EP4 - លួងលោម

182 16 2
                                    


     ពេលនេះខ្ញុំនិងជីមមីបានមកដល់បន្ទប់របស់ខ្ញុំវិញហើយ តែខ្ញុំនៅតែគិតអំពីរឿងដែលអូមបានទៅថើបម្នាក់ស្រីដដែល ។

« ហឺយយ !! ហឺយៗៗៗ » ខ្ញុំអង្គុយគិតសុខៗក៏យកដៃទៅជ្រូងសក់ក្បាលខ្លួនឯងហើយក៏ស្រែកឡើង ។ ដែលធ្វើឲ្យជីមមីអង្គុយនៅជាប់នោះមើលមុខរបស់ខ្ញុំយ៉ាងចម្លែក

« គឺ....គឺៗ .... គឺ គ្មានអីទេណា យើងគឺ... គឺយើងរមាស់ក្បាលតែប៉ុណ្ណឹងឯង » ខ្ញុំនិយាយទាំងរដាក់រដុបអង្គុយចុះមួយៗ ព្រោះពិតជាច្មាស់វាខ្លាំងណាស់ចំពោះកាយវិការអម្បាញ់មិញនេះ ។

តែខ្ញុំក៏មិនយល់ពីខ្លួនឯងដូចគ្នាហេតុអ្វីក៏ត្រូវគិតពីគេដែរ ?? មិនយល់ទេអាណុនអើយអាណុនឈប់គិតទៀតទៅ ។

ពេលវេលាចេះតែដើរទៅមុខលឿនដូចកុហក តែមិនប៉ុន្មានផង1ខែក៏កន្លងផុតទៅបាត់ ដល់ពេលដែលត្រូវថតរឿងល្មម

យប់នេះខ្ញុំដេកមិនលក់សោះព្រោះព្រឹកនេះត្រូវចេញទៅថតហើយ ខ្ញុំភ័យខ្លាំងណាស់ ក៏ដោយសារតែនេះវាជារឿងទីមួយរបស់ខ្ញុំហើយដែលខ្ញុំបានធ្វើជាតួឯក ។

ម៉ោង 2 ពាក់កណ្ដាលអាធ្រាត្រ ខ្ញុំក៏នៅតែដេកមិនលក់ទៀត ចប់ហលយខ្ញុំអើយតែយ៉ាងៗនេះស្លាប់មិនបាចើរស់តែម្ដងហើយ ។ មិនយូរប៉ុន្មានខ្ញុំបានដាក់រឿង Ben10 មើលបើកសម្លេងវាទុកចោលតែមួយសន្ទុះទៅខ្ញុំក៏អាចដេកលក់បានដូចបំណងមែន ។

រឺងៗៗ......រឺង...... សម្លេងនាឡិការោទ៍

« ព្រះជួយ!!! នេះម៉ោង9 ហើយហេស៎ !! » ខ្ញុំភ័យខ្លាំងណាស់ក៏ប្រញ៉ាប់រត់ទៅងូតទឹកចាប់អ្វីក៏ខុសៗ ពេញនឹងធ្វើអ្វីលែងត្រូវអស់ហើយ ។

ខ្ញុំបានងូតទឹករៀបចំខ្លួនហើយ មកដល់កន្លែងដែលត្រូវថត ម៉ោង 9:30បាត់ទៅហើយ ។ ខ្ញុំដើរមួយៗតម្រង់ទៅជិតអូមដែលអង្គុយនៅក្រោមដើមឈើធំមួយដើម

តែអត់ទេខ្ញុំដើរមិនទាន់ដល់អូមផង គ្រប់គ្នាមិត្តរួបការងារនៅទីនោះក៏នាំគ្នាបែមុខមកមើលខ្ញុំព្រាត សម្លឹងមុខរបស់ខ្ញុំដូចជាចង់ស៊ីសាច់យ៉ាងចឹង

« ណាណុន !! ឯងទើបមកពីណាហាស់ ?? » Director បានស្រែកសួរខ្ញុំពីឆម្ងាយទាំងសម្លេងធ្ងន់ៗ

Maybe not me Opowieści tętniące życiem. Odkryj je teraz