹង ។ ពុទ្ធោ ក្ដីសុខរបស់ខ្ញុំត្រូវបានរលាយអស់ទៅហើយព្រោះខ្ញុំត្រូវមករស់នៅជាប់គ្នាជាមួយអាប៉ិអូមមុខងាប់ម្នាក់នោះ

Maybe not me Hikayelerin yaşadığı yer. Şimdi keşfedin